ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​ស្ត្រី​ចង​ច្រង​សៀវ​ភៅ ស​ និយាយ​ពី​ជំនួញ​របស់​ស្ត្រី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​កំពុង​ចងក្រង​សៀវភៅ ដែល​និយាយ​ពីមុខ​ជំនួញ​របស់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​។ សៀវភៅ​ ស នេះ​នឹង​មាន​បញ្ចូល​នូវ​បញ្ហា​ប្រឈម​នានា របស់​ស្ត្រី​នៅ​ក្នុង​ការ​ប្រកប​មុខរបរ ដើម្បី​រក​ដោះស្រាយ…

រាជធានីភ្នំពេញ ៖ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​កំពុង​ចងក្រង​សៀវភៅ ដែល​និយាយ​ពីមុខ​ជំនួញ​របស់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​។ សៀវភៅ​ ស នេះ​នឹង​មាន​បញ្ចូល​នូវ​បញ្ហា​ប្រឈម​នានា របស់​ស្ត្រី​នៅ​ក្នុង​ការ​ប្រកប​មុខរបរ ដើម្បី​រក​ដោះស្រាយ ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ដែរ​ ។ បើ​តាម​ប្រភព​ថា​ បញ្ហា​ស្ត្រី​ក្នុង​ជំ​នូ​ញ​ដែល​នឹង​បង្ហាញ​ក្នុង​សៀវភៅ ស​ នោះ​មានមាន​ដូច​ជា ៖ បញ្ហា​ការ​បើក​ច្រក​ទីផ្សារ ឱកាស​ទទួល​បាន​ហិរញ្ញប្បទាន និង​ការ​បណ្តុះបណ្តាល​ជំនាញ​ឌី​ជី​ថ​ល​ជាដើម ​។

លោកស្រី កែវ មុំ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​លើក​ឡើង​ពី​គម្រោង​បង្កើត​សៀវភៅ​ ស ​នេះនៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម លោកស្រី តឹក​រ៉េ​ត កំរង រដ្ឋលេខាធិការ និង​បាន​ស្នើ​សុំ​នូវ​ទិន្នន័យ​អ្នក​ផលិត និង​ផលិត ផល ពី​ក្រសួងពាណិជ្ជកម្ម ដើម្បី​ដាក់​បញ្ចូល​ក្នុង​សៀវភៅ​ស​នោះ សម្រាប់​ជា​ការ​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ខ្មែរ ផង​ដែរ​ ។

ស្ត្រី​នៅ​កម្ពុជា​ត្រូវ​គេ​ដឹង​ថា ​បាន​គ្រប់គ្រង​អាជីវកម្ម សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម ​ច្រើន​ជាង​បុរស ប៉ុន្តែ​គេ​បាន​មើលឃើញ​ថា​ ការ​គ្រប់គ្រង​អាជីវកម្ម​កម្រិត​តូច​នេះ បាន​ធ្វើ​ឡើង​ត​ៗ​គ្នា គ្មាន​បញ្ជីស្នាម​ស្តី​ហិរញ្ញវត្ថុ​ច្បាស់លាស់ ដែល​ធ្វើ​ឱ្យអ្នក​រកស៊ី​ជា​ស្ត្រី​ពិបាក​ទទួល​បានការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​ធនាគារ​ និង​ប្រភព​ទុន​នានា ​។ កន្លង​មក​ដើម្បី​ជំរុញ​កិច្ចការ​នេះ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ច​សហ​ប្រតិបត្តិ​ជាមួយ​វិស័យ​ធនាគារ​ផង​ដែរ ដើម្បី​ជំរុញ​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​សហគ្រិន​ស្ត្រី​ ។

លោកស្រី កែវ មុំ ធ្លាប់​បាន​ជំរុញ​ដល់​វិស័យ​ធនាគារ​ អនុគ្រោះ​នៅ​ក្នុង​ការ​ផ្តល់​ឥនទាន​ដល់​សហគ្រិន​ស្ត្រី​ដើម្បី​ពង្រីក​មុខរបរ​ក្នុង​នោះ​មានការ​ផ្តល់​កម្ចី​ឱ្យលើស​ទ្រព្យ​បញ្ចាំ​ជាដើម ​។

លោកស្រី តឹក​រ៉េ​ត កំរង បាន​លើក​ឡើង​ថា ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ បាន​កំពុង​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) ដែល​ជា​កម្លាំង​ច​លករ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​រៀបចំ​ច្បាប់​ និង​បទបញ្ញត្តិ​ថ្មី​ៗ និង​ការ​បើក​ច្រក​ទីផ្សារ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​ពហុភាគី តំបន់ និង​ទ្វេភាគី ដែល​កម្ពុជា​សម្រេច​បាន ​។ លោកស្រី​បាន​បញ្ជាក់​ថា ក្រសួង​បាន​នឹង​កំពុង​ពង្រឹង​កិច្ចការ​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​ដល់​អ្នក​ពាក់ព័ន្ធ​ជា​ពិសេស​ស្ត្រី​នៅ​ក្នុង​វិស័យ​ធុរកិច្ច និង​កំពុង​ខិតខំ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ