ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​5​ចំណុច​ក្នុងការ​គ្រប់គ្រង​និង​អភិ​វឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រកម្ពុជា

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ឆ្នាំ​២០១៥ ខេត្ត​ព្រះ​សីហ​នុ​បាន​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​១,៥​លាន​នាក់ កើនឡើង​១៤,៩% ដែល​ក្នុង​នោះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ប្រមាណ​៣៦​ម៉ឺន​នាក់ ។

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ឆ្នាំ​២០១៥ ខេត្ត​ព្រះ​សីហ​នុ​បាន​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​១,៥​លាន​នាក់ កើនឡើង​១៤,៩% ដែល​ក្នុង​នោះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ប្រមាណ​៣៦​ម៉ឺន​នាក់ ។

ក្រសួងទេសចរណ៍​បាន​រំពឹង​ថា នៅ​ឆ្នាំ​២០២០ ខេត្ត​ព្រះ​សីហ​នុ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​សមុទ្រ​ដ៏​ទាក់ទាញ​ក្នុង​តំបន់ និង​ពិភពលោក ដែល​អាច​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​១​លាន​នាក់ ។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​រួម​មួយ​ដែល​ប្រារព្ធ​ធ្វើ​នៅ​សាលាខេត្ត លោក ប៉ែន សុផល ក្នុង​នាម​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា មាន​ប្រសាសន៍​ថា ដើម្បី​ពិនិត្យ​លើ​ការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ គណៈកម្មាធិការ​ជាតិ​បាន​សម្រេច​ធ្វើការ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់​ឆេ្ន​រ​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ គឺ ៖

ទី​១-​បើករបង​បាំង​ខឿន​ខណ្ឌ​ព្រំ​ដី តូប​ដែល​លយ​ចូល​ឆេ្ន​រ​សមុទ្រ ខុស​ពី​ការ​កំណត់ ។

ទី​២ -​បើក​ច្រក និង​ធើ្វ​ខ្លោងទ្វារ​គ្រប់​ច្រកចូល ដោយ​ដាក់​ឈ្មោះ​តាម​បណ្តា​ឆ្នេរ​នានា​ដូច​ជា ឆេ្ន​រ​ឯករាជ្យ ឆេ្ន​រ​អូរ​ឈើទាល ឆេ្ន​រ​អូរ​ត្រេះ ។​ល​។ ដើម្បី​ឲ្យ​កូន​ខែ្ម​រ​និង​អ្នក​ទេសចរណ៍​សា្គ​ល់ ដែល​កន្លង​មក​ចេះ​តែ​ហៅ​ឈ្មោះ​ក្រុមហ៊ុន​បរទេស ហើយ​ដើរ​កម្សាន្ត​មិន​បាន ព្រោះ​ទើស​តូប កន្លែង​លក់ដូរ ហើយ​មើល​មិនឃើញ​សម្រស់ និង​លំហ​សមុទ្រ។

ទី​៣ -​សម្រាប់​ខ្លោងទ្វារ​ច្រកចូល​ទៅ​ឆ្នេរ​នីមួយ​ៗ ក៏​សូម​អំពាវនាវ​ឲ្យ​សប្បុរសជន​ចូលរួម ដោយ​អនុញ្ញាត​ឲ្យ​ដាក់​ឈ្មោះ តែ​មិន​ទទួល​ក្រុមហ៊ុន​ផ្សាយ​បារី ឬ​គ្រឿង​ស្រវឹង ។

ទី​៤ -​អភិវឌ្ឍន៍​តំបន់​បៃតង សម​នឹង​បម្រែបម្រួល​អាកាសធាតុ ។

ទី​៥ -​លើកកម្ពស់​ជីវភាព​ប្រជាជន និង​បង្កើត​ការងារ​ជូន​យុវជន ។

លោក យន្ត មីន អភិបាលខេត្ត និង លោក​រដ្ឋលេខាធិការ ប៉ែន សុផល ក៏​បាន​លើក​ទិស​ដៅ​និង​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​-​ព័ន្ធ​ទូ​ទាំង​ខេត្ត បន្ត​ការ​ធ្វើ​អត្តសញ្ញាណ​ប្រជាពលរដ្ឋ និង​អត្តសញ្ញាណ​ដីធ្លី​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ រៀបចំ​ផែនការ​សាងសង់ និង​ការ​ដាក់​ជួល​តូប​នៅ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ ព្រមទាំង​រៀបចំ​គម្រោង​ប្លង់​គោល ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​បង្កើន​ការ​គ្រប់គ្រង​សំណល់​រឹង​-​រាវ ផង​ដែរ ៕