ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ពេល​ព្រឹក​ចៀន​ឬ​ឆា​មិនអាក្រក់​សម្រាប់​បេះដូង​បើ​ជ្រើសរើស​ប្រេងឆា​ត្រូវ

7 ឆ្នាំ មុន

អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា ការ​ទទួលអាហារ​ពេល​ព្រឹក​ចៀន​ឬ​ឆា​នឹង​មិន​បង្កើត​អត្រា​គ្រោះថ្នាក់​ដល់​ជំងឺ​បេះដូង​ឬ​ក៏​ឆាប់​ស្លា.ប់​នោះ​ទេ ដរាបណា​យើង​ចេះ​ជ្រើសរើស​ប្រភេទ​ប្រេងឆា​។ គេ​រក​ឃើញ​ថា

អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា ការ​ទទួលអាហារ​ពេល​ព្រឹក​ចៀន​ឬ​ឆា​នឹង​មិន​បង្កើត​អត្រា​គ្រោះថ្នាក់​ដល់​ជំងឺ​បេះដូង​ឬ​ក៏​ឆាប់​ស្លាប់​នោះ​ទេ ដរាបណា​យើង​ចេះ​ជ្រើសរើស​ប្រភេទ​ប្រេងឆា​។ គេ​រក​ឃើញ​ថា ប្រេង​អូ​លីវ​និង​ប្រេង​ឈូករ័ត្ន​គឺជា​ជម្រើស​ដែល​ផ្តល់​ផល​ល្អ​ដល់​សុខភាព​មិន​ថា​អាហារ​នោះ​ត្រូវ​បាន​ចម្អិន​នៅផ្ទះ​ឬ​នៅ​ទីណា​ទេ ។

តាម​របាយការណ៍​នៃ​ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ពី​ការ​យល់​ដឹង​ដូច​ក្នុង​រឿងនិទាន​ថា ទទួលទាន​អាហារ​ឆា​ឬ​ចៀន​ផ្តល់​ផល​អាក្រក់​ដល់​បេះដូង​ដែល​នោះ​គឺជា​រឿង​មិន​ពិត ។

តាម​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Autonomous University of Madrid របស់​ប្រទេស​អេ​ស្ប៉ា​ញ​ដែល​បាន​តាមដាន​និង​ពិសោធន៍​លើ​មនុស្ស​ជាង​៤​ម៉ឺន​នាក់​បញ្ជាក់​ថា គ្មាន​ការ​ជាប់​ទាក់ទង​គ្នា​រវាង​ការ​ទទួល​អាហារ​ឆា​ឬ​ចៀន​ដោយ​ប្រើ​ប្រេង​អូ​លីវ និង​ប្រេង​ឈូករ័ត្ន​ទៅ​នឹង​ជំងឺ​បេះដូង​នោះ​ទេ ។ នៅ​ក្នុង​ព្រឹត្តិបត្រ British Medical Journal (BMJ) ពួក​គេ​បាន​រៀបរាប់​ថា នៅ​ពេល​អាហារ​ត្រូវ​បាន​ចៀន​ឬ​ឆា​សមាសធាតុ​ចិញ្ចឹម​របស់​វា​ក៏​ផ្លាស់​ប្តូរ ដូច្នេះ​អាហារ​បាត់បង់​ជាតិ​ទឹក​និង​បង្កើន​ជាតិ​ខ្លាញ់​ហើយ​បរិមាណ​កាឡូរី​ក៏​កើនឡើង​ដែរ ។

ដូច្នេះ​តាម​លោក Michael Leitzmann​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ University of Regensburg ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​សន្និដ្ឋាន​សរុប​ថា ការ​និយាយ​ត​ៗ​គ្នា​ដែល​ថា អាហារ​ចៀន​ឬ​ឆា​ផ្តល់​ផល​អាក្រក់​ដល់​បេះដូង​មិន​មានការ​គា​ទ្រ​ពី​ភស្តុ​តាង​ជាក់ច្បាស់​នោះ​ទេ ៕