ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ប៉ាគី​ស្ថាន​ប្រកាស​រកប្រពន្ធ​ទី​4​ព្រោះ​ចង់បាន​កូន​100​នាក់

7 ឆ្នាំ មុន

AFP ផ្សាយ​ថា បុរស​ប៉ា​គី​ស្ថាន​ម្នាក់​ដែល​មានកូន​ចំនួន​៣៥​នាក់ ប្រកាស​រកប្រពន្ធ​ទី​៤ ដើម្បី​បង្កើត​អ្នក​ស្នង​ត្រកូល​ឱ្យ​បាន​១០០​នាក់​តាម​ការ​គ្រោងទុក ។ លោក Sardar Jan Mohammad Khilji អាយុ​៤៦​ឆ្នាំ

AFP ផ្សាយ​ថា បុរស​ប៉ា​គី​ស្ថាន​ម្នាក់​ដែល​មានកូន​ចំនួន​៣៥​នាក់ ប្រកាស​រកប្រពន្ធ​ទី​៤ ដើម្បី​បង្កើត​អ្នក​ស្នង​ត្រកូល​ឱ្យ​បាន​១០០​នាក់​តាម​ការ​គ្រោងទុក ។ លោក Sardar Jan Mohammad Khilji អាយុ​៤៦​ឆ្នាំ មាន​ជំនឿ​ថា ជា​តួនាទី​របស់​បុរស​មូ​ស្ល៊ីម ដោយ​រូបគេ​ចង់​មានកូន​ច្រើន​តាមតែ​អាច​ធ្វើ​បាន ។

អ្នកជំនាញ​ផ្នែក​ពេទ្យ​បញ្ជាក់​ថា គេ​អាច​ផ្តល់​ក្តី​ស្រឡាញ់​ដល់​ប្រពន្ធ កូន​គ្រប់​រូប​ឱ្យ​ស្មើភាព​ដោយ​រក​ពេលវេលា​បង្កើត​សុភមង្គល​ជាមួយ​ញាតិ​មិត្ត​របស់​ប្រពន្ធ ។ ប្រពន្ធ​ទាំង​៣​នាក់​ស្រឡាញ់​គ្នា​យ៉ាង​ល្អូកល្អិន និង​យល់​ស្រប​ចំពោះ​ប្តី​ឱ្យ​មាន​ប្រពន្ធ​ទី​៤ ដើម្បី​បង្កើតកូន​ឱ្យ​បាន​១០០​នាក់ ប៉ុន្តែ​នៅ​ពេល​អ្នក​សារព័ត៌មាន AFP ចូល​សម្ភាសន៍​ពួក​នាង​បដិសេធ ។

ផ្នែក​សិទ្ធិ​មនុស្ស​ក្រើនរំលឹក​ថា ស្ត្រី និង​កុមារ​គឺជា​អ្នក​ក្រៀមក្រំ​បំផុត ដោយសារ​ប្តី​និង​ឪពុក​មាន​ប្រពន្ធ​ច្រើន ។ បុរស​ប៉ា​គី​ស្ថាន​អាច​មាន​ប្រពន្ធ​ដល់​ទៅ​៤​នាក់ ស្រប​តាម​គន្លង​សាសនា​អ៊ិ​ស្លា​ម ប៉ុន្តែ​ត្រូវ​ទទួល​ការ​យល់​ស្រប​ពី​ប្រពន្ធ​ទី​១ និង​អង្គការ​សម្របសម្រួល​ទំនាស់​រវាង​ប្តី​-​ប្រពន្ធ​ជា​មុន​សិន ។

នាង Rafia Zakaria សកម្មជន​ដើម្បី​សិទ្ធិ​របស់​ស្ត្រី​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​បុរស​ប៉ា​គី​ស្ថាន​ជា​ច្រើន​នាក់​ចង់បាន​ប្រពន្ធ​លើស​ពី​ម្នាក់ ខណៈ​ពេល​លទ្ធផល​អង្កេត​បង្ហាញ​ថា ជីវិត​នៃ​ការ​រៀប​ការ​ប្រភេទ​នេះ​រមែង​ធ្វើ​ឱ្យ​ប្រពន្ធ​មាន​ភាព​តានតឹង និង​អស់សង្ឃឹម ចំណែក​កូន​រមែង​ជួប​បញ្ហា​ក្នុង​ការ​ជិត​ស្និទ្ធ​ជាមួយ​ឪពុក ។ តាម​បទ​ប្បញ្ញតិ​ក្នុង​ព្រះ​គម្ពីរ «​អាល់​គូ​រ៉ាន​» បុរស​មូ​ស្ល៊ី​ម មាន​ប្រ​ព​ន្ធា​បានជា​ច្រើន​នាក់​នៅ​ពេល​ពួក​គេ​អាច «​ផ្តល់​ភាព​យុត្តិធម៌​យ៉ា​ង​ពេញលេញ​» ដល់​ប្រពន្ធ​គ្រប់​រូប ។

នាង Zakaria ដែល​ប្រឆាំង​នឹង​ការ​មាន​ប្រពន្ធ​ច្រើន​បង្ហាញ​ថា «​ប្រាកដ​ណាស់ ការ​ផ្តល់​យុត្តិធម៌​យ៉ា​ង​ពេញលេញ​ប្រហែលជា​ដំណើរការ​មិន​បាន ដូច្នេះ​ការ​មាន​ប្រពន្ធ​ច្រើន​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ក្រុម​គ្រួសារ​ទេ​» ។

លោក Jan បាន​បើក​គ្លីនិក​ព្យាបាល​ជំងឺ​អ្នកស្រុក ដោយ​យក​ថ្លៃ​ព្យាបាល​ក្នុង​ម្នាក់ ២៥០​រូពី ឬ​៣​ដុល្លារ ចំណែក​អ្នកជំងឺ​ក្រីក្រ​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ខណៈ​ពេល​សាមីខ្លួន​បញ្ជាក់​ថា «​ព្យាបាល​ក្នុង​លក្ខណៈ​មនុស្សធម៌​» ៕