ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ហ្គា​វើ​ល​បន្ត​ជួយ​ជ្រោមជ្រែង​លើកកម្ពស់​វិស័យ​កីឡា និង​ការ​អប់រំ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​ជា​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល បាន​សហការ​ជាមួយ​ក្លិប​បាល់ទាត់ NagaWorld FC ផ្តល់​ការ បណ្តុះបណ្តាល​បាល់ទាត់​ដល់​សិស្សានុសិស្ស​ចំនួន​១២០​នាក់

ខេត្តកណ្ដាល ៖ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ដែល​ជា​ក្រុមការងារ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល បាន​សហការ​ជាមួយ​ក្លិប​បាល់ទាត់ NagaWorld FC ផ្តល់​ការ      បណ្តុះបណ្តាល​បាល់ទាត់​ដល់​សិស្សានុសិស្ស​ចំនួន​១២០​នាក់ ព្រមទាំង​បាន​ឧបត្ថម្ភ​សម្ភារ​សិក្សា និង​សម្ភារ​កីឡា​ដល់​សាលារៀន​ចំនួន​១០​នៅ​អនុ​វិទ្យាល័យ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល កាល​ថ្មី​ៗ​នេះ ។

លោក James Ma នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល បាន​មាន​ប្រសាសន៍​ថា​៖«​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​មាន​មោទនភាព​ក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា និង​វិស័យ​អប់​រំជា​បន្ត​ទៀត ។ យើង​បាន​ឧបត្ថម្ភ​សៀវភៅ​៦.៦០០​ក្បាល បាល់ទាត់​២០០ និង​អាវ​កីឡាបាល់ទាត់​១២០​សម្រាប់​ដល់​សាលារៀន​ចំនួន​១០​មក​ពី​ខេត្ត​កណ្តាល កំពង់ចាម និង​ព្រៃវែង នៅ​អនុ​វិទ្យាល័យ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ សង្ឃឹមថា សម្ភារ​ដែល​យើង​បាន​ឧបត្ថម្ភ​នឹង​ជួយ​ឱ្យ​សិស្សានុសិស្ស​មាន​ចំណេះ​​ដឹង​ជាង​មុន ពីព្រោះ​ការ​អប់រំ​ដែល​មាន​ភាពរឹងមាំ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​អនាគត​របស់​ពួក​គេ​ក៏​ដូច​ជា​អនាគត​របស់​ប្រទេស​កម្ពុជា​ទាំងមូល ។ យុវជន​-​យុវនារី​ទាំងអស់ គឺជា​សសរទ្រូង​ដ៏​រឹង​មាំ​របស់​ប្រទេស​កម្ពុជា​» ។

សៀវភៅ​សិក្សា​ដែល​បណ្ណាល័យ​របស់​សាលារៀន​នីមួយ​ៗ​បាន​ទទួល​រួម​មាន សៀវភៅ​អក្សរសាស្ត្រ​ខ្មែរ វចនានុក្រម សៀវភៅ​ប្រលោមលោក និង​សម្ភារ​សិក្សា​ជា​ច្រើន​ទៀត​។ បាល់ទាត់ និង​អាវ​បាល់ទាត់ ក៏​ត្រូវ​បាន​ចែក​ជូន​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ផង​ដែរ​ប្រយោជន៍​ដើម្បី​ជួយ​លើកទឹកចិត្ត​ឱ្យ​យុវជន​-​យុវនារី​យើង​បន្ត​លេង​កីឡា​ដើម្បី​សុខភាព និង​អភិវឌ្ឍ​ខ្លួន ។

លោក James Ma បន្ត​ថា ៖«​កីឡាបាល់ទាត់ គឺជា​កីឡា​ដែល​យើង​លេង​ជា​ក្រុម ហើយ​វា​បង្ហាត់​ឱ្យ​យើង​ចេះ​ធ្វើការ​ជា​ក្រុម និង​ចេះ​សាមគ្គី​គ្នា ។ គុណសម្បត្តិ​ទាំង​អស់នេះ​ហើយ​ដែល​ជួយ​កសាង​អនាគត​របស់​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​» ។ រៀន​ពី​គ្រូបង្ហាត់​បាល់ទាត់ និង​កីឡាករ​បាល់ទាត់​អាជីព សាលារៀន​ទាំង​១០ ដែល​បាន​ចូលរួម​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​បណ្តុះបណ្តាល​បាល់ទាត់ ពិសេស​បង្ហាត់​ដោយ​គ្រូបង្វឹក និង​កីឡាករ​អាជីព​មក​ពី​ក្លិប​បាល់ទាត់ NagaWorld FC ។ ការ​បណ្តុះបណ្តាល​នេះ​រួម​មាន ការ​កម្តៅ​សាច់ដុំ ជំនាញ​លេង​បាល់ មូលដ្ឋាន​បច្ចេកទេស ការ​ទប់​បាល់ ការ​ទាត់​បាល់ ជំនាញ​ប្រយុទ្ធ និង​ជំនាញ​ការពារ​ជាដើម​។ បន្ទាប់​មក យើង​មានការ​ប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្លិប​បាល់ទាត់ NagaWorld FC និង​សិស្សានុសិស្ស​នៅ​អនុ​វិទ្យាល័យ​ហ៊ុន សែន ជ័យ​ធំ ។

មាន​ប្រជាជន​កម្ពុជា​ប្រមាណ​៨០.០០០ នាក់ បាន​ទទួលផល​ប្រយោជន៍​ពី​កម្មវិធី​ការងារ​សង្គម​របស់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស ។ ចាប់តាំងពី​ចាប់កំណើត​អស់​រយៈពេល​ជាង​២១​ឆ្នាំ​កន្លង​មកនេះ ណា​ហ្គា​វើ​ល បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​តាម​រយៈ​ការងារ​សង្គម និង​ការ​ឧបត្ថម្ភ​ជា​ច្រើន ។ ក្នុង​ខែមីនា ឆ្នាំ​២០១៤ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ឧបត្ថម្ភ និង​តបស្នង​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ​ដល់​ប្រជាជន​ដែល​មាន​ជីវភាព​ខ្វះខាត ៕