ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​សម្រេច​ចេញពី​ទីផ្សារ​កាមេរ៉ា​នៅ​អូស្ត្រាលី

7 ឆ្នាំ មុន

បន្ទាប់​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ចក្រភព​អង់គ្លេស​ឥឡូវនេះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​សម្រេចចិត្ត​ចាក​ចេញពី​ទីផ្សារ​កាមេរ៉ា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ។ មូលហេតុ​ពាក់ព័ន្ធ​នឹង​ការ​ចាក​ចេញ​នេះ ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​ល័ក្ខខ័ណ្ឌ​ទីផ្សារ​។

បន្ទាប់​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ចក្រភព​អង់គ្លេស​ឥឡូវនេះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​សម្រេចចិត្ត​ចាក​ចេញពី​ទីផ្សារ​កាមេរ៉ា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ។ មូលហេតុ​ពាក់ព័ន្ធ​នឹង​ការ​ចាក​ចេញ​នេះ ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​ល័ក្ខខ័ណ្ឌ​ទីផ្សារ​។ ដោយឡែក​ក្រុមហ៊ុន​នឹង​ផ្តោត​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​លក់ និង​ការ​ធ្វើ​ទីផ្សារ​លើ​ផលិតផល​រូបភាព​ឌី​ជី​ថ​ល​ក្នុង​ប្រទេស​អូស្ត្រាលី​។ ការ​ចាក​ចេញពី​ទីផ្សារ​នេះ​បាន​កើតឡើង​បន្ទាប់​ពី​អ្នកគ្រប់គ្រង​ទូទៅ​ទទួល​បន្ទុក​លើ​ផលិតផល​កាមេរ៉ា​ឌី​ជី​ថ​ល​ប្រចាំ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​នៅ​អូស្ត្រាលី​លោក Craig Gillespie ចេញពី​ក្រុមហ៊ុន ។ 

បណ្តា​ក្រុមហ៊ុន​លក់រាយ​អូស្ត្រាលី​ភាគច្រើន​បាន​បញ្ឈប់​ការ​បញ្ជា​ទិញ​កាមេរ៉ា​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង តែ​យ៉ាងណា​ក៏​ដោយ​ការ​ចាក​ចេញពី​ទីផ្សារ​កាមេរ៉ា​ក្នុង​ប្រទេស​នេះ​នឹង​មិន​ប៉ះពាល់​ដល់​ការ​ផលិត​កាមេរ៉ា Gear 360 ដឺ​ក្រេ​នោះ​ទេ ។ ផ្អែក​លើ​ព័ត៌មាន​នោះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​អាច​នឹង​លែង​ផលិត​កាមេរ៉ា​ឌី​ជី​ថ​ល​ព្រោះ​ទីផ្សារ​ពិភពលោក​ធ្លាក​ចុះ​ជា​បន្តបន្ទាប់ ខណៈ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ហក់​ឡើង ៕