ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជប៉ុន​ដាក់​បង្ហាញ​ផលិតផល​ថ្នាំ​សម្លា.ប់​សត្វល្អិត​តាម​ផ្ទះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ ថ្ងៃនេះ​ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត (​ជប៉ុន​) បាន​ប្រកាស​ជា​ផ្លូវការ នូវ​ការ​បើក​លក់​ផលិតផល​សម្លា.ប់​សត្វល្អិត​ចង្រៃ​តាម​ផ្ទះ​ថ្មី​ជាមួយ​ស្លាក​សញ្ញា​ថ្មី JUMBO VAPE ។

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ ថ្ងៃនេះ​ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត (​ជប៉ុន​) បាន​ប្រកាស​ជា​ផ្លូវការ នូវ​ការ​បើក​លក់​ផលិតផល​សម្លាប់​សត្វល្អិត​ចង្រៃ​តាម​ផ្ទះ​ថ្មី​ជាមួយ​ស្លាក​សញ្ញា​ថ្មី JUMBO VAPE ។ ផលិតផល JUMBO បាន​ប្ដូរ​ទៅ​ជា JUMBO VAPE ថ្មី​ជា​មួ​យ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន FUMAKILLA លីមីត​ធី​តនៃ​ប្រទេស​ជប៉ុន ។

ចាប់តាំងពី​ឆ្នាំ​១៩៦៣​មក ពោល​គឺ​៥៣​ឆ្នាំ ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត (​ជប៉ុន​) បាន​ដាល់​លក់​ផលិតផល​ជា​ច្រើន​ប្រភេទ​ជាមួយ​បច្ចេកវិទ្យា​ថ្មី ក្រោម​ម៉ា​ល​សញ្ញា VAPE។

VAPE គឺជា​ម៉ាក​សញ្ញា​ដ៏​ល្បី​លំដាប់​ពិភពលោក​របស់​ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត (​ជប៉ុន​) ។ បច្ចុប្បន្ន ផលិតផល VAPE មាន​លក់​នៅ​ក្នុង​ប្រទេស​ចំនួន​៧០ ទូ​ទាំង​ពិភពលោក ។

ចំណែក Jumbo គឺជា​ឈ្មោះ​ផលិតផល​សម្លាប់​សត្វល្អិត​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ម៉ាក Jumbo ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ម៉ា​ឡេ​ស៊ី និង​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន  FUMAKILLA លីមីត​ធី​ត (​ជប៉ុន​) ក្នុង​ឆ្នាំ​២០១២ ។

ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត (​ជប៉ុន​) បាន​សិក្សា​ពី​តម្រូវការ​អតិថិជន និង​បង្កើត​រូបមន្ដ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ដល់​ផលិតផល​ទាំងអស់ ។ ផលិតផល JUMBO VAPE ថ្មី​ផ្ដល់​នូវ​ប្រសិទ្ធភាព​ខ្ពស់​អាច​សម្លាប់​មូស និង​សត្វល្អិត​ផ្សេង​ទៀត​បាន​ប្រសើរ​ជាង​ផលិតផល​ចាស់ និង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

លោក Toshiaki Muramoto នាយក​ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត (​ជប៉ុន​) មាន​ប្រសាសន៍​ថា «​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជប៉ុន​ដ៏​ទំនើប ផលិតផល JUMBO VAPE ទទួល​បាន​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង ។ យើង​ជឿជាក់​ថា អតិថិជន​កម្ពុជា​នឹង​ពេញចិត្ដ​ចំពោះ​ប្រសិទ្ធភាព​ខ្ពស់​របស់ JUMBO VAPE ។ ក្រុមហ៊ុន FUMAKILLA លីមីត​ធី​ត (ជប៉ុន​) មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ចំណែក​ជូន​សង្គម​កម្ពុជា តាម​រយៈ​ការ​ការពារ​ប្រជាពលរដ្ឋ​ពី​ជំងឺគ្រុនឈាម និង​ហ្ស៊ី​ការ​ជា​មួ​​យ​ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​មានគុណ​ភាព​ខ្ពស់​នេះ» ។

សូម​គូសបញ្ជាក់​ថា ការ​ដាក់​បង្ហាញ និង​បញ្ចេញ​លក់​ផលិតផល​ថ្មី​នេះ ក៏​មាន​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ និង​ការពារ​ជំងឺគ្រុនឈាម ក៏​ដូច​ជា​ជំងឺ​ហ្សុ​ី​កា នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​ជំងឺ​ទាំងនេះ​តែងតែ​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រដូវភ្លៀង​ធ្លាក់​ជោគ​ជាំ​នេះ ។

FUMAKILLA លីមីត​ធី គឺជា​ក្រុមហ៊ុន​សាធ​រណៈ​មួយ​ដែល​ចុះបញ្ជី​នៅ​ក្នុង​ផ្សារ​ហ៊ុន TOKYO Stock Exchange ។ ក្រុមហ៊ុន​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​តូ​ក្យូ និង​មា​នប​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន ។ ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​ផលិត​ថ្នាំ​សម្លាប់​សត្វល្អិត Liquid ប្រើ​ចរន្ដអគ្គិសនី​នៅ​ក្នុង​ឆ្នាំ​១៩២០ និង​មាន​បទ​ពិសោធន៍​៩៦​ឆ្នាំ ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​សម្លាប់​សត្វល្អិត​តាម​ផ្ទះ ។

នៅ​ក្នុង​ប្រវត្ដិសាស្ដ្រ​ជា​៩៦​ឆ្នាំ​របស់​ខ្លួន ក្រុមហ៊ុន FUMAKILLA បាន​ផលិត​ថ្នាំ​សម្លាប់​សត្វល្អិត​ជា​ច្រើន​ប្រភេទ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​មុនគេ​បំផុត​ក្នុង​ពិភព​លោក ក្នុង​នោះ​ឧបករណ៍​បណ្ដាញ​មូស​ប្រើ​ចរន្ដអគ្គិសនី​ដែល​ផលិត​ឡើង​នៅ​ឆ្នាំ​១៩៦៣ ក៏​ជា​ផលិតផល​មួ​យ​របស់​ក្រុមហ៊ុន​នេះ​ដែរ ។ បច្ចុប្បន្ន​នេះ ផលិតផល​របស់ FUMAKILLA មាន​លក់​នៅ​ប្រទេស​ចំនួន​៧០​ទូ​ទាំង​ពិភពលោក និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី វៀតណាម ថៃ មី​យ៉ា​ន់​ម៉ា និង​ឥណ្ឌូ​នេ​ស៊ី។ នៅ​ក្នុង​តំ​នប់​អា​ស៊ីអា​គ្នេ​ហ៍ សម្ព័ន្ធ​ក្រុមហ៊ុន FUMAKILLA មាន​ចំណែក​ទីផ្សារ​លេខ​១ ផ្នែក​ផលិតផល​ធូបមូស​ដោយសារ​តែ​គុណភាព​ខ្ពស់​របស់​ខ្លួន ៕