ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​ផ្កាថ្ម Barrier Reef ឡើង​ស្លក​ពណ៌​ព្រោះ​កំ​ដៅ​ផែនដី

7 ឆ្នាំ មុន

AFP ផ្សាយ​ថា អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣០ ឧសភា ២០១៦ ថា មាន​ផ្កាថ្ម​យា​៉​ង​តិច​៣៥% នៅ​ភាគ​ខាងជើង និង​កណ្តាល​នៃ​ប្រជុំ​ផ្កាថ្ម «Great Barrier Reef ប្រទេស​អូស្ត្រាលី ងាប់ ឬ​ឈាន​ទៅ​រក​ការ​ងាប់​

AFP ផ្សាយ​ថា អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣០ ឧសភា ២០១៦ ថា មាន​ផ្កាថ្ម​យា​៉​ង​តិច​៣៥% នៅ​ភាគ​ខាងជើង និង​កណ្តាល​នៃ​ប្រជុំ​ផ្កាថ្ម «Great Barrier Reef ប្រទេស​អូស្ត្រាលី ងាប់ ឬ​ឈាន​ទៅ​រក​ការ​ងាប់​ដោយសារ​បាតុភូត​ផ្កាថ្ម​ឡើង​ពណ៌​ស ឬ​ផ្កាថ្ម​មាន​ពណ៌​ស្លេក​ពី​កំ​ដៅ​ផែនដី ។

ការ​ព្យាករ​នេះ​បន្ទាប់​ពី​បាន​ស្រាវជ្រាវ​ទាំង​ផ្នែក​ខាងលើ និង​ក្នុង​ទឹក​អស់​រយៈពេល​ជា​ច្រើន​ខែ ក្រោយ​ពី​មាន​បាតុភូត​ផ្កាថ្ម​ឡើង​ពណ៌​ស​ជា​ប្រវត្តិសាស្ត្រ ព្រោះតែ​ទឹកសមុទ្រ​មាន​សីតុណ្ហភាព​ខ្ពស់ ។ លោក Terry Hughes នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អូស្ត្រាលី នៅ​មហាវិទ្យាល័យ «James Cook» បញ្ជាក់​ថា «​ស្ថានភាព​ផែនដី​ឡើង​កំ​ដៅ​បង្ក​គ្រោះ​មហន្តរាយ​យ៉ា​ង​ធំ​ទៅ​លើ​បេតិកភណ្ឌ​ពិភពលោក ។ យើង​ប្រទះ​ឃើញ​ជា​មធ្យម ៣៥% នៃ​ផ្កាថ្ម ក្នុង​ប្រជុំ​ផ្កាថ្ម​ចំនួន​៨៤​កន្លែង ដែល​បាន​រក​ឃើញ​នៅ​ភាគ​ខាងជើង និង​ភាគ​កណ្តាល​នៃ​ផ្កាថ្ម Great Barrier Reef ដោយ​លាតសន្ធឹង​ពី​ក្រុង​ថោ​ន​វី​ល និង​ប្រទេស​បា​៉​ពួក​អាស៊ី​បាន​ងាប់ ឬ​កំពុង​ឈាន​ទៅ​ងាប់​នា​ពេល​ខាង​មុខ ។ ចាត់​ទុក​ថា ជា​លើក​ទី​៣ ក្នុង​រយៈពេល​១៨​ឆ្នាំ ដែល​ប្រជុំ​ផ្កាថ្ម Great Barrier Reef ប្រឈម​មុខ​នឹង​បាតុភូត​ឡើង​ពណ៌​ស ដោយសារ​ផែនដី​ឡើងក​ម្តៅ ។ ស្ថានភាព​ដែល​កើតឡើង​ចំពោះ​ផ្កាថ្ម​ក្នុង​ពេល​បច្ចុប្បន្ន​មាន​លក្ខណៈ​ធ្ងន់​បំផុត​» ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​មហាវិទ្យាល័យ​អូស្ត្រាលី​បញ្ជាក់​ថា យា​៉​ង​ហោច​ណាស់​ត្រូវ​ចំណាយពេល​១​ទស​វត្ស ដើម្បី​លើក​ស្ទួយ​ផ្កាថ្ម ដែល​រង​ការ​ខូចខាត ខណៈ​ពេល​សមាគម​អភិរក្ស​សមុទ្រ​របស់​អូស្ត្រាលី បាន​អំពាវនាវ​ឱ្យ​មាន​ផ្នែក​គ្រប់គ្រង​ច្រើន​ជាង​នេះ ដើម្បី​ការពារ​ផ្កាថ្ម ប្រសិនបើ​មិន​ដូច្នេះ​ទេ​ប្រឈម​មុខ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍ ដែល​មាន​តម្លៃ​ប្រហែល​៦​ពាន់​លាន​ដុល្លារ​អូស្ត្រាលី ឬ​ប្រហែល​៤០០០​លាន​ដុល្លារ និង​គ្មាន​ការងារ​ចំនួន​៦៩.០០០​នាក់ ៕