ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 7 នឹង​មាន​ទំហំ 32GB ឡើង​ទៅ

7 ឆ្នាំ មុន

យើង​បានឃើញ​រូបភាព​របស់ iPhone 7 ជា​ច្រើន​សន្លឹក​មក​ហើយ ហើយ​ក៏​បាន​ចាប់អារម្មណ៍​លើ​ទំហំ​ផ្ទុក​ជី​ហ្កា​បៃ​កម្រិតស្តង់ដា​របស់​វា​ផង​ដែរ​។ ដោយឡែក​យើង​ធ្លាប់​បានដឹង​ពី​ទំហំ​ផ្ទុក​ចំនួន ៦៤GB

យើង​បានឃើញ​រូបភាព​របស់ iPhone 7 ជា​ច្រើន​សន្លឹក​មក​ហើយ ហើយ​ក៏​បាន​ចាប់អារម្មណ៍​លើ​ទំហំ​ផ្ទុក​ជី​ហ្កា​បៃ​កម្រិតស្តង់ដា​របស់​វា​ផង​ដែរ​។ ដោយឡែក​យើង​ធ្លាប់​បានដឹង​ពី​ទំហំ​ផ្ទុក​ចំនួន ៦៤GB ប៉ុន្តែ​វា​ហាក់បីដូចជា​ធំ​ពេក​សម្រាប់​ក្រុមហ៊ុន Apple ក្នុង​ការ​ផលិត ។ 

លោក Kevin Wang អគ្គនាយក​ទីផ្សារ​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា HIS សង្ឃឹមថា ក្រុមហ៊ុន Apple នឹង​បញ្ចប់​ការ​ផលិត​ទំហំ​១៦GB ជី​ហ្គា​បៃ ហើយ​ទំហំ ៣២GB ដែល​មាន RAM ២​ជី នឹង​បង្ហាញ​រូបរាង​ឡើងជា​លក្ខណៈ​ស្តង់ដា​តែ​ម្តង ។ ទំហំ ១៦GB បាន​ក្លាយជា​ប្រធានបទ​មួយ​របស់​អ្នក​ប្រើប្រាស់​ទូទៅ​ដែល​តែងតែ​ត្អូញត្អែរ​ថា​មាន​កម្រិត​ផ្ទុក​ទិន្នន័យ ។ ម្យ៉ាងវិញទៀត​ទំហំ ១៦GB នេះ​ដែរ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចាប់​វី​ដេ​អូ​កម្រិត 4K នោះ​ទេ ។

មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​អតិថិជន​របស់​ក្រុមហ៊ុន Apple កំពុង​ទន្ទឹងរង់ចាំ iPhone 7  បង្ហាញ​រូបរាង​ជា​ផ្លូវការ ព្រមទាំង​ចង់​ឃើញ​ពី​បច្ចេកវិទ្យា និង​ការ​រចនា​ថ្មី​របស់​ក្រុមហ៊ុន​លើ iPhone ជំនាន់​ក្រោយ​នេះ ៕