ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​សិប្បកម្ម​ទឹកកក​កំពង់ធំ បញ្ចេញ​ទឹក​កខ្វក់​ចូល​ស្ទឹង​សែន

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ប្រជា​ពលរ​ដ្ន​រស់នៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​មួយ​ចំនួន​ដែល​បានឃើញ​ទឹក​កខ្វក់​ដែល​ហូរ​ចេញពី​រោង​សិប្បកម្ម​ទឹកកក​ខេត្ត​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សែន

ខេត្តកំពង់ធំ ៖ ប្រជា​ពលរ​ដ្ន​រស់នៅ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​មួយ​ចំនួន​ដែល​បានឃើញ​ទឹក​កខ្វក់​ដែល​ហូរ​ចេញពី​រោង​សិប្បកម្ម​ទឹកកក​ខេត្ត​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សែន រួច​ហើយ​ខាង​សិប្បកម្ម​ទឹកកក​ខេត្ត​បាន​ដាក់​ម៉ូ​ទ័​រ​បូម​ទឺ​ក​ស្ទឹង​សែន​ដែល​នៅ​ជិត​នឹង​លូ​ទឹក​កខ្វក់​នោះ ឡើង​យក​ទៅ​ផលិត​ធ្វើ​ជា​ទឹកកក​វិញ​នោះ បាន​នាំ​គ្នា រិះគន់​ដល់​អាជ្ញាធរ​ឃុំ ក្រុង​ស្ទឹង​សែន និង​មន្ទីរ​ដែល​ពាក់ព័ន្ធ​ថា​ ​មិន​គិតគូរ​ដល់​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ និង​បរិស្ថាន​សោះ បែរជា​បណ្តែតបណ្តោយ​ឲ្យ​ម្ចាស់​អាជីវកម្ម​រោង​សិប្បកម្ម​ទឹកកក​កំពង់ធំ បង្ហូរទឹក​កខ្វក់​ចូល​ក្នុង​ស្ទឹង​អស់​រយៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ បែរជា​ព្រងើយកន្តើយ​យ៉ាង​ដូច្នេះ​ទៅ​វិញ​។

ចំណែក​លោកពូ ឈ្មោះ ហ៊ួ​យ ថុ​ល មេ​ភូមិ​ទី​១ មាន​ប្រសាសន៍​ថា កន្លង​មក​នៅ​ពេល​ដែល​ខាង​រោង​សិប្បកម្ម​ទឹកកក​លាង​អាង​ម្តង​ៗ បង្ហូរ​ចូល​ស្ទឹង​នោះ​ធុំក្លិន​អាក្រក់ ធុំ​ទឹក​ម្ញា​ក់  មាន​ទាំង​ផេះ ជួន​ពេល​ខ្លះ មក​ទាំង​ប្រេងម៉ាស៊ីន អណ្តែត​ត្រា​ពេញ​ទឹក រួច​បូមទឹក​ជិត​នោះ​យក​ទៅ​ធ្វើ​ទឹកកក​វិញ​។ លោកពូ​បាន​សំណូមពរ ដល់​អាជ្ញាធរ​ជួយ​មាន​វិធានការ​ចំពោះ​បញ្ហា​នេះ​ផង ។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក តាន់ ប៊ុ​ន​ឆេ​ង ថៅកែ​រោង​ម៉ាស៊ីន​ទឹកកក​កំពង់ធំ ខាងលើ​បាន​ឲ្យ​ថា​ទឹក​ដែល​ហូរ​ចូល​ស្ទឹង​នោះ គឺ​គ្រាន់តែ​ជា​ទឹក​បាញ់​លាង​ទឹកកក​នោះ​ទេ មិនមែន​ជា​ទឹក​កខ្វក់​ឡើយ ចំណែក​ទឹក​កខ្វក់​គឺ​ក្រុមហ៊ុន​មាន​អាង​ស្តុក​ទុក​មិន​ឲ្យ​ហូរ​ចូល​ស្ទឹង​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។

លោក ប្លោក ចាន់រ​ដ្ឋា ប្រធាន​មន្ទីរ​ឧ​ស្សហកម្ម និង​សិប្បកម្ម​ខេត្ត​ប្រាប់​ថា លោក​ពុំ​បានដឹង​ច្បាស់​នោះ​ទេពី​បញ្ហា​នេះ ចាំ​លោក​ចាត់​ឲ្យ​ខាង​ជំនាញ​របស់​លោក​ចុះ​មក​ពិនិត្យ​មើល​។ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នេះ​ថា លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​មើល និង​សាកសួរ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ ប្រាប់​ថា កន្លង​មក​មាន​ករណី​ធំក្លិន​មិនល្អ​នេះ​ម្តងម្កាល​ដែរ ។​ លោក​និង​ឲ្យ​ជំនាញ​ចុះ​ទៅ​ម្តងទៀត​នៅ​ថ្ងៃស្អែក​នេះ ហើយ​ហៅ​ខាង​ភាគី​រោង​សិប្បកម្ម​ឲ្យ​ចូលរួម និង​មាន​លាយលក្ខណ៍អក្សរ​ទៅ​តាម​នីតិវិធី និង​ធ្វើ​កិច្ចសន្យា​បាន​លទ្ធផល​យ៉ាងណា​លោក​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ​។ ដោយ​លោក ហុ​ក រិ​ន អភិបាលក្រុង​ស្ទឹង​សែន លោក​ត្រូវ​ធ្វើការ​វះ​ភ្នែក ទើប​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ជុំវិញ​បញ្ហា​ខាងលើ​នេះ ៕