ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណាច​ភ្លើងទៀន មួយ​ប៉ប្រិចភ្នែក​បំផ្លាញ​អស់​រាប់​ម៉ឺន​ដុល្លារ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ស្ថិត​នៅ​ភូមិ​តា​ប៉ាវ​បំពេញ​ទេស ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច​ទាំងស្រុង​កាលពី​វេលា​ម៉ោង

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​ស្ថិត​នៅ​ភូមិ​តា​ប៉ាវ​បំពេញ​ទេស ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច​ទាំងស្រុង​កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ដែល​ទំហំ​នៃ​ការ​ខូចខាត​សរុប​ជា​ទឹកប្រាក់​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ ។

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ផ្ទះ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​នោះ​មាន ១-​ផ្ទះ​របស់​ឈ្មោះ ណុះ ម៉ា​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ទំហំ​៧​ម៉ែត្រ​គុណ​១២​ម៉ែត្រ សាង​សង់​អំពើ​ឈើ​ប្រក់​ក្បឿង និង ២-​ផ្ទះ​របស់​ឈ្មោះ ហ៊ី​ម ម៉ាត់​លី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មាន​ទំហំ​៦​គុណ​៨​ម៉ែត្រ សាងសង់​អំពី​ឈើ​ប្រក់​ក្បឿង ។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ថា មុន​ពេល​កើតហេតុ​នោះ​ចរន្តអគ្គិសនី​បាន​ដាច់ ហើយ​ផ្ទះ​របស់​បុរស​ឈ្មោះ ម៉ា​ន បាន​ដុត​ភ្លើងទៀន​រួច​ក៏​នាំ​គ្នា​សម្ងំ​ដេក​ដោយ​ភ្លេច​ពន្លត់​ភ្លើង​ទៀន ទើប​ជា​ហេតុ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​មក​ផ្ទះ​មួយទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​នៅ​ក្នុងភូមិ​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់ តែ​មិន​អាច​ធ្វើ​ឲ្យ​ភ្លើង​រលត់​នោះ​ទេ គឺ​បាន​ឆេះ​កាន់តែ​លឿន​ទៅ​ៗ​យ៉ាង​ពេញបន្ទុក ដោយ​អ្នក​ភូមិ​មិន​អាច​នាំ​គ្នា​ពន្លត់​បាន​ឡើយ ។ សំរាប់​ទ្រព្យសម្បត្តិ​ដែល​បាត់បង់​ក្លាយជា​ចំណី​ព្រះ​អគ្គី​មាន ផ្ទះ​ទី​១ ខូចខាត​ទាំងស្រុង មាន​ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​១០​ជី គោ​យន្ត​១​គ្រឿង ម៉ាក​ថៈ​ឡេ​ថង ម៉ូតូ​វ៉េវ​២​គ្រឿង ស្រូវ​២២​បាវ សុ​រប​ជា​ទឹកប្រាក់​២៣.០០០​ដុល្លារ ចំណែក​ផ្ទះ​របស់​ឈ្មោះ ម៉ាត់​លី ក៏​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​មាន​គ្រឿងទេស ផ្អក​ចំនួន​១០​ស្ពេ​ត្រូ សរុប​ទឹកប្រាក់​១៣.០០០​ដុល្លារ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​ខាងលើ​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មិន​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​នោះ​ទេ ដោយសារ​តែ​ចម្ងាយ​​ផ្លូវ​ឆ្ងាយ​ពេក ហើយ​ក៏​មិន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ដែរ ៕