ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទល្មើស​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​២​និង​តំបន់​៣

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​មាន​ត្រាក់ទ័រ​លួច​ឈូស​ឆាយ​ព្រៃ​លិច​ទឹក នៅ​តំបន់​២ និង​តំបន់​៣ ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី អស់​ជា​ច្រើន​ហិ​កតា

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​មាន​ត្រាក់ទ័រ​លួច​ឈូស​ឆាយ​ព្រៃ​លិច​ទឹក នៅ​តំបន់​២ និង​តំបន់​៣ ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី   អស់​ជា​ច្រើន​ហិ​កតា រយៈកាល​កន្លង​មក ត្រូវ​បាន​មន្ត្រីសង្កាត់​ជលផល ជល​គី​រី​បាន​អះអាង​ថា ពិតជា​មានការ​ដាក់​ត្រាក់ទ័រ​លួច ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​តំបន់​នោះ​មែន រហូត​មាន​បង្កើត​គណៈកម្មការ​វាយតំ​ម្លៃ ពី​ការ​ខូចខាត និង​វិធានការ​បង្ក្រាប ឃាត់ខ្លួន​បាន ត្រាក់ទ័រ​២​គ្រឿង និង​មនុស្ស​២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​មេ​ក្លោ​ង បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ដែល​ពេល​នេះ​មនុស្ស​២​នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​មនុស្ស​ម្នាក់​ទៀត កំពុង​រត់គេច​ខ្លួន ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ត្រាក់ទ័រ​ខាងលើ ។

ជួប​ជាមួយ អ្នក​យក​ព័ត៌មាន កោះសន្តិភាព នៅ​ព្រឹក ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ លោក សុង សា​រឿ​ន នាយ​សង្កាត់​រដ្ឋបាល ជលផល ជល​គី​រី បាន​ឲ្យ​ដឹង​ថា កន្លង​មក​បទល្មើស​ឈូស​ឆាយ ដី​ព្រៃ​លិច​ទឹក ក្នុង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ពិតជា​មាន​មែន ដោយ​កើត​នៅ ក្នុងភូមិ​ពាម​ឆ្កោក មាន​៣​ចំណុច ទី​១​កប់​ចេស ទី​២​ខ្វែង​ឆ្លុះ ទី​៣ វាល​ស្រងែ ។ ចំណែក​ភូមិ​ក្បាល​កន្លង ២​ចំណុច ទី​១ ស្រូ​ង​ស្រ​ទ័យ ទី​២ បាត់​កាំភ្លើង ។

លោក​បាន​បញ្ចា​ក់ថា បទល្មើស​ទាំងនេះ​បាន​កើតឡើង នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​គឺ​ក្នុង​ខែមេសា តែ​ក្រោយ​ការ​បង្ក្រាប បាន​ស្ងប់ស្ងាត់​មួយ​រយៈ ក្រោយមក​ក៏​កើត​មាន​ទៀត ទើប​សមត្ថកិច្ច​ចម្រុះ បាន​ឯកភាព បង្កើត​គណៈកម្មការ​មួយ​វាយតម្លៃ ការ​ខូចខាត និង​ស្វែងរក​ចាប់​ជន​ដៃដល់ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ជា​លទ្ធផល​ជំហាន​ទី​១ នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ គណៈកម្មការ​ចម្រុះ មាន​ប្រធាន អនុប្រធាន និង​សមាជិក ១៣​នាក់ បាន​ចុះ​បង្ក្រាប និង​ឃាត់​បាន​ត្រាក់ទ័រ ២​គ្រឿង ដែល​អ្នក បើកបរ​រត់គេច​ខ្លួន​បាត់ ក្នុង​នោះ​ត្រាក់ ទ័​១​គ្រឿង យើង​មិន​ស្គាល់​ម្ចាស់ និង​មួយ​គ្រឿង​ទៀត ជា​របស់ ឈ្មោះ ទិ​ត្យ អឿ​ន ដោយ​បាន​យក​មក​រក្សា​ទុក នៅ​រដ្ឋបាល​ជលផល និង​បាន​កសាង​សំណុំរឿង បញ្ជូន ឈ្មោះ​នេះ ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ក្រោយមក​ទៀត ជំហាន​ទី​២ នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដដែល បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព វាស់វែង បោះបង្គោល​ចែក​ព្រំ​ដី​គ្នា ក្នុង​នោះ​មាន​ម្នាក់​ជា​មេ​ក្លោ​ង ដុត​ព្រៃ​ហើយ​វាស់​លក់​ឲ្យ​គេ មានឈ្មោះ សូត្រ សេត អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​គ្រី​ជើង ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គី​រី និង​ម្នាក់​ទៀត ជា​អ្នកទិញ ឈ្មោះ ជឿន ធី អាយុ​៣៤ ឆ្នាំ ជា​អ្នក​ចាំ​ទិញ ទាំង​ពីរ​នាក់ នៅ​ភូមិ ឃុំ​ជាមួយ​គ្នា និង​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ហើយ​។ ពាក់ព័ន្ធ​នឹង​ទំហំ​ផ្ទៃដី ព្រៃ​លិច​ទឹក ក្នុង​តំបន់​ពី និង​តំបន់​៣ ក្នុងភូមិ​សាស្ត្រ ឃុំ​ពាម​ឆ្កោក និង​វិធានការ​ចំពោះ​មុខ របស់​មន្ត្រី​ជលផល​វិញ ត្រូវ​បាន​លោកនាយ​សង្កាត់​រដ្ឋបាល ជល​គី​រី បញ្ចា​ក់​ប្រាប់​ថា សរុប​ភ្លើង​ឆេះ​ព្រៃ ក្នុង​តំបន់​២ និង​៣ ខាងលើ​មាន​ចំនួន ១៤៧​ហិ​កតា ២៨​អា ។ ចំណែក​ដី​ព្រៃ​លិច​ទឹក​ដែល​រង​ការ​ខូចខាត​ដោយ​ការ​ឆូ​ស​ឆាយ ដោយ​ត្រាក់ទ័រ វិញ​មាន​ចំនួន ៦៣​ហិ​កតា ៦៥​អា ។

លោក​សុង សា​រឿ​ន បាន​បញ្ជាក់​ទៀត ថា បន្ទាប់​ពី​មានការ​បង្ក្រាប យ៉ាង​ក្តៅ​គគុក​រួច​មក បទល្មើស​ឈូស ឆាយដី​ព្រៃ​លិច​ទឹក នៅ​តំបន់​នោះ​បច្ចុប្បន្ន មាន​សភាព​ស្ងប់ស្ងាត់​វិញ​ហើយ  ។ រីឯ​វិធានការ​ចំពោះ​មុខ យើង​បាន​ប្រជុំ ជាមួយ​គណៈ​បញ្ជា​រការ​ឯកភាព​ស្រុក ពិសេស​មេឃុំ​ដែល​ពាក់ព័ន្ធ​ដោយ​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ និង​សហគមន៍​នេសាទ ដើម្បី​រួម​គ្នា​ការពារ​ព្រៃ​លិច​ទឹក​ដែល​នៅ​សេសសល់ និង​ក្រៅពី​នោះ បាន​ធ្វើការ​បោះ​ស្លាក​ការពារ ហាម​កាប់ និង​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​ផង​ដែរ​។ គួរ​រំ​ឮ​កថា បទល្មើស​លួច​ដុត​ព្រៃ​លិច​ទឹក បន្ទាប់​លួច​ឈូស​ឆាយ យក​ធើ្វ​ជា​កម្មសិទ្ធិ បាន​កើត​ឡើងជា​ហូរហែរ នៅ​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង មានស្រុក បរិបូរ​ណ៌ ស្រុក​កំពង់លែង និង​ចុង​ក្រោយ​កើតឡើង​នៅ​ស្រុក​ជល​គី​រី  ប៉ុន្តែ​ការ​បង្ក្រាប របស់​មន្ត្រី​ជំនាញ ហាក់​បាន​ដើរ​យឺត​មួយ​ជំ​ហ៊ាន ពីក្រោយ​បទល្មើស មាន​ន័យ​ថា បទល្មើស​កើត​ហើយ ទើប​ទៅ​បង្ក្រាប បើសិន​បាន​បង្ក្រាប​ពេល​ចាប់ផ្តើម​ពី​ដំបូង​គឺ​ពិតជា​ល្អ  មាន​តម្លាភាព​ទុបស្កាត់​បាន​ទាន់​ពេល ។

ទោះបី​បែប​នេះ​ក្តី ប្រជាពលរដ្ឋ ក៏​បាន​ចូលរួម​សាទរ​ដែរ តែ​ពួក​គាត់​បាន​លើក​ឡើង​ថា បើ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ការពារ ព្រៃ​លិច​ទឹក​ដែល​ត្រូវ​ភ្លើង​ឆេះ និង​ការពារ ដី​ព្រៃ​លិច​ទឹក ដែល​រង​ការ​ខូចខាត​ដោយ​ការ​ឈូស​ឆាយ ទាំងនោះ​អោយ​បាន​គង់វង្ស​មក​វិញ គឺ​ត្រឹមតែ​២-៣​ឆ្នាំ​ព្រៃ​លិច​ទឹក​ទាំងនោះ​នឹង​ដុះ​មក​វិ​ជា​ពុំខាន ។ ម្យ៉ាងវិញទៀត​ដី​ព្រៃ​លិច​ទឹក​ទាំងនោះ​សុទ្ធ តែ​ស្ថិត​នៅ​ក្នុង​ដែន​ការពារ ជា​តំបន់​២​និង​តំបន់​៣ ដែល​មិន​ត្រូវ​កាប់​បំផ្លាញ​ឡើយ​៕