ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់​មិន​អាច​រារាំង​បាន រៀប​ការ​ដោយ​ក្តី​រីករាយ

7 ឆ្នាំ មុន

រូបថត​ជា​ច្រើន​សន្លឹក​របស់​គូស្នេហ៍​ចិន​មួយគូ​មានការ​ចាប់អារម្មណ៍​ខ្លាំង​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​បង្ហាញ​ឱ្យ​ឃើញ​ពួក​គេ​រៀប​ការ​ក្នុងផ្ទះ​ដែល​លិច​ដោយ​ទឹកជំនន់ ។ គូ​ស្វាមីភរិយា​ថ្មី​ដែល​គេ​មិន​បង្ហើប​ឱ្យ​ដឹង​ឈ្មោះ​នោះ​

រូបថត​ជា​ច្រើន​សន្លឹក​របស់​គូស្នេហ៍​ចិន​មួយគូ​មានការ​ចាប់អារម្មណ៍​ខ្លាំង​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​បង្ហាញ​ឱ្យ​ឃើញ​ពួក​គេ​រៀប​ការ​ក្នុងផ្ទះ​ដែល​លិច​ដោយ​ទឹកជំនន់ ។ គូ​ស្វាមីភរិយា​ថ្មី​ដែល​គេ​មិន​បង្ហើប​ឱ្យ​ដឹង​ឈ្មោះ​នោះ​បាន​រៀប​ការ​កាលពី​ថ្ងៃ​ទី​២ ខែមិថុនា ២០១៦ នៅផ្ទះ​របស់​ពួក​គេ​ក្នុង​ក្រុង Wuhan  ខេត្ត​Hu  bei ប្រទេស​ចិន ខណៈ​តំបន់​ពួក​គេ​រស់នៅ​កំពុង​ជួប​គ្រោះ​ទឹកជំនន់ ។

ដូច​បង្ហាញ​ក្នុង​រូប​ផ្ទះ​ដែល​រៀបចំ​ពិធី​មង្គលការ​នោះ​ត្រូវ​ទឹកជំនន់​ហ៊ុម​ព័ទ្ធ តែ​កូនកំលោះ និង​កូនក្រមុំ​នៅ​តែ​ញញឹម​ស្រស់ស្រាយ ។ ទឹកជំនន់​ហាក់បីដូចជា​ផ្តល់​ភាព​ត្រជាក់ត្រជុំ និង​ជួយ​អបអរសាទរ​ពួក​គេ​ទៅ​វិញ ។

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​នាក់​សរសើរ និង​ជូនពរ​គូ​ស្វាមី​-​ភរិយា​ថ្មី​នោះ ខណៈ​មួយ​ចំនួន​ទៀត​បង្ហាញ​ការ​អាណិត​ពួក​គេ​ដែល​ជួប​បញ្ហា នៅ​ថ្ងៃ​មង្គល​សិរី​សួស្តី ៕