ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រា​ថាត់ ច័ន្ទ​ដា​លីស ប្រកាស​ចង់​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ​ ក្រោយ​ពី​រស់​នៅ​ជា​មួយ​គ្នា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អតីត​កញ្ញា​ឯក​លេខ​២ ប្រចាំ​ទស្សនា​វដ្តី នា​ឆ្នាំ​២០០៩ គឺ​នាង​ប្រា​ថាត់ ច័ន្ទ​​ដាលីស បាន​បណ្តែត​ជីវិត​​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​សម្តែង​។ នាង​​មាន​ឪពុក​ឈ្មោះ​ឃួន រតនា ម្តាយ​ឈ្មោះ​សែម ​សុផល​នារី ។ បង​ប្អូន​​របស់​នាង​មាន​៦​នាក់ ក្នុង​នោះ​ប្រុស​៣​​នាក់ ចំណែក​រូប​នាង​ជា​កូន​ទី​៥ ។
ដាលីស ធ្លាប់​​ចូល​រួម​សម្តែង​​​កាយ​វិការ​ខារ៉ា​អូខេ​​ឱ្យ​ផលិត​កម្ម​ក្នុង​ និង​ក្រៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា​ផលិត​​កម្ម M រស្មី​​ហង្ស​មាស ​​និង​មហា​ហង្ស​ជា​ដើម ។ ​ក្រៅ​ពី​នេះ​នាង​ធ្លាប់​សម្តែង​​ក្នុង​ខ្សែ​​ភាព​យន្ត​រឿង «ឆ្អែត​ចិត្ត​» ​ជា​រឿង​ភាគ​ដែល​​​​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​​អប្ស​រា​កន្លង​មក។

នាង​ប្រា​ថាត់ ច័ន្ទ​ដាលីស ​​មាន​គូ​ស្នេហ៍​​ជា​អ្នក​ជំនួញ​​​វ័យ​៣០​ឆ្នាំ​​ និង​មាន​​ងារ​​ជាឧកញ៉ា។ នាង​ជួប​ស្នេហា​នេះ​ កាល​ពី​ចុង​ឆ្នាំ ២០១០ ។ នាង​​និយាយ​ថា នាង​​​ស្រឡាញ់​គ្នា​ជា​មួយ​អ្នក​ជំនួញ​នោះ មិន​ទាន់​បាន​​រៀប​ការ​​ទេ ប៉ុន្តែ​​បាន​រស់​នៅ​ជា​មួយ​គ្នា​រហូត​មាន​ផ្ទៃ​ពោះ​៣​ខែ ប៉ុន្តែ​​កាល​​ពី​​២​ខែ​មុន​​  កូន​ក្នុង​​​ផ្ទៃ​របស់​នាង​បាន​រលូត​បាត់​។ ​មូល​ហេតុ​នៃ​ការ​រលូត​កូន​នេះ​​នាង​​​បង្ហើប​ឱ្យ​ដឹង​ថា មក​ពី​​​នាង​ពាក់​ស្បែក​ជើង​កែង​ចោត​ខ្ពស់​ ហើយ​​ក្រឡាច់​​ដួល ។

ដាលីស​​និយាយ​ថា ទាំង​រូប​នាង​​និង​គូ​ស្នេហ៍​​មាន​ការ​សោក​ស្តាយ​​បំផុត  ពេល​​ជួប​គ្រោះ​ថ្នាក់​​​ដោយ​ចៃដន្យ​​បែប​នេះ ។ នាង​បញ្ជាក់​ថា ​ពេល​មា​នផ្ទៃ​ពោះ​នាង​មិន​មាន​គម្រោង​រៀប​ការ​ទេ គឺ​គ្រាន់​តែ​ចង់​​ចុះ​​សំបុត្រ​អាពាហ៍​ពិពាហ៍​​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​​ពី​កូន​ក្នុង​ផ្ទៃ​​នាង​​​រលូន​បាត់ ​នាង​​មាន​​បំណង​ចង់​រៀប​ការ​​វិញ គឺ​ប្រហែល​ជា​​នៅ​ឆ្នាំ​២០១២ ។
ទំនាក់​ទំនង​ស្នេហា​រួម​រស់​ជា​មួយ​គ្នា​មិន​​បាន​រៀប​ការ​នេះ នាង​បញ្ជាក់​ថា រូប​នាង​និង​សង្សារ​របស់នាង​​ស្រឡាញ់​គ្នា​​ណាស់ ហើយ​ឪពុ​ក​ម្តាយ​ទាំង​សង​ខាង​ក៏​ពេញ​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ផង​ដែរ ៕