ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​តែ​មួយ ២​ដង​ផ្ទួន​ៗ​គ្នា សម្លា.ប់​ម្នាក់ របួសធ្ងន់​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​មួ​ជិះ​បុក​រថយន្ត​ដឹក​ឥដ្ឋ​ចត​នៅ​តាម​ផ្លូវ​រង​របួសធ្ងន់​ម្នាក់ ស្រាប់តែ​លោកគ្រូ​បង្រៀន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​សមត្ថកិច្ច​កំពុងធ្វើការ​វាស់វែង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​មួ​ជិះ​បុក​រថយន្ត​ដឹក​ឥដ្ឋ​ចត​នៅ​តាម​ផ្លូវ​រង​របួសធ្ងន់​ម្នាក់ ស្រាប់តែ​លោកគ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា​សុភមង្គល​ម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​នោះ​ពីក្រោយ​ទៀត​បណ្តាល​អោយ​ផុង​លលាដ៍ក្បាល​ស្លាប់​ភ្លាម​មួយ​រំពេច​តែ​ម្ដង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩​និង​២០ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

សមត្ថកិច្ច​បាន​ជន​រង​គ្រោះ​មានឈ្មោះ សាន រស្មី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ធ្វើ​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​សុភមង្គល មានស្រុក​កំណើត និង​ស្នាក់​នៅ​ភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌដង្កោ ។

សមត្ថកិច្ច​ដែល​កំពុង​សំរួល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២​ពាក់​ស្លាក​លេខ ភ្នំពេញ 1BE-6622 បើក​ដោយ​បុរស​ម្នាក់​បាន​ជិះ​ទៅ​បុក​រថយន្ត​ដឹក​ឥដ្ឋ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប្រាក់  ពាក់​ស្លាក​លេខ បាត់ដំបង 3A-2012 ដែល​ខូច​ទុក​ចោល​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំ​ពីក្រោយ បណ្ដាល​ឲ្យ អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ហើយ​សមត្ថកិច្ច​ជំនាញ​បាន​កំពុងធ្វើការ​វាស់វែង​ដើម្បី​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ខណៈនោះ​ស្រាប់តែ​មាន​បុរស​ដែល​គេ​ស្គាល់​ថា​ជា​គ្រូបង្រៀន​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ដោយ​មិន​បាន​មើល​ថា​មាន​សមត្ថកិច្ច​កំពុង​វាស់វែង​នៅ​ខាង​មុខ ធ្វើ​អោយ​សមត្ថកិច្ច​រត់គេច​ចេញ​ទាំង​ភ្នែក​ស​ព្រាត ចំណែក​អ្នក​បើក​ម៉ូតូ​នោះ​បាន​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​រថយន្ត​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​អោយ​ផុង​លលាដ៍ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ចំនែក​ម៉ូតូ​ខូចខាត​ផ្នែក​ខាង​មុខ រីឯ​រថយន្ត​វៀច​កាង​ខាងក្រោយ​ចំហៀង​ខាងឆ្វេង ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បាន​ប្រគល់​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕