ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំ​រាំ​បាន​ឆ្លង​ដល់​ថ្ងៃ​ចូល​រោងការ នៅ ស៊ី​នឿ​ន ស្ទើរ​ចោល​សិល្បៈ​ពាក់កណ្តាល

2 ឆ្នាំ មុន
  • ភ្នំពេញ

មង្គលការ​នោះ រៀបចំ​ធ្វើ​ឡើង​យ៉ាង​ហ៊ឹកហ៊ាក់ មិន​ចាញ់​តារា​មួយ​ចំនួន​ឡើយ ដោយ​មានការ​រៀបចំ​ធ្វើ​ឡើង​នា​សណ្ឋាគារ​ផ្កាយ​៥ សូ​ហ្វី​តែ​ល​ភ្នំពេញ ហើយ​បន្ថែម​ទៀត​នោះ មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​។ ស្នាមញញឹម បាន​កើត​មាន ដោយ

រាជធានី​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២១ នេះ តារាចម្រៀង​ដ៏​លេចធ្លោ​មួយ​ដួង ប្រចាំ​ផលិតកម្ម​ហង្ស​មាស លោក នៅ ស៊ី​នឿ​ន បាន​ចូល​រោងការ​ហើយ ជាមួយ​នារី​អាណិកជន​មក​ពី​ប្រទេស​អា​មេ​រិ​ក គឺ​អ្នក​នាង សោម ដូរ​ម៉ា​និច្ច ដែល​មាន​រូបឆោម​ស្រស់​ស្អាត​។

មង្គលការ​នោះ រៀបចំ​ធ្វើ​ឡើង​យ៉ាង​ហ៊ឹកហ៊ាក់ មិន​ចាញ់​តារា​មួយ​ចំនួន​ឡើយ ដោយ​មានការ​រៀបចំ​ធ្វើ​ឡើង​នា​សណ្ឋាគារ​ផ្កាយ​៥ សូ​ហ្វី​តែ​ល​ភ្នំពេញ ហើយ​បន្ថែម​ទៀត​នោះ មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​។ ស្នាមញញឹម បាន​កើត​មាន ដោយ​មិន​ចេះ​ហត់​តាំងពី​ព្រឹក​ទល់​យប់​រវាង​កូនកំលោះ នៅ ស៊ី​នឿ​ន និង​កូនក្រមុំ​មុខ​មូល​តូច​ច្រឡឹង​ញញឹម​ស្រស់​។

ហើយ​អ្វី​ដែល​គេ​កត់សម្គាល់ ក្រៅពី​តារា​ហង្ស​មាស​ជា​ច្រើន​ដួង​ចូលរួម​នោះ គឺ​ឃើញ​ថា មាន​វត្តមាន​លោក​ជំទាវ ម៉ែ​ន សំ​អន និង​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ក៏​បាន​ផ្តល់​កិត្តិយស មក​ជូនពរ​ជ័យ​ដល់​គូ​ស្វាមីភរិយា​ថ្មី​នេះ​ផង​ដែរ​។

ក្នុង​ពិធី​សែន​ចងដៃ​គេ ក៏​ឃើញ​កូនក្រមុំ​រលីងរលោង​ទឹកភ្នែក រហូត​បង្ហូរ​មក​ពេញ​ផែន​ថ្ពាល់ ដោយ​ភាព​អំណរ ព្រោះ​សេចក្តី​ស្នេហា​នេះ បាន​ឆ្លងកាត់​ការ​តស៊ូ​ជា​ច្រើន ហើយ​ចេះ​តែ​លើក​ពេលវេលា​រហូត ព្រោះតែ​ផ្ទុះ​នូវ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩ ទៀត​នោះ កាន់តែ​ចង់​អស់សង្ឃឹម​។ យ៉ាងណា​សេចក្តី​ស្រ​ម៉ៃ​ចង់បាន​ការ​រៀប​ការ បំពេញ​កិត្តិយស មាតាបិតា របស់​លោក​នៅ ស៊ី​នឿ​ន និង​ចង់អោយ​អ្នកគាំទ្រ​បានឃើញ​ដល់​គោលដៅ​តាម​ចិត្ត​ប្រាថ្នា​។

បើ​តាម​លោក នៅ ស៊ី​នឿ​ន បានអោយ​ដឹង​ថា នេះ​ជា​និស្ស័យ ដែល​មិន​ខុស​ពី​បទ​ចម្រៀង​ពី​ដើម ក្រោម​ចំណងជើង​ថា «​ស្នេហ៍​ឆ្លង​វេហា​» នោះ​ទេ​។ ពួក​យើង​សុទ្ធតែ​ជើងមេឃ​ម្ខាង​ម្នាក់ តែ​បែរជា​បាន​ទទួល​នូវ​ចំណងស្នេហា​យ៉ាង​ជ្រាលជ្រៅ រហូត​ដឹក​ដៃ​គ្នា​រៀប​ការ​តាម​ច្បាប់​ប្រពៃណី​ខ្មែរ​។

លោក​បន្ត​ថា ទទួលស្គាល់​ជិត​២​ឆ្នាំ ដែល​លោក​កាត់​ការងារ​សិល្បៈ​ខ្លះ ដោយសារ​តែ​គិតគូរ​រឿង​រៀប​ការ ព្រោះ​ក្រៅពី​សម្ងំ​ធ្វើ​រី​សត មួយ​កន្លែង​នា​មណ្ឌល​គី​រី លោក​និង​ភរិយា​បាន​ចំណាយពេល​ដើរ​ថតរូប​តាម​ខេត្ត​ជា​ច្រើន មាន​គ្រប់​ទម្រង់​តាំងពី​បុរាណ សម័យ ដោយសារ​ចង់បាន​អនុស្សាវរីយ៍ និង​ចង់​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​របស់​ខ្មែរ​យើង ដែល​សម្បូរ​បែប​តាម​តំបន់​មួយ​ៗ​។

ចំណែក​វី​ដេ​អូ​កម្រង​អនុស្សាវរីយ៍​នេះ ឃើញ​ថា មាន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ តែ​ចំណាយពេល​ផលិត និង​ដំណើរ​ដើរ​ថត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ គឺ​ប្រើ​ពេល​ជា​ច្រើន​ថ្ងៃ​ដែរ​។ ហើយ​លោក​មិន​ទាន់​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​នោះ​ទេ ដោយ​ភរិយា​លោក​ពេញចិត្ត​រស់នៅ​ទី​នេះ​ភាគច្រើន ហើយ​សិល្បៈ​វិញ​លោក​នៅ​តែ​បន្ត​មិន​អាច​ខ្វះ​បាន ខណៈ​ភរិយា​ក៏​គាត់​ពេញចិត្ត​អោយ​បន្ត អាជីព​នេះ​ដដែល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ