ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

13​មិថុនា តើ Apple មាន​អ្វី​ជា​ពិសេស​ចង់​បង្ហាញ ?

7 ឆ្នាំ មុន

ក្រុមហ៊ុន​Apple បាន​ចែក​លិខិត​អញ្ជើញ​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន គឺ​សន្និសីទ​អ្នក​ភិ​វ​ឌ្ឍ​ទូ​ទាំង​ពិភពលោក​ហៅ​កាត់​ថា WWDC ជា​កន្លែង​ក្រុមហ៊ុន​ប្រកាស​ផលិតផល​ថ្មី កម្មវិធី​ស​ហ្វ​វែ កុំព្យូទ័រ

ក្រុមហ៊ុន​Apple បាន​ចែក​លិខិត​អញ្ជើញ​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន គឺ​សន្និសីទ​អ្នក​ភិ​វ​ឌ្ឍ​ទូ​ទាំង​ពិភពលោក​ហៅ​កាត់​ថា WWDC ជា​កន្លែង​ក្រុមហ៊ុន​ប្រកាស​ផលិតផល​ថ្មី កម្មវិធី​ស​ហ្វ​វែ កុំព្យូទ័រ និង​លក្ខណៈ ពិសេស​ៗ​មួយ​ចំនួន​បន្ថែម​លើ​ផលិត​ដែល​មាន​ស្រាប់ ។ ថ្ងៃ​ទី​១៣ មិថុនា ២០១៦ នេះ​នឹង​ធ្វើ​ឱ្យ​អតិថិជន​របស់​ខ្លួន​នូវ​ភាព​ភ្ញាក់ផ្អើល​ដោយ​រំពឹង​ថា ផលិត ថ្មី​ៗ​នឹង​បំពេញតម្រូវការ​របស់​ពួក​គេ ។

អតិថិជន​រំពឹង​ថា ក្រុមហ៊ុន Apple នឹង​បញ្ចេញ​ឡេ​ប​ថប MacBook Pro ជំនាន់​ថ្មី កម្មវិធី iOS ជំនាន់​ទី​១០ ជា​ពិសេស​គឺ iPhone  7 ដែល​កំពុង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា ។ ក្រុមហ៊ុន​កំណត់​យក​ថ្ងៃ​ទី​១៣ មិថុនា គឺជា​ការ​ស្តារ​ទីផ្សារ​ភាគហ៊ុន​របស់​ខ្លួន​បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​កាលពីដើម​ត្រីមាស​២០១៦ ។

ដោយឡែក​អ្នកវិភាគ​សន្និដ្ឋាន​ថា បើ iPhone 7 ត្រូវ​ប្រកាស​នៅ​ថ្ងៃ​នោះ​មែន មាន​ន័យ​ថា ក្រុមហ៊ុន Apple មានឱកាស​ច្រើន​ក្នុង​ការ​ដណ្តើម​ទីផ្សារ​ភាគហ៊ុន​មក​វិញ ខណៈ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​កំពុង​ច្បាម​យក ៕