ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​អាជ្ញាកណ្តាល​ក្នុង​ព្រឹត្តិការណ៍ Euro 2016 នៅ​ប្រទេស​បារាំង

7 ឆ្នាំ មុន

គណៈកម្មាធិការ​អាជ្ញាកណ្តាល UEFA បាន​ចាត់តាំង​អាជ្ញាកណ្តាល​ចំនួន​១៨​រូប​សម្រាប់​កាត់ក្តី​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ Euro 2016 ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃ​ទី​១០ មិថុនា ដល់​ថ្ងៃ​ទី​១០ កក្កដា

គណៈកម្មាធិការ​អាជ្ញាកណ្តាល UEFA បាន​ចាត់តាំង​អាជ្ញាកណ្តាល​ចំនួន​១៨​រូប​សម្រាប់​កាត់ក្តី​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ Euro 2016 ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃ​ទី​១០ មិថុនា ដល់​ថ្ងៃ​ទី​១០ កក្កដា ពោល​គឺ​មាន​រយៈពេល​១​ខែ​ពេញ ដែល​ការ​ប្រកួត​នោះ​មាន​ក្រុម​ជម្រើសជាតិ​ចំនួន​២៤​ប្រទេស​មក​ពី​តំបន់​អឺរ៉ុប ។ ពួក​គេ​នឹង​ត្រូវ​ប្រឈម​មុខ​គ្នា​លើ​សមរភូមិ​វាលស្មៅ​យ៉ាង​ស្វិតស្វាញ ដើម្បី​ដណ្តើម​ជ័យជម្នះ​ឱ្យ​ប្រទេស​ជាតិ​របស់​ខ្លួន ។

ខាងក្រោម​នេះ​ជា​ឈ្មោះ​អាជ្ញាកណ្តាល​ទាំង​១៨​រូប​ដែល​នឹង​បង្ហាញ​វត្ត​មាននៅ​Euro2016 ៖
១-​លោក Martin Atkinson វ័យ​៤៥​ឆ្នាំ ជនជាតិ​អង់គ្លេស ។
២-​លោក Felix Brych វ័យ​៤០​ឆ្នាំ ជនជាតិ​អា​ល្លឺ​ម៉​ង់ ។
៣-​លោក Cuneyt Cakir វ័យ​៣៩​ឆ្នាំ ជនជាតិ​តួ​ក​គី ។
៤-​លោក Mark Clattenburg វ័យ​៤១​ឆ្នាំ ជនជាតិ​អង់គ្លេស ។
៥-​លោក William Collum វ័យ​៣៧​ឆ្នាំ ជនជាតិ​ស្កុ​តឡែ​ន ។
៦-​លោក Jonas Eriksson វ័យ​៤២​ឆ្នាំ ជនជាតិ​ស៊ុ​យ​អែ​ត ។
៧-​លោក Ovidiu Hategan វ័យ​៣៦​ឆ្នាំ ជនជាតិ​រូ​ម៉ា​នី ។
៨-​លោក Sergey Karasev វ័យ​៣៦​ឆ្នាំ ជនជាតិ​រុ​ស្ស៊ី ។
៩-​លោក Viktor Kassai វ័យ​៤០​ឆ្នាំ ជនជាតិ​ហុង​គ្រី ។
១០-​លោក Pavel Kralovec វ័យ​៣៨​ឆ្នាំ ជនជាតិ​ឆែក ។
១១-​លោក Bjorn Kuipers វ័យ​៤៣​ឆ្នាំ ជនជាតិ​ហូ​ឡង់ ។
១២-​លោក Szymon Marciniak វ័យ​៣៥​ឆ្នាំ ជនជាតិ​ប៉ូ​ឡូញ ។
១៣-​លោក Milorad Mazic វ័យ​៤៣​ឆ្នាំ ជនជាតិ​សែ​ប៊ី ។
១៤-​លោក Svein Moen វ័យ​៣៧​ឆ្នាំ ជនជាតិ​ន័​រ​វែ​ស ។
១៥-​លោក Nicola Rizzoli វ័យ​៤៤​ឆ្នាំ ជនជាតិ​អុ​ី​តា​លី ។
១៦-​លោក Damir Skomina វ័យ​៣៩​ឆ្នាំ ជនជាតិ​ស្លូ​វេ​នី ។
១៧-​លោក Clement Turpin វ័យ​៣៤​ឆ្នាំ ជនជាតិ​បារាំង ។
១៨-​លោក Carlos Velasco Carballo វ័យ​៤៥​ឆ្នាំ ជនជាតិ​អេ​ស្ប៉ា​ញ ។