ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​មាស​នៅ​ចិន​កំពុង​តែ​ទាក់ភ្នែក​មហាជន

7 ឆ្នាំ មុន

សំណង់​សណ្ឋាគារ​មាស​កំពុង​តែ​ទាក់ភ្នែក​មហាជន​ស្ថិត​នៅ​ក្រុង Huaying ភាគ​និរតី​ខេត្ត​ស៊ី​ឈ័ន​របស់​ប្រទេស​ចិន ។ សណ្ឋាគារ Jinhui International Hotel មាន​កម្ពស់​២៣​ជាន់​ស្មើនឹង​៩៩,៨​ម៉ែត្រ

សំណង់​សណ្ឋាគារ​មាស​កំពុង​តែ​ទាក់ភ្នែក​មហាជន​ស្ថិត​នៅ​ក្រុង Huaying ភាគ​និរតី​ខេត្ត​ស៊ី​ឈ័ន​របស់​ប្រទេស​ចិន ។ សណ្ឋាគារ Jinhui International Hotel មាន​កម្ពស់​២៣​ជាន់​ស្មើនឹង​៩៩,៨​ម៉ែត្រ ព្រមទាំង​លាតសន្ធឹង​លើ​ផ្ទៃដី ១០០.០០០​ម៉ែត្រការ៉េ ។ កញ្ចក់​ខាងក្រៅ​របស់​សណ្ឋាគារ​ជា​ប្រភេទ​កញ្ចក់​មាស​បញ្ចេញ​ពន្លឺ​ចែងចាំង​ពេល​ព្រឹក និង​ពេល​រាត្រី ។ 

សំណង់​នេះ​ចាប់ផ្តើម​កាលពី​ចុងឆ្នាំ ២០១៥ ជាមួយនឹង​ការ​វិនិយោគ​ជា​លក្ខណៈ​ឯកជន​ចំនួន​៨៨,៣៤​លាន​ដុល្លារ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​ជា​ស្ថាពរ​បើក​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​រដូវ​ផ្កា​រីក​ឆ្នាំ​២០១៧ ។

សំណង់​សណ្ឋាគារ​នោះ​បង្អួតរាង​យ៉ាង​ស្រស់​ប្រណីត​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​រស់នៅ​ក្នុង​តំបន់ និង​អ្នកទេសចរ​ទូទៅ ហើយ​វា​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​សំណង់​អគារ​បែប​ស៊ី​វី​ល័យ ៕