អ្នកជំនាញច្នៃប្រឌិត អ្វីៗដែលថ្មីប្រចាំ Caviar ជាក្រុមហ៊ុនរុស្ស៊ីបានបង្ហាញទូរស័ព្ទ Galaxy S7 មានរូបលោកពូទីនប្រធានាធិបតីរុស្ស៊ីថ្មីតម្លៃរបស់វា គឺ២៧.២១៣ដុល្លារ ។ មូលហេតុធ្វើឱ្យទូរស័ព្ទនេះថ្លៃខ្ពស់កប់ពពក គឺផ្នែកខាងក្រោយរបស់វាមានរូបប្រធានាធិបតីរុស្ស៊ីស្រោបមាស និងមានត្បូងពណ៌ក្រហមចំនួន១៩០ គ្រាប់ហ៊ុមព័ទ្ធជុំវិញរូបលោកពូទីនរឹតតែធ្វើឱ្យទូរស័ព្ទមួយនេះកាន់តែទាក់ទាញមួយកម្រិតទៀត ។
ម៉ូដែលដែលមានរូបលោកពូទីននេះមានតែ៣គ្រឿងទេ ត្រូវគេផលិត ហើយដាក់ឈ្មោះថា Caviar Samsung Supremo Putin Rubino។ ចំណែកម៉ូដែលផ្សេងទៀតធូរថ្លៃជាងនេះ គឺស្រោបមាសពណ៌លឿង និងពណ៌ស តែមិនមានត្បូងដូចម៉ូដែលនោះទេ រីឯតម្លៃវិញគឺ ២.៥៧០ដុល្លារ និងម៉ូដែលចុងក្រោយគេគឺស្រោបប្លាទីនតម្លៃ២.៤១៨ដុល្លារ៕
ជួប សុខជា
ចែករំលែកព័តមាននេះ