ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាម​សុង Galaxy S7 edge Pink Gold កំពុង​ទទួល​បាន​ភាព​ទាក់ទាញ​ពី​អ្នក​ប្រើប្រាស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​ទូរស័ព្ទ​ដៃ​សាម​សុង​ជា​ច្រើន​នាក់​បាន​មក​ទិញ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge Pink Gold ដែល​ជា​ស៊េរី​ថ្មី ទើប​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា។ ដោយ​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ចំពោះ

រាជធានី​ភ្នំពេញ ៖ អ្នកគាំទ្រ​ទូរស័ព្ទ​ដៃ​សាម​សុង​ជា​ច្រើន​នាក់​បាន​មក​ទិញ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge Pink Gold ដែល​ជា​ស៊េរី​ថ្មី ទើប​ចេញ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា។ ដោយ​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ចំពោះ Galaxy S7 edge  និង S7 លើស​ពី​ការ​រំពឹង​ទុក បន្ទាប់​ពី​ដាក់​លក់​ជា​ផ្លូវការ​កាលពី​ចុងខែ​មីនា កន្លង​មក ក្រុមហ៊ុន​សាម​សុង​បាន​នាំ​មក​នូវ​ជម្រើស​ទាន់សម័យ​មួយទៀត គឺ Galaxy S7 edge Pink Gold ។

លោក ឆែ សុខ​ឡេ​ង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​សាម​សុង​ថៃ អេ​ឡិច​ត្រូ​និ​ច ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា «​ចំនួន​អតិថិជន​ដែល​មក​ទិញ គឺ​មាន​ចំនួន​ច្រើន​ជាង​ការ​រំពឹង​ទុក ហើយ​យើង​ក៏​ទទួល​បាន​មតិ​វិជ្ជមាន​ពី​អតិថិជន​ជា​ច្រើន ចំពោះ​ទូរស័ព្ទ​ពណ៌​ផ្កាឈូក មាស​នេះ​។ យើង​ជឿជាក់​ថា ប្រណីតភាព និង​សម្រស់​ទ្វេ​ដង​របស់​ទូរស័ព្ទ Galaxy S7 edge Pink Gold នឹង​នាំ​មក​នូវ​ភាព​ស៊ី​វី​ល័យ​ដល់​អ្នក​ប្រើប្រាស់ និង​រឹតតែ​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​កម្ពុជា​មិន​ខាន​»​។

ទូរស័ព្ទ Galaxy S7 edge Pink Gold នេះ​ក៏​ដូច​ជា​ទូរស័ព្ទ Galaxy S7 edge និង S7 សុទ្ធតែ​អាច​ការពារ​ជ្រាប​ទឹក​ដោយ​ប្រព័ន្ធ​ការពារ​នៅ​ខាងក្នុង​ទូរស័ព្ទ ហើយ Galaxy S7 edge មាន​ដាក់​នូវ Shortcut ដែល​អតិថិជន​អាច​ប្រើ​កម្មវិធី​សំខាន់​ៗ ដូច​ជា​អ៊ី​ម៉ែ​ល ថត​selfie ថត panorama នឹង​ប្រើ​កម្មវិធី​ផ្សេង​ៗ​បាន​យ៉ាង​សាមញ្ញ​។

អតិថិជន​ទិញ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge Pink Gold នឹង​ទទួល​បាន​អង្គ​ចង​ចាំ​៦៤GB ដែល​ចែក​ជួន​រហូត​ដល់​អស់ពី​ស្តុក​មិនតែប៉ុណ្ណោះ ក៏​មានការ​ថែម​ជួន​នូវ​ស៊ី cellcard រហូត​ដល់​ថ្ងៃ​ទី​៣០ មិថុនា ដែល​មាន​ទឹកប្រាក់​៣៦០​ដុល្លារ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ និង​អ៊ិ​ន​ធើ​រ​ណេ​ត​។ ម្យ៉ាងទៀត​អតិថិជន​ក៏​អាច​ទិញ​ទូរស័ព្ទ​នេះ​តាម​រយៈ​ការ​បង់​រំលស់​ជាមួយ​ធនាគារ​ឯកទេស ដោយ​អត្រា​ការ​ប្រាក់​០% រហូត​ដល់​ចុងខែ​កក្កដា ឆ្នាំ​២០១៦​ផង​ដែរ​៕