ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​អី​ប៉ុណ្ណឹង ?​!

7 ឆ្នាំ មុន

មួ​យស​ប្តា​ហ៍​កន្លង មជ្ឈដ្ឋាន​ខ្លះ​បាន​យល់​ឃើញ​ថា នយោបាយ​នៅ​កម្ពុជា​ចាប់ផ្តើម​ឡើងក​ម្តៅ​ហើយ​…​ក្តៅ​ហើយ ! អ្នករក​ស៊ី​ធំ​ៗ​ខ្លះ​សម្ងំ​សិន​…​មិន​ហ៊ាន​បោះទុន​ធំ​ទេ​…​ខ្លាច​កម្តៅ​ន​យោ បាយ​…​

មួ​យស​ប្តា​ហ៍​កន្លង មជ្ឈដ្ឋាន​ខ្លះ​បាន​យល់​ឃើញ​ថា នយោបាយ​នៅ​កម្ពុជា​ចាប់ផ្តើម​ឡើងក​ម្តៅ​ហើយ​…​ក្តៅ​ហើយ ! អ្នករក​ស៊ី​ធំ​ៗ​ខ្លះ​សម្ងំ​សិន​…​មិន​ហ៊ាន​បោះទុន​ធំ​ទេ​…​ខ្លាច​កម្តៅ​ន​យោ បាយ​…​។​ល​។​

មាន​ទស្សនៈ​ខ្លះ​ផ្លោង​ពាក្យ​ភ្លាម​ៗ​ថា ក្តៅ​អី​ប៉ុណ្ណឹង ? នឹក​ឡើង​វិញ​…​កាលពី​២​ឆ្នាំ​មុន ក្រោយ​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​ទី​៤…​បន្ទាប់​ពី​លទ្ធផល​ឆ្នោត​ចាញ់​…​អំពើ​កុបកម្ម​…​ការ​បះបោរ​ធំ​បាន​កើតឡើង​…​ទីលាន​ប្រជាធិបតេយ្យ​ក្លាយជា​ចំណាប់ខ្មាំង​របស់​គណបក្សប្រឆាំង​…​ការ​វាយ​កំទេច​…​ដុត​កំទេច​…​អំពើ​ហិង្សា​ក្លាយជា​ឈាម​ហូរ​នៅ​ផ្លូវ​វេ​ង​ស្រេង​…​ដុំ​ថ្ម​ជិត​១០​ម៉ែត្រគូប​នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ផ្លូវ​វេ​ង​ស្រេង​ក្លាយជា​អាវុធ​នៅ​រាយ​ប៉ាយ​លើ​ដងផ្លូវ​…​ស្នូរ​កាំភ្លើងខ្លី​វែង​លាន់ឮ​ទ្រហឹង​…​ប៉ូលិស ប៉េ​អឹ​ម និង​ទាហាន​ត្រូវ​ចេញ​មុខ​ទប់ទល់​…​ឈាម​ហូរ​…​នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​…​ឈាម​ហូរ​…​វិនាសកម្ម​ក៏​មិន​តិច​ដែរ​… បាតុកម្ម​ក្លាយជា​កុបកម្ម​…​ជា​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​មួយ​…​ទាល់តែ​មាន​ឈាម​ហូរ ទើប​ចប់​និង​ស្ងប់ស្ងាត់ ។

សម័យ​ហ្នុ​ង​ហើយ​…​ទើបត្រូវ​គេ​ហៅ​ថា កម្តៅ​នយោបាយ​កើតឡើង​…​បក្ស​២​ប្រយុទ្ធ​គ្នា​ត្រូវ​បាន​រដ្ឋាភិបាលចាំផ្ទះ​ធ្វើ​ជា​អាជ្ញាកណ្តាល​…​ហើយ​ទាល់តែ​ឈាម​ហូរ​គួរ​ឱ្យ​ស្តាយ​…​ទើប​កម្តៅ​នយោបាយ​បាន​ត្រជាក់​ល្ហឹម​រហូត​មក ។

ពី​មុន​រឿង​បោះ​ឆ្នោត​ឈ្នះ​-​ចាញ់ គេ​ចោទ​ថា ជា​រឿង​នយោបាយ​…​ប៉ុន្តែ​ពេល​នេះ​តាម​ទស្សនៈ​របស់​អា​ឡេវ​ខ្ញុំ យល់​ថា មិនមែន​នយោបាយ​សុទ្ធ​ទេ​…​មិនមែន​ពូជ​នយោបាយ​សុទ្ធ​ទេ​…​វា​ជា​រឿង​«​លើ​គ្រែ​»​របស់​អ្នកនយោបាយ​…​បើ​សម្ងំ​ស្ងាត់​ៗ​លើ​គ្រែ​ត្រឹមតែ​«​បង​- អូន​»​វា​គ្មាន​អ្នក​ណា​ដឹង​ទេ​…​ប៉ុន្តែ​«​បង​និង​អូន​»​របស់​គាត់​វា​ធ្វើ​ឱ្យ​អ្នក​ដទៃ​ទៀត​«​របួស​»…​អ្នក​រង​របួស​កើតទុក្ខ​មិន​សុខចិត្ត ទើប​ធ្លាយ​អា​រឿង​លើ​គ្រែ​…​ធ្លាយ​រឿង​អ្នក​ជួយ​ទប់​ជើង​គ្រែ​…​ធ្លាយ​ធំ​ទៅ​ៗ…​ក្លាយជា​ដំបៅ​ហើម​ប៉ោង​…​ប៉ុណ្ណឹង​ហើយ​មិន​ឱ្យ​ពេទ្យវះកាត់​ព្យាបាល​ទៀត !

រឿង​កំ​ប៉េ​ក​កំប៉ុក​សោះ​…​ផ្អើល ដល់​ពួក​ស្បែក​ស​លើកគ្នា​មក​ជួយ​ទប់ ជើង​គ្រែ​ពី​ចម្ងាយ ស្រែ​កថា នយោបាយ ឡើងក​ម្តៅ​ហើយ​…​គួរ​បន្ថយកម្តៅ​ផង ! គួរ​ឱ្យ​អស់សំណើច​ដែរ​…​ឱ ! អ្នក​ទប់​ជើង​គ្រែ​អើយ​…​ក្តៅ​អី​ប៉ុណ្ណឹង ?

អា​ឡេវ