ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​អចលនទ្រព្យ​នឹង​កើនឡើង​ពី​5%-10% ក្នុងឆ្នាំនេះ

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ឧស្សាហកម្ម​អចលនទ្រព្យ​របស់​ថៃ​នឹង​មាន​កំណើន​ចាប់ពី​៥% ទៅ​១០%​នៅ​ឆ្នាំ​នេះ បើ​ទោះបីជា​បាន​រង​នូវ​ព្យុះ​បក់​បោក​ពី​កត្តា​ខាងក្រៅ និង​ខាងក្នុង​ក្តី ។ នេះ​បើ​តាម​សមាគម​អាជីវកម្ម​លំនៅ​ឋាន​បានឱ្យ​ដឹង ។

ប្រទេស​ថៃ ៖ ឧស្សាហកម្ម​អចលនទ្រព្យ​របស់​ថៃ​នឹង​មាន​កំណើន​ចាប់ពី​៥% ទៅ​១០%​នៅ​ឆ្នាំ​នេះ បើ​ទោះបីជា​បាន​រង​នូវ​ព្យុះ​បក់​បោក​ពី​កត្តា​ខាងក្រៅ និង​ខាងក្នុង​ក្តី ។ នេះ​បើ​តាម​សមាគម​អាជីវកម្ម​លំនៅ​ឋាន​បានឱ្យ​ដឹង ។

ប្រធាន​សមាគម លោក Athip Peechanon បាន​មាន​ប្រសាសន៍​ថា ៖ « ពួក​យើង​រំពឹង​ថា ទីផ្សារ​អគារ​ខុន​ដូ​អាច​នឹង​ធ្លាក់​ចុះ​បន្តិច​នៅ​ក្នុងឆ្នាំនេះ ចំណែក​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​នឹង​ត្រូវ​បាន​ជំរុញ​ដោយសារ​អចលនទ្រព្យ​លំនៅ​ឋាន » ។

លោក Athip Peechanon បាន​ថ្លែង​ក្នុង​វេទិកា​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ថា ៖ « ពួក​យើង​នឹង​ឃើញ​ពី​គម្រោង​អចលនទ្រព្យ​ថ្មី​ៗ​នៅ​ក្នុងឆ្នាំនេះ គឺ​នៅ​ក្នុង​តំបន់​ឧស្សាហ​កម្ម​ទីក្រុង​បាងកក ដែល​ជា​គម្រោង​កាន់កាប់​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ៗ » ។

កំណើន​នៃ​ការ​ទិញ​លំនៅ​ឋាន គឺ​ដោយសារ​តែ​វិធានការ​របស់​រដ្ឋាភិបាល​ថៃ (​ចាប់ពី​ខែវិច្ឆិកា ដល់​ខែមេសា​) ។ ក្នុងអំឡុងពេល​នោះ អ្នកទិញ និង​លក់​លំនៅ​ឋាន​បាន​បង្កើន​ការ​ផ្ទេរកម្មសិទ្ធិ​របស់​ពួក​គេ ។ ប៉ុ​ន្តែ​បច្ចុប្បន្ន វិធានការ​នេះ​បាន​ផុតកំណត់​ទៅ​ហើយ ហើយ​ពលរដ្ឋ​ប្រហែលជា​ពន្យារពេល​ក្នុង​ការ​ផ្ទេរ​អចលនទ្រព្យ​របស់​ពួក​គេ ។

គួរ​បញ្ជាក់​ថា ការ​ផ្ទេរ​លំនៅ​ឋាន​ក្នុងអំឡុងពេល​វិធានការ​របស់​រដ្ឋាភិបាល​ថៃ បាន​កើនឡើង​២៣% ស្មើនឹង​៦៨.៥០០​ខ្នង ។ ចំណែក​ការ​ផ្ទេរ​អគារ​ខុន​ដូ​មាន​អត្រា​១០៦% ស្មើនឹង​៦៣.០០០​យូ​នី​ត ។

« គម្រោង​អគារ​ខុន​ដូ​ជា​ច្រើន​កំពុង​តែ​មាន​សភាព​យ៉ាង​ត្រដាបត្រដួស ដោយសារ​តែ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ ហើយ​ភាព​ត្រ​ដាប​ត្រួស​នេះ​យ៉ាង​ហោច​ណាស់​ក៏​មួយ​ឆ្នាំ​ដែរ»។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Athip Peechanon ។

ទោះជា​យ៉ាងណា ក៏​មាន​តម្រូវការ​លំនៅ​ឋាន​នៅ​តាម​ខេត្ត​ផ្សេង​ៗ​ផង​ដែរ ខណៈ​ដែល គេ​ទទួលស្គាល់​ថា វា​ជា​ទ្រព្យសកម្ម​ដ៏​ចាំបាច់​សម្រាប់​អ្នក​រស់នៅ ។

លោក Prasert Taedullayasatit ប្រធាន​សមាគម​អគារ​ខុន​ដូ​ថៃ បាន​មាន​ប្រសាសន៍​ថា ៖ « ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ មាន​គម្រោង​ចំនួន​១៣%​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​សម្ពោធ ស្មើនឹង​៨៣​ប៊ី​លាន​បាត បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន » ។

ទោះជា​យ៉ាងណា ក្នុង​រយៈពេល​៨​ខែ​ចុង​ក្រោយ​នេះ មាន​អ្នក​អភិវឌ្ឍ​ចម្បង​ចំនួន​១០ នឹង​សម្ពោធ​គម្រោង​ដែល​មាន​ទឹកប្រាក់​២២០​ប៊ី​លាន​បាត ជា​ពិសេស នៅ​តំបន់​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​បាងកក ក្នុង​នោះ​មាន​គម្រោង​ខុន​ដូ​ចំនួន​៦៧​គម្រោង​, លំនៅ​ឋាន​ក្នុង​ក្រុង​៩២​គម្រោង និង​គម្រោង​ផ្ទះ​ជាប់​ដី​៧៤​គម្រោង ។

លោក Wiwat Laohaphunrangsi អគ្គនាយក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Areeya បាន​ថ្លែង​ថា ៖ « ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​បាន​បង្កើត​តម្រូវការ ប៉ុន្តែ​ក្រុមហ៊ុន​ភាគច្រើន​មាន​គម្រោង​នៅ​ក្នុង​ដី​ដែល​មិន​ទាន់​បាន​សម្ពោធ​ជា​ផ្លូវការ​នៅឡើយ » ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Visut Srisuphan បង្ហាញ​ថា ៖ « ២០១៦ គឺជា​ឆ្នាំ​ដែល មានការ​ប្រកួតប្រជែង​សម្រាប់​អាជីវកម្ម​ទាំងអស់ រួម​ទាំង​វិស័យ​អចលនទ្រព្យ​ផង​ដែរ។ គ្រោះ​រាំង​ស្ងួត​នឹង​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​រង​នូវ​ផល​ប៉ះពាល់ ហើយ​បំណុល​លំនៅ​ឋាន​កាន់តែ​មាន​កម្រិត​ខ្ពស់ ដែល​នេះ​ជា​ស្ថានការណ៍​ដ៏​រសើប​មួយ និង​ចាំបាច់​ត្រូវ​គ្រប់​គ្រង​យ៉ាង​ប្រុង​ប្រយ័ត្ន » ៕