ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែក្រវាត់ Gucci Stuart Hughes មើលទៅសាមញ្ញ តែវាមានតម្លៃរាប់សែនដុល្លារ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ខ្សែក្រវាត់​ គឺជា​គ្រឿង​លម្អ ដែល​វា​តែងតែ​ជា​ផ្នែក​នៃ​សម្លៀក​បំពាក់​របស់​បុរស​គ្រប់​រូប ប៉ុន្តែ​ច្រើន​ទសវត្សរ៍មក នេះ ខ្សែក្រវាត់​ក៏​ត្រូវ​បាន​ចាប់អារម្មណ៍​ពី​ស្ត្រី​ផង​ដែរ ដូចនេះហើយខ្សែក្រវាត់ត្រូវបានបុរស និងស្រ្តីប្រើប្រាស់យ៉ាងទូលំទូលាយ…

រាជធានី​ភ្នំពេញ ​៖ ខ្សែក្រវាត់​ គឺជា​គ្រឿង​លម្អ ដែល​វា​តែងតែ​ជា​ផ្នែក​នៃ​សម្លៀក​បំពាក់​របស់​បុរស​គ្រប់​រូប ប៉ុន្តែ​ច្រើន​ទសវត្សរ៍មក នេះ ខ្សែក្រវាត់​ក៏​ត្រូវ​បាន​ចាប់អារម្មណ៍​ពី​ស្ត្រី​ផង​ដែរ ដូចនេះហើយខ្សែក្រវាត់ត្រូវបានបុរស និងស្រ្តីប្រើប្រាស់យ៉ាងទូលំទូលាយ ។ ហើយ​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ខ្សែក្រវាត់​ដែល​ល្អ ស័ក្តិសម​នឹង​អ្នក អ្នក​អាច​គិតគូ​ខ្សែក្រវាត់ Gucci Stuart Hughes នេះ​បាន ​។

បើ​ទោះបីជាតម្លៃ​របស់​វា​មិន​ទាន់​ដល់​លំដាប់​រាប់​លាន​ដុល្លារ​ក៏​ពិតមែន ​! ប៉ុន្តែ​តម្លៃ​ខ្សែក្រវាត់​មួយ មាន​តម្លៃ​រាប់​សែន​ដុល្លារ​អា​មេ​រិ​ក ក៏​អាច​ចាត់​ទុក​ថា​ ជា​តម្លៃ​មួយដែល​ខ្ពស់​បំផុត​ក្នុង​លោកផងដែរ ​។

តោះ​! មក​មើល​តម្លៃ​ និង​សម្រស់​ខ្សែក្រវាត់ ដែល​ថ្លៃ​បំផុត​ក្នុង​លោក​ទាំងអស់​គ្នា​ ៖

Gucci Stuart Hughes Belt by Gucci ឬ​ខ្សែក្រវាត់ Gucci Stuart Hughes ៖ មាន​តម្លៃ 250,000 ដុល្លារ​អា​មេ​រិ​ក ក្រោម​ការ​វាយតម្លៃ​ខ្សែក្រវាត់ Gucci Stuart Hughes គឺជា​ខ្សែក្រវាត់​ថ្លៃ​បំផុត​ក្នុង​លោក ដែល​បាន​ផលិត​ដោយក្រុមហ៊ុន​ម៉ាក Gucci តែ​ម្តង ដែល​ជា​ម៉ាក​យីហោ​ម៉ូ​ដ​អ៊ី​តា​លី​ដ៏​ល្បីល្បាញ​មួយ សូ​ម្បី​តែ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មានមនុស្ស​ជា​ច្រើន​បាន​ស្គាល់ និងប្រើប្រាស់សម្ភារនានាពី​ម៉ាក​នេះ​ដែរ ។

ជាមួយនឹង​ការ​រួម​បញ្ចូល​គ្នា​នៃ​អ្នក​រចនា​ម៉ូ​ដ​របស់ជនជាតិ​អង់គ្លេស លោក Stuart Hughes បាន​បង្កើត​ខ្សែក្រវាត់​នេះឡើងត្រឹមតែ​ពីរ​ ឬ​បី ប៉ុណ្ណោះ ​។ Gucci Stuart Hughes Belt បានដាំ​ពេជ្រ 30 កា​រ៉ាត់ និង​មាស 30 កា​រ៉ាត់ ដែលនេះបានធ្វើអោយខ្សែ​ក្រ​វាត់​មួយនេះមានតម្លៃថ្លៃបំផុតក្នុងលោក និងភាព​ប្រណីត​របស់វាក៏មានតែមួយផងដែរ​ក្នុង​ពិភពលោក​ ៕ ប្រភព​៖ expensive-world

អត្ថបទសរសេរ ដោយ