ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ស្មុគស្មាញ​,ស្នេហា​, វិបត្ដិសេដ្ឋកិច្ច ប្រជាជន​កូរ៉េ​ខាងត្បូង​ធ្វើ​អត្ដឃាត​៤០​នាក់​ក្នុង​មួយ​ថ្ងៃ

13 ឆ្នាំ មុន

ប្រជាជន​កូរ៉េ​១៤.៥៧៨​នាក់ បាន​សំលាប់ ខ្លួនឯង (​អត្ដឃាត​) កាលពី​ឆ្នាំ​មុន គឺ​ស្មើនឹង ៤០​នាក់ ក្នុង​មួយ​ថ្ងៃ នេះ​បើ​តាម​ទីភ្នាក់ងារ ប៉ូលិស​ជាតិ​កូរ៉េ​និយាយ​កាលពី​ថ្ងៃ​ទី​៩ មិថុនា ហើយ​តួលេខ​នេះ​បាន​កើនឡើង​១៨,៨​ភាគ រយ​ពី​ឆ្នាំ​២០០៨ ។
ក្នុង​ចំណោម​មនុស្ស​៦១​ភាគរយ​នៃ​អ្នក ធ្វើ​អត្ដឃាត មាន​៤.៦១៤​នាក់ ស្មើនឹង ៣១,៦​ភាគរយ បាន​សំលាប់​ខ្លួន​ដោយសារ មាន​ជំងឺ និង​មាន​ភាព​ស្មុគស្មាញ​នៃ​វិបត្ដិ​សេដ្ឋកិច្ច ។ កាលពី​ទស​វត្ស​ឆ្នាំ​៤០ មាន​មនុស្ស សំលាប់​ខ្លួន​២.៧៧០​នាក់ ចំណែក​ទស​វត្ស​ឆ្នាំ ៥០ សំលាប់​ខ្លួន​២.៤២៧​នាក់ ដោយឡែក​នៅ ទស​វត្ស​ឆ្នាំ​៣០ មាន​២.៥០៨​នាក់ ។ ចាប់ពី ទស​វត្ស​ឆ្នាំ​២០ មនុស្ស​ដែល​ធ្វើ​អត្ដឃាត​មាន ១.៤២៨​នាក់ ហើយ​កើនឡើង​ដល់​១.៧៩៣ នាក់ នៅ​ឆ្នាំ​២០០៥ ក្នុង​នោះ​មាន​ក្មេង​ក្រោម អាយុ​២០​ឆ្នាំ​ចំនួន​៤៥២​នាក់​ផង​ដែរ ។

តាម​របាយការណ៍​បង្ហាញ​ថា បុរស សំលាប់​ខ្លួន​៩.៣៩៥​នាក់ ស្រី​៥.១៦៧​នាក់ ក្នុង​នោះ​បុរស​មាន​អាយុ​៤០​ឆ្នាំ ឡើង​ទៅ ក្រៅពី​នេះ​អ្នក​ដែល​សម្លាប់​ខ្លួន​២៨,៣​ភាគ រយ​ទៀត ដោយសារ​មាន​បញ្ហា​ស្មារតី ដូច​ជា ២១,៩​ភាគរយ ដោយសារ​មាន​ជំងឺ​ប្រចាំ កាយ​, ១៦,២​ភាគរយ​ដោយសារ​មាន​បញ្ហា វិបត្ដិ​សេដ្ឋកិច្ច​, ១២,៦​ភាគរយ​ដោយសារ អំពើ​ហិង្សា​ក្នុង​គ្រួសារ​, ៧,១​ភាគរយ ដោយ សារ​ទំនាក់ទំនង​ស្នេហា​មាន​បញ្ហា និង​៦,៦ ភាគរយ​ទៀត​ដោយសារ​បញ្ហា​នៅ​កន្លែង​ធ្វើ
ការ ៕