ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ ! ស្រី​ស្អាត​ទាំង​ឆ្លាត ពូកែ ​ជោគជ័យ​លើ​មុខ​ជំនួញ​ផ្តើម​ពី​ទឹកប្រាក់​តែ​១៨​ដុល្លារ​ប៉ុណ្ណោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាច​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​យុវតី និង​យុវជន ជា​ពិសេស​អ្នក​ធ្វើ​មុខ​ជំនួញ​សម្រាប់​សិក្សា​ស្វែង​យល់​ពី​ឱកាស​ធ្វើ​ឲ្យ​មានជីវិត​ជោគជ័យ​លើ​មុខ​ជំនួញ​ប្រចាំ​ថ្ងៃ​។ យ៉ាងណាមិញ កញ្ញា​ស្រី​ស្អាត យឹ​ម ល័​ក្ខ

រាជធានី​ភ្នំពេញ ៖ អាច​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​យុវតី និង​យុវជន ជា​ពិសេស​អ្នក​ធ្វើ​មុខ​ជំនួញ​សម្រាប់​សិក្សា​ស្វែង​យល់​ពី​ឱកាស​ធ្វើ​ឲ្យ​មានជីវិត​ជោគជ័យ​លើ​មុខ​ជំនួញ​ប្រចាំ​ថ្ងៃ​។

យ៉ាងណាមិញ កញ្ញា​ស្រី​ស្អាត យឹ​ម ល័​ក្ខ បាន​ផ្តើម​ប្រែ​ជីវិត​អាច​ឈ្នះ​លើ​មុខរបរ​អាជីព​ប្រកបដោយ​ភាព​ឈ្លាសវៃ​ដោយ​ចំណាយ​ទុន​ពី​ដំបូង​តែ​ប្រាក់​១៨​ដុល្លារ​តែ​ប៉ុណ្ណោះ​។

ក្នុង​ជំនឿ​ជឿជាក់​ក្នុង​មុខរបរ ហើយ​កាន់តែ​មាន​ទំនុកចិត្ត​កញ្ញា យឹ​ម ល័​ក្ខ ហៅ​ស្រី​ល័​ក្ខ ដែល​កំពុង​ប្រើ​ស្នាមញញឹម​រួសរាយ​ដាក់​អតិថិជន​ដែល​កំពុង​មក​ជាវ​កាបូប ហើយ​បាន​ឆ្លៀត​ប្រាប់​ពី​ដំណើរ​ជីវិត​ខ្លះ​ៗ​ដែល​ធ្លាប់​ជួប​ប្រទះ ព្រមទាំង​បង្ហាញ​ពី​វិធី​រកស៊ី​ជូន​មហាជន​បាន​ជ្រាប​ផង​ដែរ​។ អ្នកជំនួញ​មុខស្រស់​មើលទៅ​សម​ដូច​តួកុន​កញ្ញា យឹ​ម ល័​ក្ខ បាន​ថ្លែង​ថា ហាង​របស់​នាង​មានឈ្មោះ «LEAK KON KAT » Fashion Shop ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​២៤៣ ផ្លូវ​៤៤ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ឬ​ហួស​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ដល់​ហាង​សាំង​តេ​ឡា​បត់​ស្តាំ​ចម្ងាយ​៥០០​ម៉ែត្រ នឹង​ឃើញ​ទីតាំង​ហាង​របស់​នាង​។ ថៅកែ​រូប​នេះ​ថ្លែង​ទៀត​ថា បើ​និយាយ​ពី​ចំណេះវិជ្ជា​វិញ នាង​រៀន​បាន​តិច​ណាស់​ត្រឹម​ថ្នាក់​ទី​៨ ហើយ​បើ​គិត​រឿង​គ្រួសារ គឺ​ខ្សត់​ណាស់​ពិបាក​រស់នៅ​ខ្វះខាត​រហូត​។ ម្ល៉ោះហើយ​នាង​ក៏​ឈប់​រៀន ហើយ​ចេញ​រកស៊ី​ធ្វើការ​ដោយ​ធ្លាប់​ឆ្លងកាត់​ជា​អ្នក​រត់​តុ​នៅ​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា​ប៉ុន្មាន​ឆ្នាំ​ដែរ ទាំង​ខ្លួន​នៅ​ក្មេង ហើយ​ធ្លាប់​ធ្វើ​ឲ្យ​កំពប់​អាហារ​លើ​ភ្ញៀវ ហើយ​ត្រូវ​គេ​ស្តី​ឲ្យ​ញឹកញាប់ ក៏​ព្រោះតែ​យើង​នៅ​តូច​ពេក​អាយុ​១៥​ឆ្នាំ រួច​ក៏​ប្តូរ​ទៅ​បម្រើ​ការងារ​នៅ​តាម​ហាង​លក់​ស៊ុប​បន្ត​ទៀត​។ ដោយ​មើលឃើញ​ថា ការងារ​បម្រើ​គេ​ចាំតែ​បាន​ប្រាក់ខែ​ចុងខែ គឺ​មិន​គ្រប់​ឡើយ ហើយ​ចេះ​តែ​តស៊ូ​ទ្រាំ រហូត​នឹង​បាន​គិត​ថា ប្រសិនបើ​ថ្ងៃ​ណាមួយ​មាន​ដើមទុន​នាង​នឹង​ប្រើ​មធ្យោបាយ​រកស៊ី​ដោយ​ខ្លួនឯង​វិញ​ម្តង​។

អ្នក​រកស៊ី​ហើយ​ឆ្លាត និង​រូបរាង​ស្អាត​មុខ​ដូច​កូនកាត់​បារាំង​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា មុន​នឹង​នាង​បាន​បើកហាង​រកស៊ី​លក់​កាបូប​នេះ គឺ​ធ្លាប់​លក់​គ្រឿង​ឡេ តែ​មិន​សមប្រកប​ឡើយ ក៏​ចេះ​តែ​គិត​ថា ធ្វើ​អី​បន្ត​ទៀត​ក្នុង​មុខរបរ​។ ក្រោយ​ពី​បរាជ័យ​មុខ​ជំនួញ​លក់​គ្រឿង​ឡេ ក៏​ដាច់​ចិត្ត​លក់​កាបូប​តាម​អន​ឡាញ ដោយពេល​នោះ​គ្មាន​ដើម​ទេ គឺ​ខ្ចី​កាបូប​ពួកម៉ាក​តម​មួយ​ពី​ដើម​គេ​លក់​ឲ្យ​តែ​១៨​ដុល្លារ ហើយ​នាង​ផ្សាយ​តាម​អន​ឡាញ​ចាប់ពី​២៤​ទៅ​២៥​ដុល្លារ​លក់ដាច់​ឲ្យ​ដើម​គេ​ប្រាក់​ចំណេញ​សន្សំទុក​។ លុះ​នាង​ខំ​ដ្បិត​ត្បៀត​មិន​ហ៊ាន​ចំណាយ​ទៅ​ណា ក៏​សន្សំ​ប្រាក់​ចំណេញ​ពី​ការ​លក់​កាបូប​ម៉ាក​ប្រេ​ន​ៗ​បាន​សល់​ដើមទុន​ប៉ុន្មាន​រយ​ដុល្លារ ក៏​ចាប់​បើក​លក់​ខ្លួនឯង​តាម​អន​ឡាញ មាន​របស់​ទុក​ត្រៀម​ឲ្យ​ភ្ញៀវ​ហូរហែ​មករ​ហូត​បាន​បើក​ជា​ហាង​ល្មម​មួយ​ដូច​សព្វ​ថ្ងៃនេះ​។

យ៉ាងណាមិញ​ហាង​របស់​នាង​មាន​ដោយ​ខ្លួនឯង​នេះ មាន​ផលិតផល​លក់ដុំ និង​រាយ កាបូប នាឡិកា ខោអាវ បុរស​នារី​ទាន់សម័យ​គ្រប់​ប្រភេទ​។ កាក់កប​ជាងគេ គឺ​កាបូប​ម៉ា​កមក​ពី​ស្រុក​គេ មាន​មក​ពី​ហុងកុង និង​ប្រទេស​ថៃ ដោយ​នាង​មាន​លក់​នៅ​ក្នុង​ហាង​ផង និង​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​ផង ។ ជា​ការ​កត់សម្គាល់​ទំនិញ​លក់​តាម​អន​ឡាញ គឺ​ដាច់​ស្ទើរតែ​១០០% ឯ​របស់​លក់​នៅ​ក្នុង​ហាង​បាន​ប្រមាណ​ជា​៧០%  ព្រោះ​យើង​ទើបតែ​បើកហាង​នៅ​ទីតាំង​ខាងលើ​នេះ ប្រមាណ​ជា​ជាង​១​ខែ​ប៉ុណ្ណោះ​។ ជា​គោលដៅ​នាង​មានគំនិត​ចង់​ពង្រីក​សាខា​បន្តបន្ទាប់​ទៀត​នៅ​តាម​បណ្តោយ​ផ្លូវ​ធំ​ៗ និង​ផ្លូវ​ដែល​មមាញឹក និង​ចរាចរណ៍ ហើយ​ដាក់​ម៉ូ​ដ​ផលិតផល​ល្បី​ៗ​លំដាប់​ពិភពលោក ឬ​ចង់​ជាវ​ម៉ាក​ល្បី​ពី​ស្រុក​គេ​ផ្តាច់មុខ​ទៀត​ផង​។

ក្នុង​ពេល​ដែល​ជីវិត​បាន​សភាព​ប្រសើរ​ជាង​មុន​បន្តិច​នេះ នាង​តែងតែ​នឹកគិត​ពី​អតីតកាល គឺ​លំបាក​ណាស់ ហើយ​ក៏​មិន​សម​បាន​ប្រែ​វាសនា​ដូច​សព្វថ្ងៃ​ទេ បើ​និយាយ​រឿង​ចំណេះ គឺ​តិចតួច​ទៀត គ្រួសារ​ក៏​ក្រ​មិនដឹង​ពឹង​លើ​អ្នក​ណា ដ្បិតតែ​ជា​កូន​អ្នក​ភ្នំពេញ​មែន​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ នាង​ក៏​មិន​ភ្លេច​ដល់​អ្នក​ដែល​ជួយ​ឲ្យ​យោបល់​បង្ហាត់​បង្ហាញ​​ពី​របៀប​រកស៊ី​ឲ្យ​នាង​មានបទពិសោធន៍ ដូច​ជា​មិត្តភក្តិ​ទាំងឡាយ​ដែល​សុទ្ធតែ​ជា​អ្នកមាន​មុខរបរ​រកស៊ី​លើ​ជំនួញ​អន​ឡាញ បាន​ជួយ​ណែនាំ និង​ជួយ​នាង​តាំងពី​ដំបូង​មក គឺជា​រឿង​មួយ​នាង​មិន​អាច​ភ្លេច​បាន​។ ដោយ​ស្ថិត​ក្នុង​ផ្លូវ​មួយ​លើ​របរ​រកស៊ី នាង​និង​ខំព្យាយាម​បន្ត​ទៀត​លើ​ជំនួញ​នេះ ទោះ​ហត់នឿយ​ក៏​នាង​មិន​ស្តាយ​ដែរ ហើយ​រាល់​របស់របរ​ដែល​នាង​លក់​សព្វ​ថ្ងៃនេះ គឺ​ពិតជា​អាច​ទទួលយក​បាន យើង​មាន​តម្លៃ​សមរម្យ មិន​ដល់​ថ្នាក់​អ្នក​ល្មម​ៗ​មិន​ហ៊ាន​ចូល​ហាង​នាង​ឡើយ គឺ​មាន​គ្រប់​តម្លៃ​ប្រសិនបើ​មក​ជាវ​។