ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ ​១៩ ​ការ​លក់​ផ្ទះ​ថយ ​៤០%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​បាន​ឱ្យដឹង​ថា ​នៅ​ក្នុង​ពេល​កូ​វី​ដ ​១៩​ រាត​ត្បា​ត​នេះ ការ​លក់​ផ្ទះ​របស់​គម្រោង​នានា​បាន​ថយ​ចុះ ​៤០% ដោយសារ​ពលរដ្ឋ​បាន​ប៉ះពាល់​ចំណូល​ដោយសារ​កូ​វី​ដ​ ១៩…

រាជធានី​ភ្នំពេញ ៖ អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​បាន​ឱ្យដឹង​ថា ​នៅ​ក្នុង​ពេល​កូ​វី​ដ ​១៩​ រាត​ត្បា​ត​នេះ ការ​លក់​ផ្ទះ​របស់​គម្រោង​នានា​បាន​ថយ​ចុះ ​៤០% ដោយសារ​ពលរដ្ឋ​បាន​ប៉ះពាល់​ចំណូល​ដោយសារ​កូ​វី​ដ​ ១៩ ។ ​លោក ឡុ​ង គឹ​ម​សួគ៌ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Advance Property បានឱ្យ​ដឹង​ថា ទីផ្សារ​លំនៅ​ឋាន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​ថា​ មានការ​រីក​ចម្រើន​ខ្លាំង តែ​នៅ​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ចុង​ក្រោយ ២០២០ ​និង ​២០២១ ដោយសារ​វិបត្តិ​កូ​វី​ដ ​១៩ បាន​ធ្វើ​ឱ្យ​ទីផ្សារ​លំនៅ​ឋាន​មានការ​ថយ​ចុះ ។

លោក​បន្ត​ថា បើ​ទោះបីជា​ទីផ្សារ​នេះ​មាន​ផល​ប៉ះពាល់​ក្ដី តែ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋាន​នៅ​តែ​បន្ត​សាងសង់ ហើយ​អតិថិជន​នៅ​តែ​បន្ត​ស្វែងរក​លំនៅ​ឋាន​ស្នាក់​នៅ គ្រាន់តែ​អ្នក​អភិវឌ្ឍន៍​ចំនួន​ធំ​បាន​បន្ថយ​បរិមាណ​នៃ​ការ​សាងសង់​ ជា​ពិសេស​លំនៅ​ឋាន​ក្នុង​បុរី​ ។ ចំណែក​ការ​លក់​មានការ​ថមថយ​ប្រមាណ​ ៤០ ​ភាគរយ ពីព្រោះ​តែ​ការ​ធ្លាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​វិបត្តិ​កូ​វី​ដ ​១៩ ។

លោក ​សំ សុខ​នឿ​ន​ ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​លើក​ឡើង​ផង​ដែរ​ថា ផល​ប៉ះពាល់​លើ​ទីផ្សារ​លំនៅ​ឋាន​ត្រូវ​បាន​បែងចែក​ទៅ​តាម​តម្លៃ​ និង​កម្រិត​នៃ​ប្រភេទ​ផ្ទះ ដូច​ជា​តម្លៃ​ផ្ទះ​សមរម្យ មធ្យម និង​តម្លៃ​ខ្ពស់​ជាដើម ។ ​លោក​បន្ត​ថា ​សម្រាប់​ឆ្នាំ​២០២២ ​ខាង​មុខ​នេះ ទីផ្សារ​លំនៅ​ឋាន​នឹង​ងើបឡើង​វិញ ហើយ​កាន់តែ​ខ្លាំង​ថែម​ទៀត ទាំង​លំនៅ​ឋាន​ជា​បុរី និង​ខុន​ដូ ដូច្នេះ​ការ​វិនិយោគ​លើ​លំនៅ​ឋាន​នៅ​កម្ពុជា​ក៏​រំពឹង​ថា​ មាន​សន្ទុះ​ខ្លាំង​ជាង​ពេល​មុន​ៗ​ផង​ដែរ ។

លោក Charles Villar អ្នកគ្រប់គ្រង​ក្រុមហ៊ុន ​KW Khmer Real Estate បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ថា ការ​វិនិយោគ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ​២០២២​ ខាង​មុខ​នេះ នឹង​មាន​កំណើន ​និង​សន្ទុះ​ងើបឡើង​វិញ​ហើយ​ទាំង​វិនិយោគិន​បរទេស និងអ្នក​ទេសចរ​នឹង​ចូល​មក​កម្ពុជា ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ ​និង​ធ្វើ​ដំណើរ​កម្សាន្ត ។

លោកបន្ថែម​ថា ពេល​នេះ វិនិយោគិន​បរទេស​ដែល​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ស្រាប់ និង​វិនិយោគិន​ជាតិ​បាន​ចាប់ផ្ដើម​បញ្ចេញ​សកម្មភាព​វិនិយោគ​របស់​ខ្លួន​ជា​បណ្ដើរ​ៗ​ហើយ ហើយ​នៅ​ឆ្នាំ​ ២០២២ វិនិយោគិន​បរទេស​ចូល​មក​នឹង​បន្ថែម​ការ​វិនិយោគ​របស់​ពួក​គេ​កាន់តែ​ខ្លាំង​ថែម​ទៀត​ផង​ដែរ ជា​ពិសេស​លើ​ខុន​ដូ​និង​លំនៅ​ឋាន ។

ទោះជា​មានការ​លើក​ឡើង​ពី​ការ​ធ្លាក់​ចុ​បរិមាណ​លក់​យ៉ាងណា​ក្តី តែ​តម្លៃ​ផ្ទះ​ដែល​បាន​ដាក់​លក់​ត្រូវ​គេ​មើលឃើញ​ថា ​មិន​ធ្លាក់​ចុះ​នោះ​ទេ​ ។ នៅ​ក្នុង​យុទ្ធសាស្ត្រ​លក់​របស់​គម្រោង​មួយ​បាន​បន្ត​ប្រកាស​ឡើងថ្លៃ​ផ្ទះ​ជា​រៀង​រាល់​ខែ​ទៀត​ផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ