ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​កា​-​កូ​ឡា អភិវឌ្ឍ​យុទ្ធនាការ​បង្ហាញ​រូបតំណាង​ថ្មី​នៃ​យុទ្ធសាស្ត្រ​ទីផ្សារ​សកល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦ ៖ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​ចាប់ផ្តើម​យុទ្ធនាការ​រូបភាព​ថ្មី​បំផុត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សកល​នៃ «​ស្លាក​សញ្ញា​តែ​មួយ​»

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦ ៖ ក្រុមហ៊ុន កូ​កា​-​កូ​ឡា កម្ពុជា បាន​ចាប់ផ្តើម​យុទ្ធនាការ​រូបភាព​ថ្មី​បំផុត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​សកល​នៃ «​ស្លាក​សញ្ញា​តែ​មួយ​» ក្នុង​ការ​បង្រួបបង្រួម​ស្លាក​សញ្ញា​ក្រុម​គ្រួសារ​កូ​កា​-​កូ​ឡា ក្រោម​ស្លាក​សញ្ញា​តែ​មួយ ។ យុទ្ធសាស្ត្រ​ថ្មី​នេះ នឹង​ផ្សព្វផ្សាយ​ផលិតផល កូ​កា​-​កូ​ឡា ទាំងអស់​ក្នុង​ពេល​តែ​មួយ ហើយ​ជា​ព្រឹត្តិការណ៍​ដំបូង និង​ដ៏​ធំ​បំផុត​ប្រចាំ​ទសវត្សរ៍ ដែល​សម្ព័ន្ធ​ស្លាក​សញ្ញា​ទាំង​បួន​របស់​ខ្លួន បាន​រួម​គ្នា​មាន​វត្តមាន​ក្រោម​យុទ្ធនាការ​ទីផ្សារ​តែ​មួយ ។

យុទ្ធសាស្ដ្រ​ទីផ្សារ​សកល​នៃ «​ស្លាក​សញ្ញា​តែ​មួយ​» មាន​គោលបំណង​បង្រួបបង្រួម​សម្ព័ន្ធ​ពាណិជ្ជ កូ​កា​-​កូ​ឡា ក្រោម​ស្លាក​សញ្ញា​តែ​មួយ និង​ផ្តល់​ភាព​ច្បាស់​ដល់​អតិថិជន ដើម្បី​ឱ្យ​ពួក​គេ​ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស​ផលិតផល​តាម​តម្រូវការ​របស់​ពួក​គេ ។ យុទ្ធសាស្ត្រ​នេះ បាន​នាំ​មក​ជូន​អតិថិជន​នូវ​យុទ្ធនាការ​«​រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ» តាម​រយៈ​រឿងរ៉ាវ​ជាស​កល និង​សកម្មភាព​ប្រចាំ​ថ្ងៃ ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​នៅ​ជុំវិញ​ពិភពលោក ដែល​ទទួល​បាន​នូវ​បទ​ពិសោធន៍ និង​អារម្មណ៍​រីករាយ​ជាមួយនឹង​ការ​ញ៉ាំ កូ​កា កូ​ឡា ។

ផ្តោត​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ស្លាក​សញ្ញា​កូ​កា​-​កូ​ឡា យុទ្ធនាការ​ដ៏​អស្ចារ្យ​មួយ​នេះ បាន​ពាំនាំ​នូវ​បទ​ពិសោធន៍​ជា​សំឡេង ក៏​ដូច​ជា​រូបភាព​ដ៍​ថ្មី​សន្លាង​សម្រាប់​អតិថិជន ដោយ​រួម​ផ្សំ​ជាមួយនឹង​សកម្មភាព​ពិត និង​អារម្មណ៍​ពិត​ដែល​បង្ហាញ​នូវ​និរន្តរភាព​នៃ​ភាពរឹងមាំ​ដែល​ស្លាក​សញ្ញា កូ​កា​-​កូ​ឡា មាន​ជា​យូរ​មក​ហើយ ។

ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​ប្រមូលផ្តុំ​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​រួម​ជាស​កល ពី​ភ្នាក់ងារ​ចំនួន​១០​ផ្សេង​គ្នា ក្នុង​ការ​រៀបចំ​ផលិត និង​ថត​ស្ព​ត​ទូរទស្សន៍​ចំនួន​១០​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ថ្មី​នៃ​«​ស្លាក​សញ្ញា​តែ​មួយ​»​ជាមួយ​ពាក្យស្លោក​ថ្មី​គឺ​«​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​»​។ ស្ព​ត​ពាណិជ្ជកម្ម​ទាំង​អស់នេះ មាន​រយៈពេល​ខ្លី ប៉ុន្តែ​វា​ពិតជា​បង្កប់ និង​ឆ្លុះ​បញ្ចាំង​នូវ​រឿងរ៉ាវ​ប្រចាំ​ថ្ងៃ អារម្មណ៍ និង​បទ​ពិសោធន៍​មនុស្ស​កំពុង​រីករាយ​ជាមួយ​ផលិតផល​កូ​កា​-​កូ​ឡា ដ៏​ត្រជាក់ ។ នៅ​ចុងបញ្ចប់​នៃ​ស្ព​ត​ពាណិជ្ជកម្ម​នីមួយ​ៗ ក្រុម​គ្រួសារ​ស្លាក​សញ្ញា​កូ​កា​-​កូ​ឡា បាន​រួម​គ្នា​ក្រោម​រូប​រង្វង់ កូ​កា​-​កូ​ឡា ក្រហម​តែ​មួយ ។ ស្ព​ត​ពាណិជ្ជកម្ម​ទាំងអស់ បាន​បញ្ចូល​នូវ​បទ​ភ្លេង​ដ៏​ថ្មី​សន្លាង​គឺ​«​រសជាតិ​នៃ​អារម្មណ៍​ស្រស់​ស្រាយ​» ដែល​បទ​ភ្លេង​ថ្មី​នេះ បាន​ផលិត​ឡើង​ដោយ​ឌី​ជេ Avicii ដែល​ជា​ជនជាតិ​ស៊ុ​យ​អែ​ដ ជា​សិល្បករ និង​ជា​បេក្ខភាព​ពានរង្វាន់ Grammy ហើយ​បទ​នេះ ត្រូវ​បាន​ច្រៀង​ដោយ លោក Conrad Sewell ជា​តារាចម្រៀង ក៏​ដូច​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ដែល​មាន​ដើម​កំណើត​នៅ​អង់គ្លេស រស់នៅ​ទីក្រុង​ឡូ​ស​អែន​ជឺ​លេស ។

លោក Marcos de Quinto នាយក​ផ្នែក​ទីផ្សារ​បាន​ឲ្យ​ដឹង​ថា​៖«​យើង​កំពុងធ្វើការ​ពង្រឹង​ទៅ​លើ​ទស្សនៈ​ដែល​ថា កូ​កា​-​កូ​ឡា គឺ​សម្រាប់​អ្នក​ទាំងអស់​គ្នា ។ កូ​កា​-​កូ​ឡា គឺជា​ស្លាក​សញ្ញា​មួយ​ដែល​មាន​ជម្រើស​ច្រើន​ខុស​ៗ​គ្នា ប្រកបដោយ​គុណ​តម្លៃ និង​ស្ថិត​ក្រោម​រូបភាព​តែ​មួយ ។ ប្រជាជន​មាន​តម្រូវការ​ផលិតផល​កូ​កា​-​កូ​ឡា ផ្សេង​ៗ​គ្នា ប៉ុន្តែ​មិន​ថា​ពួក​គេ​ចង់បាន កូ​កា​-​កូ​ឡា ណាមួយ​ទេ ពួក​គេ​ចង់បាន​កូ​កា​-​កូ​ឡា ដែល​ប្រកបដោយ​រសជាតិ និង​អារម្មណ៍​ស្រស់ស្រាយ​» ។

លោក Mercado-McCann ជា​អ្នក​ផលិត​ស្ព​ត​ពាណិជ្ជកម្ម​ទី​មួយ​ហៅ​ថា Anthem(​ស្ថិត​នៅ​ទីក្រុង Buenos Aires​ប្រទេស​អា​ហ្ស​ង់​ទី​ន​) ដែល​បាន​ចាប់ផ្តើម​ចាក់​ផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែឧសភា ឆ្នាំ​២០១៦ ។ ស្ព​ត​ពាណិជ្ជកម្ម​៣០​វិនាទី​ដែល​បង្ហាញ​នូវ​សកម្មភាព​ជា​ច្រើន​ដូច​ជា​ការ​ជិះ​ស្គី​លើ​ទឹកកក ការ​សើច​សប្បាយ​រីករាយ​ជាមួយ​មិត្តភក្តិ ការ​ណាត់ជួប​គ្នា​លើក​ដំបូង ការ​ណាត់​ទទួលទាន​កាហ្វេ ការ​ថើប​គ្រា​ដំបូង និង​ស្នេហ៍​គ្រា​ដំបូង ដោយ​ភ្ជាប់​ទៅ​នឹង​កូ​កា​-​កូ​ឡា ជាមួយ​ពាក្យស្លោក​ថ្មី​គឺ «​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» ។

លើស​ពី​នេះ​«​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» បាន​ផ្តោត​ទៅ​លើ​រូបភាព​ដែល​និទានរឿង​យ៉ាង​ទាក់ទាញ​ក្រោម​រូបភាព​ជាង​១០០​សន្លឹក ដែល​ថត​ដោយ​អ្នកជំនាញ​ថតរូប​គឺ លោក Guy Aroch ដែល​មក​ពី​ទីក្រុង​ញូ​វ​យ៉​ក និង​លោក Nacho Ricci មក​ពី​ទីក្រុង Buenos Aires ។

លោក James Sommerville នាយករង​ផ្នែក​រចនា​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖«​អ្នកជំនាញ​ថតរូប​ទាំង​ពីរ​នាក់​នេះ បាន​ទទួល​ការ​បណ្តុះបណ្តាល​ទៅ​លើ​ការ​បង្កើត​រូបភាព​តាម​អារម្មណ៍​របស់​អតិថិជន ក៏​ដូច​ជា​ការ​ទាក់ទាញ​មនុស្ស​ឲ្យ​ចាប់អារម្មណ៍​ទៅ​លើ​ផលិតផល ឬ​រចនាបថ​នៃ​ការ​ថតរូប​ដ៏​អស្ចារ្យ​។ យើង​គិត​ថា នេះ​ជា​បទ​ពិសោធន៍​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្នុង​ការ​ចូល​រួមការ​សាកល្បង​នេះ នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ស្លាក​សញ្ញា កូ​កា​-​កូ​ឡា​» ។

លោក Ricci បាន​ផ្តិត​យក​រូបភាព​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា រីឯ​លោក Aroch បាន​ថត​ទិដ្ឋភាព​នៅ​ទីក្រុង​ញូ​វ​យ៉​ក ដោយ​ប្រើ​ទីតាំង​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​ទីក្រុង​ដូច​ជា ដំបូលផ្ទះ និង​អ្នក​ញ៉ាំ​អាហារ ដើម្បី​ផ្តិត​យក​នូវ​អារម្មណ៍​ដ៏​ពិតប្រាកដ ។

លោក Rodolfo Echeverria នាយករង​ផ្នែក​ច្នៃប្រឌិត​ការ​ទំនាក់ទំនង និង​ឌី​ជី​ថ​ល​ក្រុមហ៊ុន កូ​កា​-​កូ​ឡា បាន​ពន្យល់​ថា ៖«​រូបថត​ទាំងនេះ​បាន​ផ្តិត​ចេញ​មក​ដើម្បី​ផ្សព្វផ្សាយ​តាម​ទី​សាធារណៈ នៅ​ក្នុង​ហាង និង​ការ​ផ្សាយ​ឌី​ជី​ថ​ល​នានា ដោយ​ប្រើ​រចនាបថ​រូបភាព​ក្នុង​ការ​ពិពណ៌នា​នូវ​សកម្មភាព​ក្នុង​បរិបទ​សម័យ​ទំនើប ដែល​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សាមញ្ញ តែ​មាន​លក្ខណៈ​ពិសេស ដោយ​ផលិតផល គឺជា​តួអង្គ​សំខាន់ ។

គ្រប់​រូបភាព​ដែល​យើង​ថត តែង​រាប់​បញ្ចូល​នូវ​រូបតំណាង កូ​កា​-​កូ​ឡា មាន​ដូច​ជា ដប អក្សរ Spenserian និង​រង្វង់​ក្រហម​នៅ​ចំ​កណ្តាល​យ៉ាង​ច្បាស់ អម​ដោយ​ការ​ប្រើ​ពណ៌​អក្សរ និង​អារម្មណ៍ ។

ការ​កត់សម្គាល់​មួយ​ផ្សេង​ទៀត​នៃ​រូបភាព​«​រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​» គឺ​ភាព​ស្និទ្ធស្នាល​ក្នុង​រូបភាព ដែល​បង្កប់​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ។ រូបភាព​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​អាច​ឲ្យ​អ្នក​ទស្សនា​មើលឃើញ​ដប Coke ច្បាស់ ប៉ុន្តែ​អត្ថន័យ​ផ្សេង​ទៀត គឺ​អាច​បកស្រាយ​តាម​ការ​យល់​ឃើញ​របស់​អ្នក​មើល ដោយសារ​តែ​មិនមែន​គ្រប់​ធាតុ​​ទាំងអស់​នៅ​ក្នុង​រូប​ដែល​បាន​ថត សុទ្ធតែ​ផ្តោត​ទៅ​លើ​ការ​បង្កើត​ឡើង​ថ្មី​ទាំង​អស់នោះ​ទេ ប៉ុន្តែ​ផ្តោត​សំខាន់​ទៅ​លើ​អារម្មណ៍ និង​សកម្មភាព​នៃ​ការ​ញុំ​ា កូ​កា​-​កូ​ឡា ។ កូ​កា​-​កូ​ឡា គឺជា​តួអង្គ​សំខាន់​នៅ​ក្នុង​រូបភាព ។ រូបភាព​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ប្រជាជន​ពហុ​ជាតិ​សាសន៍ និង​រស​និយម​ផ្សេង​ៗ​គ្នា ជាមួយ​ផលិតផល​ពិត សកម្មភាព​ពិត និង​អត្ថន័យ​ពិត ។

រូបថត​ទាំងអស់ បាន​បង្ហាញ​ពី​ម៉ាក​សញ្ញា កូ​កា​-​កូ​ឡា នៅ​ក្នុង​វិធី​ថ្មី​មួយ ទាំង​រូបតំណាង និង​តួអក្សរ ។ លោក Aroch បាន​អភិវឌ្ឍ​បច្ចេកវិជ្ជា​ដ៏​ល្អ​ឯក ក្នុង​ការ​ប្រើ​ពណ៌​ដែល​មានឈ្មោះ​ថា  «Contemporary Nostalgia» ដើម្បី​បង្កើត​រចនាបថ​រូបភាព​ថ្មី ។

លោក Aroch បាន​ឲ្យ​ដឹង​ថា ៖«​រូបថត​ទាំង​អស់នេះ មានគុណ​ភាព​ដូច​ភាពយន្ត​អ៊ីចឹង​។ បច្ចុប្បន្ន​នេះ រូបភាព​ផ្សាយពាណិជ្ជកម្ម​ភាគច្រើន គឺ​មុត​ពេក និង​រឹង​ពេក​ដែល​ធ្វើ​ឲ្យ​បាត់បង់​លក្ខណសម្បត្តិ​របស់​មនុស្ស​ពិត​ៗ ។ រូបភាព​នៃ​ការងារ​សិល្បៈ មាន​ភាព​ស្រស់​ស្អាត​ច្រើន ខុស​ប្លែក​គ្នា​ធៀប​នឹង​រូបភាព​បែប​ធម្មតា ។ រូបភាព​ទាំង​ពីរ​ប្រភេទ​នេះ​មាន​លក្ខណៈ​ពិសេស​រៀងខ្លួន ប៉ុន្តែ​នៅ​ក្នុង​ករណី​នេះ យើង​ចង់បាន​អ្វី​ដែល​សាមញ្ញ គឺ​មិនល្អ​ឥត​ខ្ចោះ​ពេក​នោះ​ទេ​… ដោយសារ​តែ​នេះ​គឺជា​សកម្មភាព​ពិត​» ។

ផ្ទាំង​ប៉ាណូ​ក្រុមហ៊ុន កូ​កា​-​កូ​ឡា ថ្មី បាន​ដាក់​បង្ហាញ​នៅ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​សុក្រ ទី​៦ ខែឧសភា ឆ្នាំ​២០១៦ ។

យុទ្ធនាការ​រូបភាព​ថ្មី​នេះ សង្ឃឹមថា អតិថិជន​ចាស់ និង​អតិថិជន​ជា​ច្រើន អាច​ចូលរួម​ផ្សារ​ភ្ជាប់​ដោយ​ខ្លួនឯង​ផ្ទាល់ អំពី​សកម្មភាព​ផ្ទាល់​របស់​ពួក​គេ​ជាមួយ កូ​កា​-​កូ​ឡា ។ យុទ្ធនាការ​នេះ បាន​ទទួលស្គាល់​ដោយ​លោក ចែ​ម សុ​វិ​ន អ្នកជំនាញ​ថតរូប​កម្ពុជា​ដ៏​ល្បី ដែល​គាត់​បាន​ឲ្យ​ដឹង​ថា ៖«​យុទ្ធនាការ​បាន​ថត​យក​នូវ​សកម្មភាព​ធម្មជាតិ​ប្រចាំ​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា អាច​គិត​ស្រមៃ​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ រួម​ទាំង​សម្លៀក​បំពាក់​ដែល​ពួក​គេ​ស្លៀកពាក់ ។ ការ​ផ្តោត​លើ​ការ​ប្រើ​ពណ៌​ដែល​បង្ហាញ​ពី​អារម្មណ៍​ដ៏​កក់ក្ដៅ រូបភាព​គួរ​ឲ្យ​ទាក់ទាញ​ពិតប្រាកដ ធ្វើ​ឲ្យ​យុទ្ធនាការ​នេះ ជួយ​ជំរុញ​ដល់​ម៉ាក​សញ្ញា​ទទួល​បានការ​និយម​មួយ​កម្រិត​ទៀត​» ។