ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនបានហើយឃាត.ករបា.ញ់សម្លា.ប់ជនជាតិចិន នៅកំពង់សោម កាលពីដើមខែធ្នូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃា.តកម្ម​បា.ញ់​ស​ម្លា​.​ប់​ជនជាតិ​ចិន​ម្នាក់​ស្លា​.​ប់​ក្នុង​បន្ទប់​ផ្ទះ​ជួល ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ កាលពីដើម​ខែធ្នូ កន្លង​ទៅ​ពេល​នេះ​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​កា​រស​ម្លា​.​ប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បើក​ការ​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​បាន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ ឃា.តកម្ម​បា.ញ់​ស​ម្លា​.​ប់​ជនជាតិ​ចិន​ម្នាក់​ស្លា​.​ប់​ក្នុង​បន្ទប់​ផ្ទះ​ជួល ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ កាលពីដើម​ខែធ្នូ កន្លង​ទៅ​ពេល​នេះ​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​កា​រស​ម្លា​.​ប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បើក​ការ​ស្រាវជ្រាវ ​រហូត​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​បាន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ នៅ​ក្នុង​បុរី​ប៉េង​ហួត ស្ថិត​ចំណុច​ផ្ទះ​លេខ​A-១៤ និង​ផ្ទះ​លេខ​N៧៧ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង ដោយ​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ផង​ដែរ ដោយ​ក្នុង​នោះ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់ ដោយ​ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ ទី​១ LI HONGBO ហៅ​ប៉ូ​ប៉ូ ភេទ​ប្រុស ជនជាតិ​ចិន និង​ឈ្មោះ មី ពៅ ភេទ​ស្រី ជនជាតិ​វៀតណាម ។

ក្រោយ​ការ​ឃាត់ខ្លួន​បាន​ជន​ទាំង​២ ត្រូវ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​នាំ និង​ធ្វើការ​ប​ញ្ចូ​ន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចាត់ការ​បន្ត​នីតិវិធី​ច្បាប់ ។

គួរ​រំលឹក​ផង​ដែរ​ថា បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​គេ​បា.ញ់​ជា​ច្រើន​គ្រាប់​ស​ម្លា​.​ប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង នៅ​ចំណុច​ក្នុង​បុរី BLUE SKY ផ្ទះ​លេខ​A252 ជាន់​ផ្ទាល់​ដី ស្ថិត​ក្នុង​ក្រុម​ទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កាលពី​ម៉ោង​១៣ និង​៣០​នាទី​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២១ ។ ជន​រង​គ្រោះ​មានឈ្មោះ JIKE MUNAI ភេទ​ប្រុស ជនជាតិ​ចិន ។

ក្រោយ​កើត​មាន អំពើ​ឃា​.​ត​កម្ម​ហើយ​នោះ សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក៏​បាន​បើក​ប្រតិបត្តិការ​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រាវជ្រាវ តាម​ចាប់ខ្លួន ក្រុម​ជនសង្ស័យ បាន​នៅ​រាជធានី​ភ្នំពេញ នារ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ឆ្នាំ​ខាងលើ​តែ​ម្តង​ទៅ ។

តាម​ប្រភព​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មានឈ្មោះ JIKE MUNAI (​ស្លា​.​ប់​) មិនមែន​ជា​អ្នក​ជួល​ផ្ទះ​កើតហេតុ​នោះ​ទេ ។ ដោយឡែក​ភាគី​ជួល​ផ្ទះ​កើតហេតុ​មាន ឈ្មោះ មី ពៅ ភេទ​ស្រី មានស្រុក​កំណើត​ឃុំ​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី និង​មិត្ត​ប្រុស​ជា​ជនជាតិ​ចិន (​មិន​ស្គាល់​អត្តសញ្ញាណ​) ក្រោយ​ពី​កើតហេតុ​រួច​បាន​រត់គេច​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ