ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ​កូរ៉េ​ ដ៍​សំខាន់​បាន​ដល់​ដៃ​រដ្ឋសភា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋសភា​បាន​ទទួលយក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិនិត្យ​សិក្សា​នៅ​ថ្ងៃ​ទី​ ២១​ ខែធ្នូ​នេះ មិនយូរ​ទេ​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត​នឹង​អនុម័ត​ច្បាប់​នេះ ​។…

រាជធានីភ្នំពេញ ៖ រដ្ឋសភា​បាន​ទទួលយក​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិនិត្យ​សិក្សា​នៅ​ថ្ងៃ​ទី​ ២១​ ខែធ្នូ​នេះ មិនយូរ​ទេ​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត​នឹង​អនុម័ត​ច្បាប់​នេះ ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​នេះ គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទី​ពីរ​របស់​កម្ពុជា បន្ទាប់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន ដែល​នឹង​អា​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​ ២០២២​ ខាង​មុខ​នេះ សម្រាប់​ការ​នាំ​ចេញ​ផលិត ពិសេស​ផល​កសិកម្ម ចូល​ទីផ្សារ​ចិន​ដ៍​ធំ​នោះ​ ។

លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ធ្លាប់​សារព័ត៌មាន​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ​នឹង​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​អាច​នាំ​ទំនិញ​ចេញ​ដោយ​រួច​ពន្ធ លើ​ទំនិញ​ឧស្សាហកម្ម​ស្រាល ទំនិញ​កសិកម្ម និង​ឧស្សាហកម្ម គ្រឿងបន្លាស់ និង​គ្រឿង​បង្គំ ដែល​បច្ចុប្បន្ន​កូរ៉េ​មាន​រោងចក្រ​ខ្សែភ្លើង រថយន្ត និង​បាន​រៀបចំ​រោងចក្រ​ដំឡើងរថយន្ត​ ២​ កន្លែង​រួច​ហើយ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ​និង​ខេត្តកោះកុង​ ។ លោក​បន្ថែម​ថា ​កម្ពុជា​នឹង​ទទួល​អត្ថប្រយោជន៍​សម្រាប់​ការ​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​កូរ៉េ ដោយ​រួច​ពន្ធ ដែល​ហៅ​ថា ពន្ធ​សូន្យ​ភ្លាម​នោះ គឺ​មាន​ទំនិញ​ឧស្សាហកម្ម​ស្រាល រួម​ទាំង​ទំនិញ​សម្លៀក​បំពាក់ ស្បែកជើង កាបូប​ធ្វើ​ដំណើរ​ ។

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង សម្រេច​បាន​ជាង ​៨៨៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ​២០២០ ​។ ក្នុង​នោះ កម្ពុជា បាន​នាំ​ចេញ​ទំនិញ​សរុប​គិត​ជា​ទឹកប្រាក់​មាន​ ៣១៨ ​លាន​ដុល្លារ​ខណៈ​កម្ពុជា បាន​នាំ​ចូល​ពី​កូរ៉េ​ខាងត្បូង​គិត​ជា​ទឹក​ ៥៦៧​លាន​ដុល្លារ​អា​មេ​រិ​ក ​។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង កម្ពុជា និងសាធារណរដ្ឋ​កូរ៉េ នឹង​ក្លាយជា​កម្លាំង​ច​លករ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ភាគី​ទាំង​ពីរ ដែល​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​សេដ្ឋកិច្ច ការ​អភិវឌ្ឍ សុខមាលភាព​ប្រជាជន និង​ការ​ផ្សារ​ភ្ជាប់​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត ​។ កម្ពុជា​ក៏​នឹង​ទទួល​បាន​អត្ថប្រយោជន៍​បន្ថែម​ពី​កិច្ចព្រមព្រៀង​នេះ​មាន​ជា​អាទិ៍ ការ​ផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ថ្មី​ៗ​ពី​ការ​វិនិយោគ​ផ្ទាល់​របស់​បរទេស ព្រមទាំង​បង្កើត​ការងារ​ថ្មី​ៗ​ជូន​ប្រជាជន​កម្ពុជា ផង​ដែរ ​។

ក្រៅពី​ប្រទេស​ចិន​ និង​សាធារណ​កូរ៉េ កម្ពុជា​បាន​កំពុង​សិក្សា​ពី​លទ្ធភាព​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ជាមួយ​ប្រទេស​មួយ​ចំនួន​ទៀត មាន​ឥណ្ឌា អង់គ្លេស​ និង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប​ខាងកើត ជាដើម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ