ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា មាន​មហិច្ឆតា​ប៉ង​យក​មកុដ​ខ្លាំង​ៗ​នៃ​នារី​កំពូល​សម្រស់​ឱ្យ​បាន​៧​ផ្នែក

2 ឆ្នាំ មុន
  • ភ្នំពេញ

តើ​អ្នកដឹង​ទេ? ឥណ្ឌា គឺជា​មហាអំណាច​នៃ​ម្ចាស់​ក្ស​ត្រី​សម្រស់​ដ៏​ធំ​មួយ​ផង​ដែរ ដោយ​បាន​មកុដ ដល់​ទៅ 14Crown និង​ចង់​ក្រសោប​អោយ​កាន់តែ​ធំ​ឡើង​ទៀត តាម​រយៈ​ការ​ប្រឡង​សម្រស់​ក្នុង​ទិស​ដៅ​ហៅ​ថា «BIG7»​។ ម្ល៉ោះហើយ រាល់ពេល​ឡើង​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ តើ​អ្នកដឹង​ទេ? ឥណ្ឌា គឺជា​មហាអំណាច​នៃ​ម្ចាស់​ក្ស​ត្រី​សម្រស់​ដ៏​ធំ​មួយ​ផង​ដែរ ដោយ​បាន​មកុដ ដល់​ទៅ 14Crown និង​ចង់​ក្រសោប​អោយ​កាន់តែ​ធំ​ឡើង​ទៀត តាម​រយៈ​ការ​ប្រឡង​សម្រស់​ក្នុង​ទិស​ដៅ​ហៅ​ថា «BIG7»​។ ម្ល៉ោះហើយ រាល់ពេល​ឡើង​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ តាម​កម្មវិធី​នីមួយ​ៗ ឥណ្ឌា កម្រ​ខ្ទាត​ចេញ​តំណែង​ថប​កំពូល​ៗ​ណាស់ ឆ្នាំ​ខ្លះ​បាន​មកុដ ដូច​ជា​ករណី​ឆ្នាំ​២០២១​នេះ​ជាដើម ទើប​ក្លាយជា​ម្ចាស់​មកុដ​ចក្រ​វា​ឡ ពិភពលោក​ទៀត​ផង​។

តើ​អ្នកដឹង​ទេ? ឥណ្ឌា ដណ្តើម​បាន​មកុដ​ជា​ច្រើន ដែល​មាន​ប្រវត្តិ​ធ្វើ​អោយ​គេ​ស្ងើចសរសើរ​ដូច​ជា​នៅ​ក្នុង​កម្មវិធី​ចក្រ​វា​ឡ ដោយ​បាន​យក​មកុដ​ចំនួន​៣​លើក (Miss Universe – 1994, 2000, 2021)​។ ផ្នែក​បវរកញ្ញា ពិភពលោក បាន​ក្រសោប​តំណែង​ចំនួន ៦ លើក (Miss World – 1966, 1994, 1997, 1999, 2000, 2017) ។ ផ្នែក​កញ្ញាឯក​អន្តរជាតិ ដណ្តើម​បាន​២​ដង (Miss Intercontinental – 1978, 1997)​។ កញ្ញាឯក​ភព​ផែ​ម​ដី ម្ចាស់​មកុដ Miss Earth – ឆ្នាំ​2010 និង​២ មកុដ​បន្ត​ទៀត គឺ (Miss Supranational – 2014, 2016)​។ ពេល​នេះ ឥណ្ឌា​កំពុង​តែ​ស្វែ​រក​មកុដ Miss International & Miss Grand International ទៀត ដើម្បី​យក​មក​បង្គ្រប់​មកុដ​ដ៏​ធំ​ប្រចាំ​ពិភពលោក​ទាំង​៧ ។

ពេល​ដឹង​ប្រវត្តិ​លើក​មកុដ​នេះ មាន​ន័យ​ថា ឥណ្ឌា សម្បូរ​ទៅ​ដោយ​នារី​កំពូល សម្រស់​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​សម្បូរ​ដោយ​បទ​ពិសោធន៍ យល់​ច្រើន​ពី​របៀប​ប្រឡង​បវរកញ្ញា​។ នេះ​ជា​ការ​សម្គាល់​នារី​ដែល​ស្អាត​ៗ ច្រើន​ដណ្តើម​មកុដ ពេល​ប្រឡង​លើ​ឆាក​ពិភព លោក ក្រៅពី​ឥណ្ឌា ក៏​នៅ​មាន ហ្វី​លី​ពី​ន ម៉ិចស៊ីកូ អា​មេ​រិ​ក និង​ប្រទេស​ខ្លះ​ទៀត​។ ចំណែក​កម្ពុជា​យើង​វិញ ក៏​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​បន្ត​ទៀត ក្នុង​ពេល​កំពុង​នៅ​ខ្ចី​សេចក្តី ហើយ​ប្រជាជន​ក៏​កំពុង​ពេញ​ដោយ​ការ​គាំទ្រ ក្រោយ​ឃើញ​នារី​កម្ពុជា កាន់តែ​ក្លាហាន និង​ជឿជាក់​ប្រកបដោយ​ចំណេះដឹង​ខុស​ពី​ច្រើន​ឆ្នាំ​មុន​ៗ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ