ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OECD ព្រមាន​ពី​ការ​ជាប់​គាំង ខណៈ​សេដ្ឋកិច្ច​សកលលោក​មាន​កំណើន​ខ្សោយ

7 ឆ្នាំ មុន

សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ ដោយសារ​តែ​វា​មាន​កំណើន​ខ្សោយ ប្រសិនបើ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា​មិន​ចំណាយ​លើ​ការ​វិនិយោគ​ដើម្បី​បង្កើត​ពាណិជ្ជកម្ម​បន្ថែម និង​ធ្វើ​កំណែទម្រង់​ទេ​នោះ ។

សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​ប្រឈម​នឹង​ហានិភ័យ ដោយសារ​តែ​វា​មាន​កំណើន​ខ្សោយ ប្រសិនបើ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា​មិន​ចំណាយ​លើ​ការ​វិនិយោគ​ដើម្បី​បង្កើត​ពាណិជ្ជកម្ម​បន្ថែម និង​ធ្វើ​កំណែទម្រង់​ទេ​នោះ ។ នេះ​បើ​តាម​ការ​ដាស់តឿន​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​កំពូល ។

អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ថា ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​មាន​ភាព​ទុទ្ទិដ្ឋិនិយម ហើយ​ត្រូវ​បាន​គេ​កាត់​បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​ពី​កំណើនសេដ្ឋកិច្ចនេះ​។ ទស្សនវិស័យ​នៃ​សេដ្ឋកិច្ច​ពិភពលោក​មាន​កំណើន​ខ្សោយ​នេះ វា​បាន​ក្លាយជា​ស្ថានភាព​ដ៏​រ៉ាំរ៉ៃ​ទៅ​ហើយ ។

« ភាព​ជាប់​គាំង​នូវ​កំណើនសេដ្ឋកិច្ច​ខ្សោយ​នេះ បាន​ធ្វើ​ឲ្យ​លុប​បំបាត់​នូវ​ការ​រំពឹង​ទុក »​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Angel Gurria អគ្គលេខាធិការ​ទូទៅ​នៃ OECD ។

OECD បាន​លើក​ឡើង​ថា បណ្តា​ក្រុមហ៊ុន​ជា​ច្រើន​មានការ​ប្រុង​ប្រយ័ត្ន​លើ​ការ​វិនិយោគ ដោយ​ពួក​គេ​ងាក​ទៅ​រក​វិនិយោគ​លើ​ផ្នែក​ច្នៃប្រឌិត និង​ផលិតកម្ម ។ ជា​លទ្ធផល ពលរដ្ឋ​មាន​ទុទ្ទិដ្ឋិនិយម​កាន់តែ​ខ្លាំង​លើ​ការងារ​នា​ពេល​អនាគត ។ ចំណែក​ការ​ចំណាយ​អ្នក​ប្រើប្រាស់ កាន់តែ​ខ្សោយ​ទៅ​ៗ ហើយ​ក្រុមហ៊ុន​ជា​ច្រើន​បាន​ឆ្លើយ​តប​ថា វា​មាន​សញ្ញា​អវិជ្ជមាន ។

ទោះបីជា​សេដ្ឋកិច្ច​អា​មេ​រិ​កបាន​រីក​ចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ក្តី ក៏​មហាអំណាច​សេដ្ឋកិច្ច​ទី​២ គឺ​ប្រទេស​ចិន​ហាក់​មាន​កំណើន​ខ្សោយ ដោយសារ​តែ​ជា​ប្រភព​ប្រើប្រាស់​ដ៏​ធំ​នៃ​ថាមពល និង​វត្ថុធាតុដើម ក៏​ដូច​ជា​អ្នក​នាំ​ចេញ​ដ៏​ធំ និង​ជា​អ្នក​ប្រើប្រាស់​ដ៏​សំខាន់​ផង​ដែរ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​ស្ថានភាព​សេដ្ឋកិច្ច​សកលលោក​ទាំងមូល ។

រីឯ​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ជា​ថ្មី​ម្តងទៀត ខណៈ​ដែល​ប្រទេស​ជប៉ុន​ស្ថិត​ក្នុង​សភាព​ត្រដាបត្រដួស​។ ចំណែក​ទីផ្សារ​សកលភាវូបនីយកម្ម​វិញ គឺ​កំពុង​តែ​ដោះស្រាយ​ជាមួយនឹង​ការ​ប្រែប្រួល​នៃ​រូបិយប័ណ្ណ បំណុល​កាន់តែ​ខ្ពស់ និង​តម្លៃ​ទំនិញ​នាំ​ចេញ​ធ្លាក់​ចុះ ជាក់ស្តែង នៅ​ប្រទេស​ប្រេ​ស៊ី​ល និង​រុ​ស្ស៊ី​តែ​ម្តង ។

OECD បាន​បង្ហាញ​ថា ប្រទេស​ទាំងនោះ​បាន​ពឹងផ្អែក​លើ​ធនាគារកណ្តាល​ច្រើន​ពេក​ក្នុង​ការ​បង្កើន​តម្រូវការ ។ ទោះជា​យ៉ាងណា ពួក​គេ​គួរតែ​ក្រឡេក​មើល​ការ​ពង្រឹង​ផ្នែក​វិនិយោគសាធារណៈ និង​បង្កើត​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​បន្ថែម​ទៀត​តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ ។

OECD បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​សកល​នឹង​មាន​អត្រា​៣%​នៅ​ក្នុងឆ្នាំនេះ និង​មាន​អត្រា​៣,៣%​នៅ​ឆ្នាំ​បន្ទាប់ ។ អត្រា​ទាំង​ពីរ​នេះ​បាន​ធ្លាក់​ចុះ​០,៣% នៃ​ការ​ព្យាករ​កាលពី​ខែវិច្ឆិកា កន្លង​មក ៕