ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ជប៉ុន​បោះបង់​ចោល​កូនប្រុស​អាយុ​7​ឆ្នាំ​នៅ​លើ​ភ្នំ

7 ឆ្នាំ មុន

AFP កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៦ ផ្សាយ​ថា ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ ម្នាក់​សារភាព​ប្រាប់​អាជ្ញាធរ​ថា ពួក​គេ​បាន​បោះ​កូន​ចោល​នៅ​លើ​ភ្នំ ដើម្បី​ដាក់ទោស មិនមែន​ជា​ការ​បាត់​ក្នុងអំឡុងពេល​ដើរ​កម្សាន្ត​

AFP កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៦ ផ្សាយ​ថា ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ ម្នាក់​សារភាព​ប្រាប់​អាជ្ញាធរ​ថា ពួក​គេ​បាន​បោះ​កូន​ចោល​នៅ​លើ​ភ្នំ ដើម្បី​ដាក់ទោស មិនមែន​ជា​ការ​បាត់​ក្នុងអំឡុងពេល​ដើរ​កម្សាន្ត​ក្នុង​ព្រៃ​ភ្នំ​ដូច​ការ​អះអាង​របស់​ពួក​គេ​ពី​ដំបូង​ឡើយ ។

របាយការណ៍​បញ្ជាក់​ថា ក្រុម​ជួយ​សង្គ្រោះ​និង​ប៉ូលិស​ជាង​១៥០​នាក់ ព្យាយាម​ដើរ​រុករក​២​ថ្ងៃ​នៅ​ក្នុង​ព្រៃ​ភ្នំ ស្ថិត​នៅ​ភាគ​ខាងជើង​កោះ​ហុ​ក​កៃ​ដូ ក្រោយ​ពី​ក្មេង​ប្រុស​យ៉ាម៉ា​តូ ថា​នូ​កា បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ។ ពី​ដំបូង​ឪពុក និង​ម្តាយ ប្រាប់​ប៉ូលិស​ថា ក្មេង​ប្រុស​យ៉ា​ម៉ា​តូ វង្វេង​នៅ​ក្នុង​ព្រៃ ខណៈ​ពេល​ខាង​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​នៅ​ជម្រក​រស់នៅ​របស់​ខ្លាឃ្មុំ​។ ក្រោយមក​ទើប​២​នាក់​ប្តី​ប្រពន្ធ​នោះ​យល់ព្រម​សារភាព​ថា ពួក​គេ​បោះចោល​កូន​ដើម្បី​ដាក់​ទើស ហើយ​កុហក​សមត្ថកិច្ច​ថា​វង្វេង​បាត់ ។

បុរស​ជា​ឪពុក​បញ្ជាក់​ប្រាប់​អ្នក​ទូរទស្សន៍ «Asahi» ថា គេ​បោះចោល​កូនប្រុស​នៅ​ក្នុង​ព្រៃ​ភ្នំ​នោះ​ដើម្បី​ដាក់ទោស ហើយ​បន្ទាប់​មក​នៅ​ពេល​ត្រឡប់​ទៅ​រក​គេ​វិញ ស្រាប់តែ​បាត់​ពី​កន្លែង​នោះ​ទៅ​ហើយ ៕