ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សប្បុរសជន​មេត្តា​ជួយ​ឧបត្ថម្ភ​ផង

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោកយាយ ប៉ោ យឿ​ង អាយុ​៧៦​ឆ្នាំ សព្វថ្ងៃ​គាត់​រស់នៅ​តែ​ម្នាក់ គ្មាន​កូន គ្មាន​ចៅ​ជួយ​ទេ ដោយ​រស់នៅ​ក្នុង​ខ្ទម​ដែល​អ្នក​ជិត​បាន​សាងសង់​នៅ​លើ​ប្រឡាយ

ខេត្តបន្ទាយមានជ័យ ៖ លោកយាយ ប៉ោ យឿ​ង អាយុ​៧៦​ឆ្នាំ សព្វថ្ងៃ​គាត់​រស់នៅ​តែ​ម្នាក់ គ្មាន​កូន គ្មាន​ចៅ​ជួយ​ទេ ដោយ​រស់នៅ​ក្នុង​ខ្ទម​ដែល​អ្នក​ជិត​បាន​សាងសង់​នៅ​លើ​ប្រឡាយ​ក្បែរផ្លូវ ស្ថិត​ក្នុងភូមិ​ដី​ឡូត៍​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ខណៈ​ពេល​ដែល​បាន​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោកយាយ ប៉ោ យឿ​ង បាន​រៀបរាប់​យ៉ាង​ខ្លី​ថា គាត់​មាន​ប្តី តែ​ប្តី​គាត់​បាន​ស្លាប់​យូរហើយ ចំពោះ​កូនចៅ​គាត់​មាន​ដែរ ប៉ុន្តែ​មិន​ដែល​មក​ក្បែរ​គាត់​សោះឡើយ គាត់​សព្វថ្ងៃ​រស់​ដោយសារ​អ្នក​ជិត​ខាងគេ​ជួយ​ផ្តល់​បាយ​ទឹក រស់​គ្រាន់​កំដរ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​គឺ​អ៊ុំ​ប្រុស មុត  ម៉ូ​រ៉ា​, អ្នកស្រី ចាប រុំ និង អ្នកស្រី សេក សុ​ផុ​ន ក៏​បាន​និយាយ​ផង​ដែរ លោកយាយ ប៉ោ យឿ​ង រស់នៅ​សព្វថ្ងៃ​គឺ​បាន​ពួក​គាត់​ជា​អ្នក​ផ្តល់​បាយ ទឹក​ជូន​គាត់​ពិសារ ។ លោកយាយ​គ្មាន​ទីពឹង គ្មាន​កូនចៅ​មក​ថែទាំ​ទេ បាន​ពួក​គាត់​ជា​អ្នក​ជួយ​មើលថែ​ទាំ​ពេល​មាន​ជំងឺ​ឈឺ​ស្កាត់ ថ្ងៃ យប់ គឺ​មាន​តែ​ពួក​គាត់​ទេ​មើលថែ​រក្សា ។ ទន្ទឹម​នឹង​នោះ ពួក​គាត់​បាន​សំណូមពរ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​មេត្តា​ជួយ​ផ្តល់​អំណោយ​ជា​ស្បៀង និង​ថវិកា​ដល់​លោកយាយ ប៉ោ យឿ​ង នេះ​ផង ។

លោកយាយ​មក​រស់នៅ​ក្នុងភូមិ​នេះ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៦ ពី​មុន​គាត់​មាន​ប្តី តែ​មិន​ដែល​ឃើញ​មានកូន​ណា​មក​នៅ​ជាមួយ​ឡើយ ក្រោយ​ពី​ប្តី​គាត់​ស្លាប់​ទៅ​គាត់​រស់នៅ​តែលតោល​តែ​ម្នាក់ឯង គ្មាន​ដីធ្លី​ទេ សព្វថ្ងៃ​រស់នៅ​ក្នុង​ខ្ទម​ដែល​អ្នក​ជិតខាង​បាន​សាងសង់​ឲ្យ​នៅ​លើ​ប្រឡាយ​ច​ញ្ចើ​ម​ផ្លូវ ៕