ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ថៃ​គ្រោង​កាត់​បន្ថយពន្ធ​ទ្វេ​ដង​សម្រាប់​គម្រោង​ថ្មី

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​កាត់​បន្ថយពន្ធ​ទ្វេ​ដង​សម្រាប់​វិនិយោគិន​ឯកជន​នៅ​ឆ្នាំ​នេះ ដើម្បី​បង្កើន​ការ​វិនិយោគ​ដែល​កំពុង​តែ​មាន​សភាព​ទន់ខ្សោយ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួង​ហិរញ្ញវត្ថុ

ប្រទេស​ថៃ ៖ រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​កាត់​បន្ថយពន្ធ​ទ្វេ​ដង​សម្រាប់​វិនិយោគិន​ឯកជន​នៅ​ឆ្នាំ​នេះ ដើម្បី​បង្កើន​ការ​វិនិយោគ​ដែល​កំពុង​តែ​មាន​សភាព​ទន់ខ្សោយ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ ។

លោក Somchai Sujjapongse អគ្គ​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖ « លោក​នឹង​ដាក់​ការ​ស្នើ​សុំ​ទៅ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​អង្គារ ។ វិនិយោគិន​នឹង​បាន​ទទួល​ការ​កាត់​បន្ថយពន្ធ​ទ្វេ​ដង ប្រសិនបើ​ពួក​គេ​អាច​ចាប់ផ្តើម​គម្រោង​នៅ​ក្នុងឆ្នាំនេះ » ។

ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​វិនិយោគ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​សាធារណៈ និង​ការ​វិនិយោគឯកជន ដើម្បី​បង្កើន​សកម្មភាព​សេដ្ឋកិច្ច ។ ប៉ុន្តែ​ការ​នាំ​ចេញ និង​ការ​ប្រើប្រាស់​បាន​បន្ត​ចុះ​ខ្សោយ ហើយ​ប្រជាពលរដ្ឋ​ថៃ​មាន​បំណុល​កាន់តែ​ច្រើន​ជាមួយនឹង​អត្រា​៨១,៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា សេដ្ឋកិច្ច​ហាក់​មាន​កំណើន​កាន់តែ​ល្អ​ប្រសើរ​ឡើង​នៅ​ត្រីមាស​ទី​២ និង​ទី​៣ បើ​ធៀប​នឹង​ត្រីមាស​ទី​១ ពោល​គឺ​អាច​បណ្តាល​មក​ពី​ការ​វិនិយោគសាធារណៈ​មួយ​ភាគ​ធំ ។

ក្រសួង​បាន​ព្យាករ​ថា សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​មាន​អត្រា​៣,៣% ពោល​គឺ​មាន​អត្រា​ខ្ពស់​ជាង​ការ​ព្យាករ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ធនាគារជាតិ នៅ​ឆ្នាំ​២០១៦ ក្នុង​អត្រា​៣,១%៕