ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei ប្រគល់​កាដូ​ជូន​កុមារ​នៅ​សាលា​បឋម​សិក្សា​មួយ​ក្នុង​ទិវា​ពលកម្ម​កុមារ​អន្តរជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ២០១៦ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា រួម​សហការ​ជាមួយ​តារា​មួយ​ចំនួន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន​តារាចម្រៀង​ប្រចាំ​ហង្ស​មាស លោក នៅ ស៊ី​នឿ​ន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ២០១៦ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា រួម​សហការ​ជាមួយ​តារា​មួយ​ចំនួន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន​តារាចម្រៀង​ប្រចាំ​ហង្ស​មាស លោក នៅ ស៊ី​នឿ​ន តារា​បង្ហាញ​ម៉ូត ហង្ស សុ​រិ​យ៉ា​ន់​, កញ្ញា សុ​ផា លី​ន​ដា តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូត​ដ៏​មាន​ប្រជាប្រិយភាព​, កញ្ញា  ប៊ូ​ដា​លី​ស តារា​បង្ហាញ​ម៉ូត​កម្ពុជា​, លោក គង់ ប៊ុ​ន​ថន ពិធីករ​ដែល​សំបូរ​វោហា​ស័ព្ទ​, លោក វី យ៉ា​រ៉ូ ពិធីករ​មុខ​ប្រជាប្រិយ និង​ពូកែ​វោហា ព្រមទាំង​តារា​ជា​ច្រើន​រូប​ទៀត ដើម្បី​រៀបចំ​ជា​កម្មវិធី​សប្បុរសធម៌​មួយ​ក្នុង​គោលបំណង​ជួយ​ដល់​កុមារ​ក្រីក្រ​ដែល​កំពុង​តែ​លំបាក មាន​ភាព​ខ្វះខាត ឱ្យ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​តទៅ​មុខ​បន្ត​ទៀត ។

ក្នុង​សកម្មភាព​នៃ​ការ​ចែករំលែក ក៏​ដូច​ជា​ការ​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ទៅ​កាន់​កុមារ​កម្ពុជា គណៈ​គ្រប់គ្រង គ្រប់​ជាន់ថ្នាក់​របស់​ក្រុមហ៊ុន Huawei កម្ពុជា ព្រមទាំង​សប្បុរស​ជន​សិល្បៈករ សិល្បៈការី​នី​ទាំងអស់ បាន​រៀបចំ​ជា​សម្ភារ​សិក្សា និង​អំណោយ​មួយ​ចំនួន ដើម្បី​ផ្តល់​ជូន​ទៅ​ដល់​ប្អូន​ៗ កុមារ​សិស្សានុសិស្ស​ក្រីក្រ ដែល​កំពុង​តែ​ជួប​ការ​ខ្វះខាត ហើយ​បច្ចុប្បន្ន​កំពុង​តែ​សិក្សា​នៅ​ឯ​សាលា​បឋម​សិក្សា អង្គ​ជុំ ភូមិ​តាអោ​ក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ។

គួរ​រំលឹក​ថា​ថ្មី​ៗ​នេះ Huawei ក៏​បាន​បញ្ចេញ​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មី​មួយ​ប្រភេទ​ទៀត​នោះ គឺ Huawei P9 និង​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ​ផង​ដែរ ។

លោក អែម យុ​ទ្ធូ ប្រធាន​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​នៅ​កម្ពុជា បាន ឱ្យ​ដឹង​ថា «P9 មិន​ត្រឹមតែ​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​មាន​រូបរាង​ស្អាត​ប្រណីត ស្តើង ស្រាល រឹង​មាំ និង​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​បង្កប់​នូវ​អត្ថន័យ​នៃ​ពាក្យ​ជូនពរ​ទៅ​កាន់​មនុស្ស​ជាទី​ស្រឡាញ់ ពិសេស​ពរ​ជ័យ​ទាំង​អស់នោះ គឺ​មាន​ជំនឿ​ថា នឹង​កើត​មាន​ឡើង​ទៅ​ដល់​អ្នក​ដែល​ប្រើ​ប្រាស់ P9 នេះ​ផង​ដែរ​។ ហើយ​ថ្ងៃនេះ ក្រុមការងារ​របស់ Huawei ទាំងអស់ សូម​ធ្វើការ​ចែករំលែក​នូវ​ពរ​ជ័យ​ទាំង​អស់នេះ ជា​ពិសេស​គឺ​សេចក្តី​ស្រឡាញ់​ទាំងអស់​ដែល​ពួក​យើង​មាន​ទៅ​កាន់​កុមារ​គ្រប់​គ្នា​តាម​រយៈ​ការ​ផ្តល់​ជូន​សម្ភារ ទោះបីជា​តិចតួច​ក្តី តែ​វា​កម្លាំង​ច​លករ​មួយ​ដែល​ជម្រុញ​ឱ្យ​មានការ​ចែករំលែក​សម្រាប់​សង្គម​ជាតិ​របស់​យើង ហើយ​គ្រប់​ៗ​គ្នា​គឺ​អាច​ធ្វើ​បាន ជា​ពិសេស​កុមារ​គឺជា​អនាគត​របស់​ប្រទេស​ជាតិ​របស់​យើង ហើយ​យើង​ចង់​ឃើញ​កុមារ​ទាំងអស់​មានជីវិត​រស់នៅ​យ៉ាង​ប្រសើរ ។

អ្នកគ្រូ ពេ​ជ សា​វន នាយិកា​សាលា​បឋម​សិក្សា អង្គ​ជុំ បាន​ឲ្យ​ដឹង​ថា សាលា​របស់​អ្នកគ្រូ​មានកូន​សិស្ស​សរុប​ចំនួន​ជាង​៦០០​នាក់ ដែល​ក្នុង​នោះ​សុទ្ធតែ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ និង​គ្រួសារ​ជំពាក់​បំណុល​គេ ។ កូនសិស្ស​ពេល​ខ្លះ​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ​មាន​សម្លៀក​បំពាក់​ត្រឹមតែ​មួយ​ឈុត ខ្វះ​សៀវភៅសរសេរ និង​សម្ភារ​ជា​ច្រើន​ទៀត ។

អ្នកគ្រូ​បន្ត​ថា ក្នុង​នាម​អ្នកគ្រូ ជា​នាយិកា​ប្រចាំ​សាលា​បឋម​សិក្សា អង្គ​ជុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ​របស់​ក្រុមហ៊ុន Huawei និង​ក្រុម​អ្នក​សិល្បករ​ទាំងអស់ ចំពោះ​សម្ភារ​សិក្សា និង​អំណោយ​ផ្សេង​ៗ​ទៀត​សម្រាប់​កុមារ​ក្រីក្រ​នៅ​ទី​នេះ ៕