ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​ភូ​សមា​គម​សិស្ស-និស្សិត​ បញ្ញ​វន្ត​ ក្មេង​វត្ត​យក​អំណោយ​ជូន​កង​ទ័ព​សមរ​ភូមិ​មុខ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១១ គណៈ​ប្រតិ​ភូ​សមា​គមសិស្ស-និស្សិត​ បញ្ញ​វន្ត​ក្មេង​វត្ត​​ដឹក​នាំ​ដោយ​លោក​ឈឹម សៅ​គី​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​ លោក​គឹម ស៊ុន ទីប្រឹក្សា​​សមា​គម​ និង​ជា​អគ្គ​នាយក​រដ្ឋ​បាល​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ​នៃ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា​-ព្រឹទ្ធ​សភា​ និង​អធិការ​កិច្ច​ លោក​សេង​ សុវណ្ណា​រ៉ា ប្រធាន​សមា​គម​ និង​ជា​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង

ខេត្ត​ព្រះ​វិហារ​ ៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១១ គណៈ​ប្រតិ​ភូ​សមា​គមសិស្ស-និស្សិត​ បញ្ញ​វន្ត​ក្មេង​វត្ត​​ដឹក​នាំ​ដោយ​លោក​ឈឹម សៅ​គី​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​​ណា​ចក្រ​កម្ពុជា​ លោក​គឹម ស៊ុន ទីប្រឹក្សា​​សមា​គម​ និង​ជា​អគ្គ​នាយក​រដ្ឋ​បាល​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ​នៃ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា​-ព្រឹទ្ធ​សភា​ និង​អធិការ​កិច្ច​ លោក​សេង​ សុវណ្ណា​រ៉ា ប្រធាន​សមា​គម​ និង​ជា​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​បាន​អញ្ជើញ​​ជួប​សំណេះ​សំណាល​ សួរ​សុខ​ទុក្ខ​ ព្រម​ទាំង​នាំ​យក​អំណោយ​ជា​ស្បៀង​ សំភារ ថវិកា​​ជូន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ឈរ​ជើង​ទិស​ប្រាសាទ​​ព្រះ​វិហារ​នៅ​ទី​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​សម្តេច​តេជោ​ ហ៊ុន សែន ។

អំណោយ​ទាំង​នោះ​រួម​មាន​កាពិ​ផាវ​៥០០​គីឡូ​ក្រាម ត្រី​ងៀត​២០០​គីឡូ​ក្រាម​ ត្រី​ឆ្អើ​រ៥​ពាន់​ចង្កាក់​ មី​២០០​កេស​ ឆៃប៉ូវ ៥០០​គីឡូ​ក្រាម​ ខ្ទឹម​ស​១៥០​គីឡូ​ក្រាម​ ទឹក​ដោះ​គោ​១០​កេស​ធំ​ ស៊ីម៉ង់ត៍​​៥​តោន និង​ថវិកា​៥​លាន​រៀល​។
លោក​នាយ​ឧត្តម​សេនីយ៍​ហ៊ឹង ប៊ុន​ហៀង​ អគ្គ​មេ​បញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​​នាយ​សេនា​ធិការ​ចម្រុះ​ និង​ជា​មេ​បញ្ជា​ការ​កង​អង្គ​រក្ស​សម្តេច​តេជោ​ ហ៊ុន សែន​ បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ជូន​គណៈ​ប្រតិ​ភូ​អំពី​ព្រឹត្តិ​ការណ៍​ផ្ទុះ​អាវុធ​​បង្ក​ឡើង​ដោយ​អំពើ​ឈ្លាន​ពាន​របស់​ទាហាន​​សៀម​ដែល​​ចង់​លេប​​ត្របាក់​ទឹក​ដី​កម្ពុជា​តំបន់​ប្រាសាទ​ព្រះ​វិហារ​ និង​បាញ់​កំទេច​ប្រាសាទ​ព្រះ​វិហារ​កាល​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៦ កុម្ភៈ​ ឆ្នាំ​២០១១ កន្លង​មក​។ ដោយ​អនុវត្ត​​តាម​បទ​បញ្ជា​ដ៏​ខ្ពង់​ខ្ពស់​​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន កង​យោធ​ពល​ខេមរ​ភូមិន្ទ​ប្រចាំ​ទិស​សមរ​ភូមិ​​មុខ ទិស​ប្រាសាទ​ព្រះ​វិហារ​​បាន​វាយ​បំបាក់​​មហិច្ឆ​តា​ឈ្លាន​ពាន​នេះ​ធ្វើ​ឱ្យ​ទ័ព​សៀម​បរា​ជ័យ​យ៉ាង​អាម៉ាស់​។

លោក​នាយ​ឧត្តម​សេនីយ៍​បាន​បន្ត​ទៀត​ថា តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែប​ភូត​កុហក​របស់​សៀម​បាន​បំផ្លើស​ថា ក្នុង​ពេល​ផ្ទុះ​អាវុធ​យ៉ាង​ខ្លាំង​ក្លា​នៅ​ថ្ងៃ​ទី​៤ ដល់​ទី​៦ កុម្ភៈ​ នោះ​ នាយ​ឧត្តម​សេនីយ៍​ហ៊ឹង ប៊ុន​ហៀង ​បាន​រត់​ចោល​ជួរ​ទៅ​ហើយ​ ប៉ុន្តែ​ធាតុ​ពិត​លោក​នៅ​ឈរ​ជើង​យ៉ាង​រឹង​មាំ​ជាមួយ​យុទ្ធ​មិត្ត​ដ៏​អង់​អាច​ក្លា​ហាន​ និង​បញ្ជា​ទ័ព​ប្រយុទ្ធ​ប្រឆាំង​​វាយ​បំបាក់​គោល​បំណង​របស់​ទាហាន​សៀម​ឱ្យ​បរា​ជ័យ​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​វា​មាន​បំណង​វាយ​យក​ទីតាំង​តាសឹម ចាក់​ច្រែង ភ្នំ​ទ្រព្យ វាល​ឥន្ទ្រី សំបុក​ឃ្មុំ និង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ។

លោក​នាយ​ឧត្តម​សេនីយ៍​បាន​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ ក៏​ដូច​ជា​សិស្ស និស្សិត​បញ្ញ​វន្ត​ក្មេង​វត្ត​ទាំង​អស់​សូម​ដាក់​ការ​សង្ឃឹម និង​ជំនឿ​ទុក​ចិត្ត​ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាតិ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន កង​ទ័ព​យើង​នឹង​ទទួល​បាន​ជោគ​ជ័យ​លើ​គ្រប់​សមរ​ភូមិ ទាំង​សមរ​ភូមិ​ការ​ទូត ទាំង​សមរ​​ភូមិ​ប្រយុទ្ធ ដើម្បី​ការ​ពារ​ទឹក​ដី​ឱ្យ​បាន​រឹង​មាំ១០០%។

លោក​ឈឹម សៅគី ក្នុង​នាម​សមា​ជិក​ទាំង​អស់​នៃ​សមា​គម​សិស្ស និស្សិត​បញ្ញ​វន្ត​ក្មេង​វត្ត​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ទីអារាម​នានា បាន​​ថ្លែង​នូវ​ការ​គោរព​ កោត​សរ​សើរ​ ស្ញប់​ស្ញែង និង​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​វីរ​ភាព​ដ៏​អង់​អាច​ក្លាហាន​របស់​កង​យោធពល​ខេមរ​ភូមិន្ទ​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី ហ៊ាន​ពលី​អាយុ​ជីវិត​ដើម្បី​ភាព​ស្ថិត​ស្ថិរ​គង់​វង្ស​ទឹកដី ការ​ពារ​មិន​ឱ្យ​ខ្មាំង​សត្រូវ​ឈ្លាន​ពាន​សូម្បី​តែ​១​មីល្លី​ម៉ែត្រ​បាន​ឡើយ។ កន្លង​មក​សិស្ស និស្សិត​ក្រីក្រ​ដែល​យក​ទីអារាម​ជា​កន្លែង​ជ្រក​កោន ដើម្បី​សិក្សា​រៀន​សូត្រ​តែង​តែ​ទទួល​បាន​ការ​ឧបត្ថម្ភ​ដ៏​ថ្លៃ​ថ្លា​ខ្ពង់​ខ្ពស់​ទាំង​សំភារ ស្មារតី និង​ថវិកា​ពី​សម្តេច​តេជោ និង​លោក​ជំទាវ​បណ្ឌិត ដែល​ជា​និច្ច​កាល​លោក​ទាំង​២​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​គិត​គូរ​ចំពោះ​សុខ​ទុក្ខ​របស់​សិស្ស និស្សិត​ក្រីក្រ​ទាំង​អស់។ ​តាម​រយៈ​កាយ​វិការ​ដ៏​ឧត្តុង្គឧត្តម​នេះ​ហើយ​ទើប​សិស្ស និស្សិត​បញ្ញ​វន្ត​ក្មេង​វត្ត​បាន​ចាត់​ទុក​សម្តេច​តេជោ និង​លោក​ជំទាវ​បណ្ឌិត​គឺ​ជា​មាតា​បិតា​ទី​២ របស់​ខ្លួន។

លោក​បាន​បន្ត​ថា ប្រវត្តិ​សាស្ត្រ​ចុង​ក្រោយ​នេះ ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ពិសេស​ក្រោម​ការ​ដឹក​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ធ្វើ​ឱ្យ​ទឹក​ដី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ទាំង​មូល​មាន​ការ​ឯក​ភាព​ជាតិ​តែ​មួយ យើង​រស់​ក្នុង​របប​ប្រជា​ធិប​តេយ្យ​ការ​គោរព​សិទ្ធិ​មនុស្ស ប្រទេស​ទទួល​បាន​សុខ​សន្តិ​ភាព មាន​ស្ថិរ​​ភាព​នយោ​បាយ និង​មាន​ការ​អភិ​វឌ្ឍគ្រប់​វិស័យ​ ដែល​ក្នុង​​នោះ​លើ​វិស័យ​ការ​ពារ​ជាតិ កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​និង​កំពុង​មាន​កម្លាំង​ខ្លាំង​ក្លា ​មាន​បច្ចេក​ទេស​ប្រយុទ្ធ​ខ្ពង់​ខ្ពស់​ធ្វើ​ឱ្យ​ប្រទេស​សៀម​ដែល​ធ្លាប់​តែ​មាន​ចរិត​ឈ្លាន​ពាន​លេប​ត្របាក់​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា​ត្រូវ​ទទួល​បរា​ជ័យ​ងើប​មុខ​មិន​រួច​ ៕