ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដី​អង្គរ​បាន​ទទួលភ្ញៀវ​បរទេស​ឡើង​វិញ​ខណៈ​ពេល​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ​អាជ្ញាធរ​ត្រៀម​រៀប​ចំការ​កម្សាន្ត​ជា​ច្រើន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី Singapore Airline បាន​ហោះហើរ​ត្រង់​មក​កាន់​ខេត្តសៀមរាប ឡើង​វិញ ​។ ជើង ហោះហើរ​ដំបូង​ដែល​បាន​ចុះ​ចំណត​បង្អស់​ដែល​បាន​ចុះ​ចត​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី Singapore Airline បាន​ហោះហើរ​ត្រង់​មក​កាន់​ខេត្តសៀមរាប ឡើង​វិញ ​។ ជើង ហោះហើរ​ដំបូង​ដែល​បាន​ចុះ​ចំណត​បង្អស់​ដែល​បាន​ចុះ​ចត​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បន្ទាប់​ពី​មាន​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ រយៈពេល​ ២០ ​ខែ​កន្លង​មកនេះ​កាល​ព្រឹក​ថ្ងៃ​ទី​ ១៧ ខែធ្នូ ឆ្នាំ ​២០២១​ ។ ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​ជាតិ​អប្សរា​បាន​មាន​វត្ត​ទទួលភ្ញៀវ​អន្តរជាតិ​ដោយ​ក្តី​រីករាយ ​។

លោក សុផល អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​នៅ​ខេត្តសៀមរាប បាន​និយាយ​ថា ​លោក​មាន​ក្តី​រីករាយ​ចំពោះ​វត្តមាន​អ្នកទេសចរ​បរទេស ដែល​មក​កាន់​ទឹកដី​សៀមរាប​ឡើង​វិញ ​។ លោក​ថា ​អ្នកទេសចរ​ជា​ប្រភព​ចំណូល​របស់​ពួក​គាត់ ដែល​ក្នុង​រយៈពេល​ប្រមាណ ​២ ​ឆ្នាំ​មកនេះ អ្នក​រស់​អាស្រ័យ​ និង​វិស័យ​ទេសចរណ៍​ជា​ច្រើន​ផ្នែក​ជួប​បញ្ហា​លំបាក​ជីវភាព​ដោយសារ​អវត្តមាន​អ្នកទេសចរ​ ។ «អ្នក​រត់​ម៉ូតូ​កង់​បី អ្នកធ្វើការ​នៅ​សណ្ឋាគារ អ្នក​នាំ​ភ្ញៀវ សឹង​ដាច់​បាយ​នៅ​ក្នុង​រយៈ​នៃ​ការ​រាតត្បាត​ជំងឺ​កូប​វី​ដ​ ១៩ ​ប្រមាណ ​២​ ឆ្នាំ​មកនេះ ​។ ពួក​យើង​បាន​ទៅ​ប្រកបការងារ​ផ្សេង​ៗ ខ្លះទៅ​ស្រុក​កំណើត ដើម្បី​រង់ចាំ​វិស័យ​ទេសចរណ៍​រស់​ឡើង​វិញ​» ​។

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី Singapore Airline បាន​ដឹក​អ្នកដំណើរ​សរុប ៦៧ ​នាក់ មក​កាន់​ខេត្តសៀមរាប និងអាច​ចាត់​ទុក​ថា ជា​ទេសចរណ៍​ដំបូង​ហើយ​មក​កាន់​ខេត្តសៀមរាប ចាប់ពី​ខែមីនា ឆ្នាំ ​២០២០​ មក ដែល​ផ្ទុះ​វិបត្តិ​ជំងឺកូ​វី​ដ ​១៩ ​ជាស​កល ។​ តាម​ការ​បញ្ជាក់​របស់​លោក Alain Brun នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cambodia Airports ដែល​ជា​ក្រុមហ៊ុន​ប្រតិបត្តិការ​ព្រ​លាន​យន្ត ហោះ​អន្តរជាតិ​ទាំង​បី​របស់​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ដំណាក់កាល​ថ្មី​នេះ ក្នុង​កិច្ច​បើក​ដំណើរការ​ត​ភ្ជាប់​អន្តរជាតិ​ឡើង​វិញ គឺជា​ជំហាន​វិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា ​។

ឱកាស​នេះ​នឹង​មិន​អាច​ទៅ​រួច​នោះ​ទេ ប្រសិនបើ​អាជ្ញាធរ​កម្ពុជា​មិន​ជ្រើសរើស​សម្រាប់​ការ​បើក​ដំណើរការ​ឡើង​វិញ មិន​ត្រឹមតែ​ខេត្តសៀមរាប ​មាន​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ច្រើន និងអះអាង​ជំហរ​របស់​ខ្លួន​ថា ​ជា​គោលដៅ​កម្សាន្ត និង​វប្បធម៌​កំពូល​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកដំណើរ​ក៏​អាច​ធ្វើ​ដំណើរ​បាន​យ៉ាង​ងាយស្រួល​រវាង​ប្រទេស​កម្ពុជា និង​ទីក្រុង​អន្តរជាតិ​ផ្សេង​ទៀត តាម​រយៈ​បណ្តាញ​ហោះហើរ​ទូ​ទាំង​ពិភពលោក​ដ៏​ធំ​ទូលាយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី នេះ​ជា​ជើងហោះហើរ​អន្តរជាតិ​លើក​ដំបូង​មក​កាន់​ខេត្តសៀមរាប ចាប់តាំងពី​ខែមីនា ឆ្នាំ ២០២០ ​មក​ត្រូវ​បាន​អាក់ខាន​ដោយ​ជំងឺ​កូ​វី​ដ​-១៩ ការ​បើក​ដំណើរការ​ឡើង​វិញ​នៃ​សេវាកម្ម​នេះ នឹង​ជួយ​កសាង​ឡើង​វិញ​នូវ​ចរាចរណ៍​ផ្លូវអាកាស​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ខែ​ដ៏​លំបាក​ដែល​កើត​ចេញពី​ជំងឺ​រាតត្បាត ។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ​បាន​ឲ្យ​ដឹង​ថា ​អ្នកដំណើរ​ទាំងអស់​ដែល​បាន​មក​ដល់​ខេត្តសៀមរាប​ពេល​នេះ​នឹង​តម្រូវ​ឲ្យ​ធ្វើតេស្ត​រហ័ស បើ​មាន​ករណី​អវិជ្ជមាន ពួក​គេ​អាច​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​ខេត្ត ឬ តាម​បណ្ដា​ខេត្ត​ក្រុង​នានា រីឯ​អ្នក​វិជ្ជមាន​តាម​ឧបករណ៍​តេស្ដ​រហ័ស គឺ​ត្រូវ​យក​សំណាក ដើម្បី​តេស្ដ​ម៉ាស៊ីន PCR ដែល​នឹង​បញ្ជាក់​រយៈពេល ​២ ​ទៅ ​៤ ​ម៉ោង​បន្ទាប់ ។
លោក​អភិបាលខេត្ត​មាន​សុទិដ្ឋិនិយម​ថា ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​នៅ​ពេល​នេះ ជា​សញ្ញា​ដ៏​ល្អ​សម្រាប់​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​សេដ្ឋកិច្ច​សៀមរាប​ឲ្យ​ងើបឡើង​វិញ ។ លោក​ក៏​បាន​បង្ហើប ឲ្យ​ដឹងផង​ដែរ​ថា នៅ​ពេល​ឆ្លង​ឆ្នាំ​សកល ​២០២១ ​ចូល ​២០២២ រដ្ឋបាល​ក្រុងស្រុកបាន​សហ​ការណ៍​គ្នា​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ ដូច​ជា នៅ​រមណីយដ្ឋាន​សង្ក្រាន្ត​រយ ស្រុក​វ៉ា​រិ​ន ស្រុក​ប្រាសាទបាគង ក៏​ដូច​ស្រុក​មួយ​ចំនួន​ទៀត​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ