ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​បណ្ដោះអាសន្ន​ការ​នាំ​ចេញ​-​នាំ​ចូល​របស់​សហគ្រាស​ពុំ​ទាន់​ធ្វើ​បច្ចុប្បន្នភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​ធ្វើការ​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​ការ​នាំ​ចេញ​-​នាំ​ចូល​របស់​សហគ្រាស​ណា​ដែល​ពុំ​ទាន់​មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម (​លេខ អត​ប​)​ថ្មី

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​ធ្វើការ​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​ការ​នាំ​ចេញ​-​នាំ​ចូល​របស់​សហគ្រាស​ណា​ដែល​ពុំ​ទាន់​មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​អាករ​លើ​តម្លៃបន្ថែម (​លេខ អត​ប​)​ថ្មី ឬ​ឯកសារ​នានា​ដែល​បញ្ជាក់​ពី​ការ​បាន​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ នា​ពេល​បំពេញបែបបទ​គយ ។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។

ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី​១ មិថុនា ឆ្នាំ​២០១៦ នេះ​តទៅ ។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ ។

ដោយ​យោង​តាម​លិខិត​លេខ​៧៥០៩ អ​ព​ដ ចុះ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៦​របស់​អគ្គនាយកដ្ឋាន​ពន្ធដា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ជូនដំណឹង​ថា ចំពោះ​អ្នក​ជាប់ពន្ធ​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​មុន​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១៥ ត្រូវ​ទៅ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ឲ្យ​បាន​ចប់​សព្វគ្រប់​នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៦ ។

ការ​ខកខាន​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការ​ចុះ​បញ្ជិការ​ឡើង​វិញ អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជាយថាហេតុ​ដល់​ដំណើរការ​អាជីវកម្ម​នាំ​ចេញ​-​នាំ​ចូល​របស់​សហ​គ្រាស ។

ទន្ទឹម​នឹង​នេះ ក្នុង​ន័យ​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ដំណើរការ​បំពេញបែបបទ​គយ​ឲ្យ​បាន​រលូន អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ធ្វើការ​ក្រើនរំលឹក​ដល់​ម្ចាស់​សហ​គ្រាស​​ទាំងឡាយ​ណា​ដែល​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការ​ចុះ​បញ្ជិការ​ពន្ធដារ​ឡើង​វិញ​តាម​ការ​ណែនាំ​ដូច​ខាងលើ ត្រូវ​រួសរាន់​ទៅ​បំពេញបែបបទ​នេះ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួល​បាន​ប័ណ្ណ​ពន្ធ​បា​៉​តង់ និង​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម​ថ្មី ៕