ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​កូ​វី​ដ​-១៩ ​រាតត្បាត កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ជិត ​២០០ ​ដែល​បានផ្តល់​ការងារ​ជាង​ ១៥ ​ម៉ឺន​កន្លែង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធា​នី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ឱ្យ​ដឹង​ថា​ ទោះក្នុង​បរិបទ​កូ​វី​ដ-១៩​ រាល​ត្បា​ត​ក្តី តែ​កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ១៩៥ ​គម្រោង​…

រាជធា​នី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ឱ្យ​ដឹង​ថា​ ទោះក្នុង​បរិបទ​កូ​វី​ដ-១៩​ រាល​ត្បា​ត​ក្តី តែ​កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ១៩៥ ​គម្រោង​ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ​៤៣​ គម្រោង ដែល​អាច​បង្កើត​ការងារ​បាន​រហូត​ដល់​ជាង​ ១៥ ​ម៉ឺន​នាក់ ។

លោក ​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ក្នុង​កិច្ចប្រជុំ​លើក​ទី ​៦ របស់​គណៈកម្មការ​អន្តរក្រសួង​ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ បាន​សម្រេច​នូវ​សមិទ្ធផល​ជា​ច្រើន ជា​ពិសេស​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។

ជាមួយ​គ្នា​នេះ​លោក​រដ្ឋមន្ត្រី​បាន​ស្នើ​សុំ​ភាគី​ពាក់ព័ន្ធ បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ និង​លើក​ស្ទួយ​រចនា​សម្ព័​ន​ឧស្សាហកម្ម ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ឧស្សាហកម្ម​ពលកម្ម​ផ្អែក​លើ​ជំនាញ​នៅ​ឆ្នាំ​ ២០២៥ ក៏​ដូច​ជា​ការ​លើកកម្ពស់​ការ​ប្រកួតប្រជែង និង​ផលិតភាព សំដៅ​ប្រែក្លាយ​ពី​ឧស្សាហកម្ម​មាន​តម្លៃបន្ថែម​ទាប ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ ស្រប​តាម​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ ​២០១៥-២០២៥​ ។

​«ប្រទេស​យើង​បាន​រង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សង្គម និង​ជា​ឧបសគ្គ​រារាំង​ក្នុង​ការ​អនុវត្ត​សកម្មភាព​លើ​គ្រប់​វិស័យ​ក៏​ដោយ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​ប្រកប ដោយ​ស្មារតី​ទទួលខុសត្រូវ​ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ជា​សសរស្តម្ភ​ទាំង​បី​នៃ​គោលនយោបាយ ដូច​ជា​ការ​បង្កើន​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិតភាព​ការងារ​ខ្ពស់ ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ជំនាញ និង​ធនធានមនុស្ស និងការ​ពង្រឹង​អភិបាលកិច្ច​ទីផ្សារ​ការងារ​ផង​ដែរ​» ​នេះ​ជា​ការ​បញ្ជាក់​របស់​លោករដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង ។

ក្រៅពី​ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​នេះ កន្លង​មក​គេ​សង្កេត​ឃើញ​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ផ្សព្វ ផ្សាយ​ពី​ការ​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ៗ​ជា​បន្តបន្ទាប់ លើ​វិស័យ​នានា ដែល​អាច​បង្កើត​ឱកាស​ការងារ ​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​។ មិនតែប៉ុណ្ណោះ ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​ នេះ​ការ​នាំ​ចេញ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក៏​នៅ​តែ​មាន​កំណើន​ខ្ពស់​ពិសេស​ផលិតផល​កសិកម្ម​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ