ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រុនផ្តាសាយ​បក្សី​H1N1​សម្លា.ប់​មនុស្ស​ជិត​700​នាក់​ហើយ​នៅ​ប្រេ​ស៊ី​ល

7 ឆ្នាំ មុន

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនផ្តាសាយ​បក្សី ដែល​បច្ចុប្បន្ន​កំពុង​រាតត្បាត​នៅ​ប្រេ​ស៊ី​ល​សម្លា.ប់​មនុស្ស​៦៧៩​នាក់​រួច​ហើយ ដោយ​បើ​យោង​តាម​អាជ្ញាធរ​ថា នេះ​ជា​តុល្យការ​ខ្ពស់​ជាង​កាលពី​ឆ្នាំ​២០១៥ ដែល​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ

ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនផ្តាសាយ​បក្សី ដែល​បច្ចុប្បន្ន​កំពុង​រាតត្បាត​នៅ​ប្រេ​ស៊ី​ល​សម្លាប់​មនុស្ស​៦៧៩​នាក់​រួច​ហើយ ដោយ​បើ​យោង​តាម​អាជ្ញាធរ​ថា នេះ​ជា​តុល្យការ​ខ្ពស់​ជាង​កាលពី​ឆ្នាំ​២០១៥ ដែល​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ ខណៈ​សល់​តែ​២​ខែ​ទៀត​ប៉ុណ្ណោះ ដល់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ ។

នា​ថ្ងៃ​ទី​២៣ ឧសភា ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​កំណត់​ឃើញ​មនុស្ស​ឆ្លង​វីរុស​គ្រុន ផ្តាសាយ​បក្សី​ប្រភេទ AH1N1 ចំនួន​៣.៥១៨​នាក់ ។ កាលពី​ឆ្នាំទៅ​មិ​ញ មាន​អ្នក​ស្លាប់​ដោយ​វិ​រុស​នេះ ត្រឹម​៣៦​នាក់​ប៉ុណ្ណោះ ។

នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ពិសេស​បំផុត​នៅ​រដ្ឋ​សាវ​ប៉ូ​ឡូ មាន​អ្នក​ឆ្លង​វីរុស​នេះ​ច្រើន​ជាងគេ និង​មាន​អ្នក​ស្លាប់​ដល់​៣១០​នាក់ ។ រដ្ឋ​រី​យ៉ូ​ដឺ​ហ្សា​រ៉ូ ជាទី​ក្រុង​មានការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ពី​ថ្ងៃ​ទី​៥ ទៅ​២១ សីហា ខាង​មុខ​នេះ មាន​មនុស្ស​ស្លាប់​សរុប​៣៤​នាក់ ។

វីរុស H1N1 បាន​លេចទៅ​ប្រទេស​ប្រេ​ស៊ី​ល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រវាង​ពី​ខែឧសភា ទៅ​ខែកក្កដា ពេល​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង ។ ឆ្នាំ​នេះ​ការ​ឆ្លង​ចាប់ផ្តើម​តាំងពី​ខែកុម្ភៈ​មុន​ដាច់​រដូវក្តៅ ដែល​ធ្វើ​ឱ្យ​អាជ្ញាធរ​មានការ​ភ្ញាក់ផ្អើល ។

វីរុស AH1N1 លេច​កាលពី​ឆ្នាំ​២០០៩ នៅ​សហរដ្ឋ​អា​មេ​រិ​ក និង​នៅ​ម៉ិចស៊ិក ។ នា​សម័យ​កាលនោះ​អង្គការ​សុខភាព​ពិភពលោក WHO បាន​ចេញ​ការ​ប្រកាស​អាសន្ន ។ វីរុស​នេះ​សម្លាប់​មនុស្ស​១៨.៥០០​នាក់ ក្នុង​ប្រទេស​២១៤​រហូត​ដល់​ឆ្នាំ​២០១០ ពេល​ដែល WHO លុប​ចោលការ​ប្រកាស​អាសន្ន ។

ប្រេ​ស៊ី​ល​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៥​មក ជួប​ការ​ឆ្លង​រាលដាល​នៃ​វីរុស ZIKA ជា​ជំងឺឆ្លង​ពី​មូស​ខាំ​ដូច​ជំងឺគ្រុនឈាម​ដែរ ។ ពលរដ្ឋ​ប្រេ​ស៊ី​ល​ជាង​១,៥​លាន​នាក់​ឆ្លង​វីរុស​នេះ ហើយ​វីរុស​ឆ្លង​ដល់​ប្រទេស​ជា​ច្រើន​ទៀត នៅ​អា​មេ​រិ​កឡា​ទី​ន ៕