ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ចែក​មួក​ការពារ​សុវត្ថិភាព​ចំនួន​២៩២​មួក​ដល់​សិស្ស​និង​គ្រូ

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​នាំ​យក​មួក​ការពារ​សុវត្ថិភាព​

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​នាំ​យក​មួក​ការពារ​សុវត្ថិភាព​ចំនួន​២៩២​មួក មក​ចែក​ជូន​សិស្សានុសិស្ស នៃ​សាលា​វិទ្យាល័យ​ក្រុងព្រះសីហនុ ចំនួន​២០០​នាក់ និង​សាស្ត្រាចារ្យ​ចំនួន​៩២​ផង​ដែរ​។ មាន​មតិ​សំណេះសំណាល​ទៅ​កាន់​សិស្សានុសិស្ស​នា​ពេល​នោះ លោក​ឧត្តមសេនីយ៍ បាន​ផ្តាំផ្ញើ​ឲ្យ​ក្មួយ​ៗ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ស្តាប់បង្គាប់​ឪពុក​ម្តាយ និង លោកគ្រូ អ្នកគ្រូ ធ្វើខ្លួន​ជា​មនុស្ស​ល្អ ដើម្បី​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​សសរទ្រូង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត ចៀស​ឲ្យ​ផុត​ពី​បញ្ហា​គ្រឿងញៀន គ្រឿង​អបាយមុខ​ទាំងឡាយ និង​ខិតខំ​គោរព​ច្បាប់​ចរាចរ ពេល​ធ្វើ​ដំណើរ​ទោះ​ជិត​ឬ​ឆ្ងាយ​ត្រូវ​ពាក់មួក​ការពារ​គ្រប់ពេល ។

ជាមួយ​គ្នា​នេះ​ដែរ​លោកស្នងការ ក៏​បាន​ទទួលយក​សំណើ​របស់​លោកនាយក​សាលា​សុំ​ឲ្យ​លោក​ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ក្រីក្រ​២​នាក់ និង​លោកគ្រូ​ម្នាក់ កំពុង​ស្នាក់​នៅ​ក្នុង​សាលា​ជួប​ការ​ខ្វះខាត​ខ្លាំង​។ លោកស្នងការ បាន​យល់ព្រម​ជួយ​ឧបត្ថម្ភ​អ្នក​ទាំង​៣​ជា​អង្ករ ក្នុង​១​ខែ​២​បាវ និង​ថវិកា​ចំនួន​ម្ភៃ​ម៉ឺន​រៀល​ផង​ដែរ​៕