ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​អាយុ​6​ឆ្នាំ​ម្នាក់​ប្តឹង​ប៉ូលិសពេល​ឪពុក​បើករថយន្ត​បំពាន​ភ្លើងស្តុប

7 ឆ្នាំ មុន

វេ​ប​សាយ «UPI» របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២ មិថុនា ២០១៦ ផ្សាយ​ថា ក្មេង​ប្រុស Robert អាយុ​៦​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក រស់នៅ​ក្រុង​គ្វី​ន​ស៊ី រដ្ឋ​ម៉ាសា​ឈូ​សេត បាន​ទូរស័ព្ទ​ទៅ​លេខ​៩១១​របស់​ប៉ូលិស ក្រោយ​ពេល​ឃើញ​

វេ​ប​សាយ «UPI» របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២ មិថុនា ២០១៦ ផ្សាយ​ថា ក្មេង​ប្រុស  Robert អាយុ​៦​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក រស់នៅ​ក្រុង​គ្វី​ន​ស៊ី រដ្ឋ​ម៉ាសា​ឈូ​សេត បាន​ទូរស័ព្ទ​ទៅ​លេខ​៩១១​របស់​ប៉ូលិស ក្រោយ​ពេល​ឃើញ​ឪពុក​បើកបរ​រថយន្ត​ឆ្លងកាត់​ស្តុ​ប​ក្រហម មិន​គោរព​ច្បាប់​ចរាចរណ៍ ខណៈ​រូបគេ​ជិះ​រថយន្ត​ជាមួយ​ម្តាយ​ពីក្រោយ ។ ក្មេង​ប្រុស​ប្តឹង​ប៉ូលិស ព្រោះ​មិន​ពេញចិត្ត​នឹង​អំពើ​របស់​ឪពុក​បែប​នោះ ។

ប៉ូលិស​ក្រុង​គ្វី​ន​ស៊ី បង្ហាញ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​អង្គភាព​ថា ក្មេង​ប្រុស​ម្នាក់​នោះ​រាយការណ៍​ពី​ការ​ប្រព្រឹត្ត​ខុស​របស់​ឪពុក ខណៈ​ក្រុម​គ្រួសារ​របស់​គេ​បើករថយន្ត​ចូល​ទៅ​មជ្ឈ​មណ្ឌល​ថែទាំ​រថយន្ត ។ ពេល​នោះ​ប៉ូលិស​បាន​សុំ​និយាយ​ជាមួយ​ឪពុក​របស់​គេ​ហើយ គេ​ក៏​ហុច​ទូរស័ព្ទ​ឱ្យ​ឪពុក​និយាយ​ជាមួយ​ប៉ូលិស ។

បុរស​ជា​ឪពុក​បាន​និយាយ​ជាមួយ​ប៉ូលិស​ទាំង​ភ័យ​ខ្លាច ហើយ​សុំ​ទោស​អ្វី​ដែល​ខ្លួន​ប្រព្រឹត្ត​ខុស​ដោយសារ​ភាព​ថា​បាន​បើក​កាត់​ភ្លើងស្តុប​មែន ។ ទោះជា​យ៉ាងណា​ក៏​ដោយ ប៉ូលិស​មិន​បាន​ពិន័យ​បុរស​នោះ​ទេ ៕