ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក

7 ឆ្នាំ មុន

១-​ក្តី​រំពឹង​៖ បែ​ល​ហ្ស៊ិ​ក​ត្រូវ​បាន FIFA ដាក់​ងារ​ថា​ជា​ក្រុម​ជម្រើសជាតិ​ដែល​ល្អ​ផ្តាច់​គេ​ក្នុង​ពិភពលោក​នា​ពេល​ប្រកួត World Cup កន្លង​មក ដូច្នេះ​ហើយ​បែ​ល​ហ្ស៊ិ​ក​នឹង​បញ្ចេញថ្វីដៃ​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​ធាតុ​ពិត​ក្នុង​ការ​ប្រកួត

១-​ក្តី​រំពឹង​៖ បែ​ល​ហ្ស៊ិ​ក​ត្រូវ​បាន FIFA ដាក់​ងារ​ថា​ជា​ក្រុម​ជម្រើសជាតិ​ដែល​ល្អ​ផ្តាច់​គេ​ក្នុង​ពិភពលោក​នា​ពេល​ប្រកួត World Cup កន្លង​មក ដូច្នេះ​ហើយ​បែ​ល​ហ្ស៊ិ​ក​នឹង​បញ្ចេញថ្វីដៃ​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​ធាតុ​ពិត​ក្នុង​ការ​ប្រកួត Euro 2016 នេះ ។

បែ​ល​ហ្ស៊ិ​ក​ធ្លាប់​បាន​ឈាន​ដល់​វគ្គ​ជម្រុះ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍ World Cup 2014 ដោយ​បាន​ចាញ់​ប្រទេស​អា​ហ្ស​ង់​ទី​ន​ក្នុង​លទ្ធផល 1-0 ។

ប្រសិនបើ​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​សហការ​គ្នា​លេង​ឱ្យ​បាន​ល្អ​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​តែ​លើ​កីឡាករ Eden Hazard និង Kevin De Bruyne នោះ គូប្រកួត​ច្បាស់​ជា​មិន​អាច​បំបែក​រនាំង​ការពារ​ដ៏​រឹង​មាំ​នេះ​បាន​ឡើយ​។

២-​លទ្ធផល​ល្អ​៖ បែ​ល​ហ្ស៊ិ​កបាន​បង្ហាញខ្លួន ៥​ដង​មក​ហើយ​ក្នុង​ព្រឹត្តិការណ៍ European Championship ដែល​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៧២​។ បែ​ល​ហ្ស៊ិ​កបាន​យកឈ្នះ​ប្រទេស​សំ​ប៊ី​ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ឆ្នាំ​១៩៩៤ ក្នុង​លទ្ធផល 9-0 និង​នៅ​ឆ្នាំ​២០០១ ក៏​បាន​បំបាក់​ប្រទេស​សាំង​ម៉ា​រ៉ាំ​ង ក្នុង​លទ្ធផល 10-1 ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ គឺ​ខ្សែបម្រើ​កីឡាករ Kevin De Bruyne មាន​អាយុ​២៤​ឆ្នាំ ដែល​បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Man City ។ កីឡាករ​រូប​នេះ​ត្រូវ​បាន​ចាត់​គេ​ទុកជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ដទៃ​ទៀត​ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ទៀត​ផង ។

៤-​គ្រូបង្វឹក​៖ លោក Marc Wilmots អាយុ​៤៦​ឆ្នាំ​នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤​ឆ្នាំ​របស់​ខ្លួន​ដែល​បាន​ធ្វើ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​នៅ​ខែមិថុនា​ខាង​មុខ​នេះ​។ លោក Marc Wilmots ធ្លាប់​ជា​អតីត​កីឡា​ករបែល​ហ្ស៊ិ​កមួយ​រូប​ដែល​បាន​ចូលរួម​ប្រកួត World Cup ចំនួន​៤​លើក​មុន​ពេល​លោក​ធ្វើ​ជា​គ្រូបង្វឹក ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖

-​អ្នកចាំទី​៖ Thibaut Courtois (Chelsea), Simon Mignolet (Liverpool), Jean-François Gillet (Mechelen) ។

-​ខ្សែការពារ​៖ Jan Vertonghen (Captain) (Tottenham), Toby Alderweireld (Tottenham), Thomas Vermaelen (Barcelona), Nicolas Lombaerts (Zenit), Jason Denayer (Galatasaray), Thomas Meunier (Club Brugge), Dedryck Boyata (Celtic), Jordan Lukaku (Oostende), Björn Engels (Club Brugge) ។

-​ខ្សែបម្រើ​៖ Marouane Fellaini (Man Utd), Axel Witsel (Zenit ), Mousa Dembélé (Tottenham), Radja Nainggolan (Roma) ។

-​ខ្សែប្រយុទ្ធ​៖ Eden Hazard (Chelsea), Dries Mertens (Napoli), Romelu Lukaku (Everton), Kevin De Bruyne (Man City), Christian Benteke (Liverpool), Divock Origi (Liverpool), Yannick Carrasco (Atlético), Michy Batshuayi (Marseille) ៕