ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​បុក​គ្នា​នៅ​បែ​ល​ហ្ស៊ិ​ក​ស្លា.ប់​3​នាក់ របួស​40​នាក់

7 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បែ​ល​ហ្ស៊ិ​ក BELGA ថា មនុស្ស​យ៉ាងតិច​៣​នាក់​ស្លា.ប់​ដោយសារ​ការ​បុក​គ្នា​កាលពី​យប់​ថ្ងៃ​ទី​៥ មិថុនា វេលា​ម៉ោង​២៣​ម៉ោង​ក្នុងស្រុក​រវាង​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ និង​រថភ្លើង​ដឹក​ទំនិញ​មួយ​ខ្សែ​

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បែ​ល​ហ្ស៊ិ​ក BELGA ថា មនុស្ស​យ៉ាងតិច​៣​នាក់​ស្លាប់​ដោយសារ​ការ​បុក​គ្នា​កាលពី​យប់​ថ្ងៃ​ទី​៥ មិថុនា វេលា​ម៉ោង​២៣​ម៉ោង​ក្នុងស្រុក​រវាង​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​ខ្សែ និង​រថភ្លើង​ដឹក​ទំនិញ​មួយ​ខ្សែ​តាម​ផ្លូវដែក​ពី​ទីក្រុង NAMUR ទៅ​កាន់​ទីក្រុង LIEGE ភាគ​ខាងកើត​បែ​ល​ហ្ស៊ិ​ក ។

តាម​តុល្យការ​ដំបូង​ថា គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ និង​របួស​៤០​នាក់ រថភ្លើង​ដឹក​អ្នកដំណើរ​បាន​បុក​ពីក្រោយ​រថភ្លើង​ដឹក​ទំនិញ​នៅ​កន្លែង​ឈប់​តាម​ផ្លូវដែក​ជាមួយ ព្រោះតែ​បើក​លឿន​ពេក ។ ក្រៅពី​អ្នក​ស្លាប់ មនុស្ស​ប្រមាណ​ជា​៤០​នាក់​ក្នុង​រថភ្លើង​នេះ​រង​របួស ។ ការ​បុក​គ្នា​នេះ​ញ៉ាំង​ឱ្យ​ទូរថភ្លើង​២​ក្នុង​ចំណោម​ទូ​ទាំង​៦​នៃ​រថភ្លើង​ដឹក​អ្នកដំណើរ​ធ្លាក់​ពី​ផ្លូវដែក​ហើយ​ក្រឡាប់ ៕