ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ប្រាក់​ទិញ​យក្ស​ប្រើ ?

7 ឆ្នាំ មុន

នៅ​ស្រុក​យើង​ឱ្យ​តែ​មាន​ប្រាក់​…​ទោះ​រកបាន​ដោយ​អំពើ​អ្វី​ក៏​ដោយ​…​អ្នក​ដែល​ពូកែ​…​នៅ​តែ​ពូកែ ជា​ពិសេស​ពូកែ​ខាង​រស់នៅ​…​។ អ្នកខ្លះ​មាន​ប្រាក់​ហើយ បូកជាមួយ​អំណាច​ទៀត​…​

នៅ​ស្រុក​យើង​ឱ្យ​តែ​មាន​ប្រាក់​…​ទោះ​រកបាន​ដោយ​អំពើ​អ្វី​ក៏​ដោយ​…​អ្នក​ដែល​ពូកែ​…​នៅ​តែ​ពូកែ ជា​ពិសេស​ពូកែ​ខាង​រស់នៅ​…​។
អ្នកខ្លះ​មាន​ប្រាក់​ហើយ បូកជាមួយ​អំណាច​ទៀត​…​រស់នៅ​កាន់តែ​មាន​សេចក្តីសុខ​គ្រប់ពេល​…​ទោះបី​ប្រាក់​ដែល​បាន​មក​ដោយ​ការ​រំលោភ​ក៏ដោយ​…​។ អ្នកមាន​ខ្លះ​ទិញ​ដី​ពី​គេ​បាន​ខាង​ៗ…​នៅ​សល់​កណ្តាល​ដែល​គេ​មិន​លក់​…​ឈូស​យក​ទាំងអស់​…​កើត​ក្តីក្តាំ​រាប់​ឆ្នាំ​នៅ​តែ​ដោះស្រាយ​ឱ្យ​អ្នកក្រ​មិន​បាន​ទៀត !

ថា​អីចឹង ! ក៏​អីចឹង​ទៅ​ចុះ​…​មានឧក្រិដ្ឋជន​គ្រឿងញៀន​ខ្លះ​ដែល​ដេកក្នុង​គុក​ទៅ​ហើយ​…​មាន​លទ្ធភាពបញ្ជា​ចែកចាយ​ថ្នាំ​ញៀន​…​បញ្ជា​ទិញ​លក់​ថ្នាំ​ញៀន​ចេញពី​ក្នុង​គុក​បាន​ទៀត​…​ដែល​គេ​ហៅ​ថា មាន​ប្រាក់​ទិញ​យក្ស​ប្រើ​…​ហេ ! ហេ !

អ្នកមាន​ប្រាក់​ខ្លះ​ទៀត​ដេក​ក្នុង​គុក​ទៅ​ហើយ​…​ជាប់គុក​ស្របច្បាប់​ទៅ​ហើយ​…​សូ​ម្បី​គុក​ក៏​មិន​ចង់ឱ្យ​ស្នាក់​នៅ​ដែរ​…​មិន​អាច​ឱ្យទៅ​ដេក​ផ្ទះ​បាន​…​ខ្លាច​ខុស​ធំ​…​។ បើ​គុក​មិន​ឱ្យ​ដេក​ទេ ទៅ​ដេក​នៅ​មន្ទីរពេទ្យ​វិញ​ក៏​បាន​ដែរ​…​បន្ទប់​ស្អាត ម៉ា​សី​ុ​ន​ត្រជាក់​ក៏​ត្រជាក់​…​ជួបជុំ​មិត្តភក្តិ​សព្វបែបយ៉ាង​…​បញ្ជា​ការងារ​ពី​មន្ទីរពេទ្យ​…​ទម្រាំ​គុក​ដេញ​ចេញ​…​អ្វី​ៗ​រួចរាល់​ទាំងអស់​…​ដូច​បុរី​999 ដែល​នៅ​ជាប់​មន្ទីរពេទ្យ​ជាដើម​…​មេ​ធំ​ដេក​ស្នាក់​នៅ​ក្បែរ​ហើយ​…​កុំភ័យ ! ដូច​នៅ​ជាមួយ​ដែរ​…​ឆ្ងល់​អី​សួរ​អញ !…ហេ ! ហេ !

ស្រួល​ណាស់​ស្រុក​យើង​…​ឱ្យ​តែ​មាន​ប្រាក់​ទិញ​យក្ស​យាម ?​…​ទិញ​យក្ស​ជិះ ?​…​ទិញ​យក្ស​ប្រើ​មួយ​ចប់ ?
ធ្វើ​ម៉េច​បើ​គុក​មិន​ឱ្យ​ស្នាក់​នៅ !​?
                  អា​ឡេវ