ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី #LIVEYOURMUSIC ស្រា​បៀរ HEINEKEN នឹងមក​ដល់​ក្រុងព្រះសីហនុ ចុងសប្តាហ៍នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មវិធី​តន្ត្រី​សាកល​ថ្មី​របស់​ស្រា​បៀរ​Heineken​ដែល​មានឈ្មោះ​ថា #LiveYourMusic បាន​ទទួល​ជោគជ័យ​យ៉ាង​គគ្រឹកគគ្រេង​នៅ​រាជធានី​ភ្នំពេញ កាលពី​ចុង​ស​ប្តា​ហ៍​មុន កម្មវិធី​ពិសេស​នេះ​នឹង​បន្តដំណើរ​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មវិធី​តន្ត្រី​សាកល​ថ្មី​របស់​ស្រា​បៀរ​Heineken​ដែល​មានឈ្មោះ​ថា #LiveYourMusic បាន​ទទួល​ជោគជ័យ​យ៉ាង​គគ្រឹកគគ្រេង​នៅ​រាជធានី​ភ្នំពេញ កាលពី​ចុង​ស​ប្តា​ហ៍​មុន កម្មវិធី​ពិសេស​នេះ​នឹង​បន្តដំណើរ​មក​ដល់​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ម៉ាក​សញ្ញា​នេះ​ក្នុង​ការ​ពង្រឹង​វិស័យ​តន្ត្រី​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

កម្មវិធី​ពិសេស​នេះ​គ្រោង​ប្រារព្ធ​ធ្វើ​ឡើងជា​លើក​ទី​ពីរ​នៅ​ក្លិប LV នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នៅ​ថ្ងៃ​សៅរ៍​ទី​៤ ខែមិថុនា ខាង​មុខ​នេះ ចាប់ពី​ម៉ោង​២១​យប់​តទៅ មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ​ឯករាជ្យ សង្កាត់​លេខ​៤ នៅ​ក្នុង​ក្រុងព្រះសីហនុ​។

កម្មវិធី​តន្ត្រី​ផ្ទាល់ និង​កម្សាន្ត​សប្បាយ​ៗ ដែល​មានឈ្មោះ​ថា «Takeover »​នៅ​ក្លិប LV នឹង​មានការ​ចូលរួម​សម្តែង​ពី​ឌី​ជេ Mizzkiya មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី  និង​កំពូល​តារាចម្រៀង​ហ៊ី​ប​ហប់​ខ្មែរ​លោក Bross La ព្រមទាំង​ក្រុម​រាំក្បាច់​ប្លែក​អស្ចារ្យ​ដើម្បី​បង្ក​បរិយាកាស​នា​ពេល​រាត្រី​សែនសប្បាយ​រីករាយ​ជា​ហូរហែ​ពេញ​មួយ​រាត្រី​។

កម្មវិធី​តន្ត្រី​ផ្ទាល់ Live Your Music របស់​ស្រា​បៀរ Heineken គឺជា​ស៊េរី​នៃ​កម្មវិធី​ជា​ច្រើន​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប ចាប់ពី​ខែឧសភា ដល់​ខែកក្កដា នៅ​តាម​បណ្តា​ក្លិប​ល្បី​ៗ​ក្នុង​ខេត្ត​ក្រុង​ទាំងនេះ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​តន្ត្រី​សាកល​ថ្មី​របស់ ស្រា​បៀរ Heineken ក្នុង​គោលបំណង​ពង្រឹង​ខ្លួន​នៅ​ក្នុង​វិស័យ​តន្ត្រី​ផ្ទាល់​នេះ​ឲ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ៕