ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miss World ពន្យា​ពេល​៩០​ថ្ងៃ​ព្រោះ​ផ្ទុះ​កូ​វី​ដ ស្រី​ស្អាត​ភុំ សោ​ភ័​ណ្ឌ ត្រឡប់​មក​ប្រទេស​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ប្រកួត​កម្មវិធី Miss World ដែល​កំពុង​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស​ព័រ​តូ​រី​កូ បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​ក៏​កក្រើក​ពិភព លោក ព្រោះ​មាន​ករណី​អ្នក​ឆ្លង​កូ​វី​ដ​បន្ត​គ្នា ក្នុង​ពេល​ដំណើរការ​ប្រកួត​នេះ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កម្មវិធី Miss World ដែល​កំពុង​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស​ព័រ​តូ​រី​កូ បាន​ផ្ទុះ​នូវ​រឿងរ៉ាវ​ក៏​កក្រើក​ពិភពលោក ព្រោះ​មាន​ករណី​អ្នក​ឆ្លង​កូ​វី​ដ​បន្ត​គ្នា ក្នុង​ពេល​ដំណើរការ​ប្រកួត​នេះ​។

យ៉ាងណាមិញ ម្ចាស់​កម្មវិធី​បាន​សម្រេច​ប្រកាស​លើក​ពេល​៩០​ថ្ងៃ ដើម្បី​ស្ទង់​មើល​ស្ថាន​ការ រីឯ​បេក្ខភាព​នីមួយ​ៗ ក៏​ត្រូវ​រៀបចំ​អីវ៉ាន់​ដាក់​វ៉ា​លី​ស​ឡើង​យន្តហោះ​ត្រឡប់​មក​ប្រទេស​រៀង​ៗ​ខ្លួន​វិញ​ផង​ដែរ រាប់​ទាំង​កញ្ញា ភុំ សោ​ភ័​ណ្ឌ ដែល​ជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ម្នាក់​ដែរ​។

បុគ្គល​ច្រើន​រូប ទាំង​ក្រុមការងារ និង​បវរកញ្ញា​មួយ​ចំនួន ត្រូវ​បាន​តេស្ត​ទៅ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ មុន​ពេល​ប្រកួត​មក​ដល់ ក្នុង​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​ដែល​ខ្វះ​តែ​២​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​។ ភាព​ចលាចល​បាន​កើតឡើង ក្រោយ​ពេល​រក​ឃើញ​ពី​ម្នាក់​ទៅ​ម្នាក់​បាច​សាយ​ពេញ​កម្មវិធី​ទាំង​មិន​នឹក​ស្មាន​ដល់ ។ ទំនង​ទប់​លែង​ជាប់ ទើប​ម្ចាស់​កម្មវិធី ឬ​អ្នកគ្រប់គ្រង​កម្មវិធី សម្រេច​ផ្អឹប​ទុក​មួយ​អន្លើ ដោយសារ​តែ​ស្ថាន​ការ​កាន់តែ​ប្រថុយ​ផ្ទុះ​រីក​រាលដាល ប្រសិនបើ​នៅ​បន្ត​បើក​ការ​ប្រឡង​ទៀត​។

អ្វី​ដែល​កើតឡើង​ទៀត​នោះ ក៏​ផ្ទុះ​នូវ​ភាព​ចម្រូងចម្រាស់​ប្តឹង​ទៅ​អ្នក​រៀបចំ ធ្វើ​អោយ​ខូចខាត​ការ​ចំណាយ​ច្រើន​ក្នុង​ការ​ប្រកួត​មិន​ដល់​គោលដៅ​នេះ​។ ហើយ​ប្រជាជន ឬ​អ្នក​តាមដាន​ពី​ព្រឹត្តិការណ៍​ប្រកួត​នេះ មានការ​សោកស្តាយ​ជា​ខ្លាំង​នូវ​ហេតុការណ៍​ដែល​បាន​កើតឡើង​យ៉ាង​ប្រថុច​ញុ​ចនេះ ដោយសា​កម្មវិធី​ខាងលើ ជា​កម្មវិធី​ទាក់ទាញ​មួយ​ដែរ នៅ​ក្នុង​វិស័យ​បវរកញ្ញា​។

កម្មវិធី​ប្រកួត Miss World 2021 ដែល​ធ្វើ​ឡើង​នៅ​ប្រ​ទស​ព័រ​តូ​រី​កូ បាន​ពន្យារពេល​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​មិន​កំណត់​មូលហេតុ ។ ហើយ​មាន​បេ​ក្ខ​នារី​ចូលរួម​ប្រកួត​មក​ពី​ប្រទេស​មួយ​ចំនួន និង​ក្រុមការងារ Miss World 2021 មួយ​ចំនួន បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ នេះ​ជា​រឿង​ល្អ​ចំពោះ​បេក្ខភាព​កម្ពុជា​យើង​កញ្ញា ភុំ សោ​ភ័​ណ្ឌ មាន​សុវត្ថិ​ភាពល្អ និង​បាន​ធ្វើតេស្ត​ពិនិត្យ CPR Covid-19 test លើក​ចុង​ក្រោយ​រួច​ហើយ លទ្ធផល​គឺ​ពុំ​មាន​មេរោគ​កូ​វី​ដ​នោះ​ទេ​។

កញ្ញា​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១​ខាងលើ​មុខ ។ ហើយ​អ្នក​តាមដាន​រង់ចាំ​មើល​ថា តើ​ស្ថាន​ការ​បាន​ធូរស្បើយ​នឹង​ត្រឡប់​មក​ប្រសើរ​វិញ ភុំ សោ​ភ័​ណ្ឌ មានការ​ចាត់តាំង​អោយ​បន្ត​ចូលរួម​ទៀត ដើម្បី​បញ្ចប់​ការងារ​ឬ​យ៉ាងណា? ព្រោះ​ការ​ចំណាយ​ក៏​ច្រើន ស្រប​ពេល​ការ​ប្រឡង​វគ្គ​មុន​ៗ សោ​ភ័​ណ្ឌ បាន​ខិតខំ​យ៉ាង​ខ្លាំង ពេល​ប៉ះ​ជាមួយ​ប្រទេស​ផ្សេង​មុន​ផ្ទុះ​ជំងឺ​ដ៏​គួរ​អោយ​ខ្លាច​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ