ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​ថៃ​នឹង​កើនឡើង​ទ្វេ​ដង

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក e-commerce និង e-business របស់​ថៃ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ទ្វេ​ដង ដែល​នេះ​គួរតែ​អរគុណ​ដល់​ការ​ជ្រៀតចូល​នៃ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​តាម​ទូរស័ព្ទ

ប្រទេស​ថៃ ៖ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក e-commerce និង e-business របស់​ថៃ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ទ្វេ​ដង ដែល​នេះ​គួរតែ​អរគុណ​ដល់​ការ​ជ្រៀតចូល​នៃ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​តាម​ទូរស័ព្ទ និង​អ្នក​ផ្គត់ផ្គង់​សេវាកម្ម e-business ។

លោក Sunsern Samaisut ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន Ascend Group បាន​មាន​ប្រសាសន៍​ថា ៖ « ទីផ្សារ e-commerce របស់​ថៃ គឺ​ស្ថិត​នៅ​ក្នុង​ជំហាន​ដំបូង និង​ជា​កំណើន​ដ៏​ខ្លាំងក្លា ដោយសារ​តែ​អ្នក​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត​តាម​ទូរស័ព្ទ​មាន​អត្រា​៤០%​នៃ​កំណើនប្រជាជន ។ ទន្ទឹម​នឹង​នេះ ការ​ប្រើប្រាស់​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​នៅ​ទូ​ទាំង​ប្រទេស​ថៃ បាន​ឈាន​ដល់​៨០% » ។

លោក​បន្ត​ថា ៖ « ការ​បើកទ្វារ​សម្រាប់​ក្រុមហ៊ុន​ពាណិជ្ជកម្ម e-commerce សកល​ក្នុង​ប្រទេស​ថៃ នឹង​ជួយ​ឲ្យ​មានការ​ប្រកួតប្រជែង​កាន់តែ​ស្វិតស្វាញ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម e-commerce សម្រាប់​ទីផ្សារ​ក្នុងស្រុក » ។

លោក Warawut Natpradith ជំនួយការ​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Kerry Express (Thailand) បានឱ្យ​ដឹង​ថា ៖ « ចំនួន​អ្នកលក់​ទំនិញ​តាម​អន​ឡាញ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា ស្មើនឹង​១០​លាននាក់ ។ វា​មាន​សក្តានុពល​ក្នុង​ការ​ជួយ​ជំរុញ​ដល់​សកម្មភាព​សេដ្ឋកិច្ច e-commerce របស់​ជាតិ » ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ភ្នាក់ងារ​អភិវឌ្ឍន៍​ប្រតិបត្តិការ​អេ​ឡិច​ត្រូ​និក​បាន​រក​ឃើញ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម e-commerce របស់​ថៃ​នៅ​ក្នុង​ឆ្នាំ​២០១៥ កន្លង​មក មាន​តម្លៃ​២​ទ្រី​លាន​បាត រួម​ទាំង​អាជីវកម្ម​ជាមួយ​អ្នក​ប្រើប្រាស់ e-commerce មាន​កំណើន​ខ្ពស់​បំផុត​រហូត​ដល់​១៥% ។

រីឯ​លោក Bussaya Prakobthong អគ្គនាយក​ចាត់ការ​ទូទៅ​នៃ N.C.C. Exhibition Organizer និង​ជា​អ្នក​រៀបចំ​ពិធី​តាំង​បង្ហាញ e-business ដែល​ជា​អាជីវកម្ម​ឌី​ជី​ថ​ល​ធំ​ជាងគេ​នៅ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ៖ « ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​ចំនួន​២០​លាន​បាត​សម្រាប់​ការ​តាំងពិព័រណ៍​នៅ​លើ​ផ្ទៃដី​ទំហំ​៥.០០០​ម៉ែត្រការ៉េ​ក្នុងឆ្នាំនេះ ដែល​មាន​ទីតាំង​ធំ​ជាង​ឆ្នាំ​មុន​៣​ដង » ។

គួរ​បញ្ជាក់​ថា មាន​ស្តង់​ជាង​១០០ នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍ e-business ទាក់ទង​នឹង​ការ​បង់ប្រាក់​តាម e-commerce និង e-payments នា​ថ្ងៃ​ទី​៩-១១ មិថុនា ខាង​មុខ​នេះ នៅ​ក្នុង​មជ្ឈមណ្ឌល Queen Sirikit National Convention Centre ៕