ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​តារាចម្រៀង​ត្រកូល អោ​ក ប៉ង​ដុត​ផ្ទះ​ម្តាយក្មេក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​ដឹង​ថា​ជា​បងប្អូន​របស់​តារាចម្រៀង​«​ត្រកូល អោ​ក​» ខឹង​សុំ​លុយ​ប្រពន្ធ​មិន​បាន ក៏​ទៅ​ទិញ​សាំង​មក​បម្រុង​ដុត​ផ្ទះ​ឪពុក​ម្តាយក្មេក​ចោល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​គេ​ដឹង​ថា​ជា​បងប្អូន​របស់​តារាចម្រៀង​«​ត្រកូល អោ​ក​» ខឹង​សុំ​លុយ​ប្រពន្ធ​មិន​បាន ក៏​ទៅ​ទិញ​សាំង​មក​បម្រុង​ដុត​ផ្ទះ​ឪពុក​ម្តាយក្មេក​ចោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​វាយ​ខ្នោះ​យក​ទៅ​សួរនាំ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​ង​១៥​នាទី​យប់ ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវលំ​ស្ថិត​ក្នុងភូមិ​ព្រាំ​ង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ជន​បង្ក​ជា​ប្តី​មាន ឈ្មោះ អោ​ក ចាន់​តារា អាយុ​២៩​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ដែល​គេ​ដឹង​ថា​ជា​បងប្អូន​សាច់ញាតិ​របស់​តារាចម្រៀង​៣​នាក់​បងប្អូន​«​ត្រកូល​អោ​ក​» មាន​ប្រពន្ធ​មានឈ្មោះ វ៉ា​ន មូលី​កា អាយុ​២៦​ឆ្នាំ មុខរបរ​ជា​អ្នក​ផ្សព្វផ្សាយ​ស្រា​បៀរ​លី​អូ នៅ​ភោ​ជនី​ដ្ឋា​ន​៩១ ស្នាក់​នៅផ្ទះ​១៦៤ ភូមិ​ព្រាំ​ង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា គាត់​និង​ប្តី​បាន​ស្រលាញ់​គ្នា ហើយ​រៀប​ការ​ជាមួយ​គ្នា​តាំងពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១២ រហូត​ដល់​បច្ចុប្បន្ន​មិន​ទាន់​មានកូន​ទេ ។ ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ដំបូង​ប្តី​របស់​គាត់​ធ្វើការ​តាម​ហាង តែ​ក្រោយមក​បែកគំនិត​ឈប់​ធ្វើការ គិតតែ​ពី​ដើរ​លេង​ហ្គេ​ម​បាញ់​ត្រី និង​ជក់​គ្រឿងញៀន ពេល​មាន​លុយ​ដើរ​លេង​បាត់ លុះ​ពេល​អត់​លុយ​ក៏​មក​សម្លុត​គំរាម​ឲ្យ​ប្រពន្ធ​រក​លុយ​ឲ្យ ធ្វើ​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ រហូត​គាត់​ជា​ប្រពន្ធ​សុំ​លែងលះ ប៉ុន្តែ​ប្តី​មិន​ព្រម​លែង តែ​មិន​បាន​រស់នៅ​ជាមួយ​គ្នា​ទេ ដោយ​គាត់​ជា​ប្រពន្ធ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​នៅផ្ទះ​កើតហេតុ​ខាងលើ ចំណែក​ប្តី​ដើរ​ស្នាក់​នៅ​មិន​ពិតប្រាកដ ហើយ​អ្នក​ទាំង​ពីរ​នាក់​នៅ​តែ​ទំនាក់ទំនង​គ្នា​ជា​ប្តី​ប្រពន្ធ​នៅឡើយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ជន​បង្ក​បាន​ទូរស័ព្ទ​មក​សុំ​លុយ​ប្រពន្ធ តែ​ប្រពន្ធ​ប្រាប់​ថា​មាន​តែ​១​ម៉ឺន​រៀល​ទេ រួច​ហើយ​ឲ្យ​ឪពុក​យក​លុយ​ទៅ​ឲ្យ លុះ​បាន​មួយសន្ទុះ​ក្រោយមក​ជន​បង្ក​ត្រូវ​បាន​ទូរស័ព្ទ​មក​រក​លុយ​ម្តងទៀត ហើយ​ប្រពន្ធ​បាន​ថា​អស់​លុយ​ហើយ ធ្វើ​ឲ្យ​ជន​បង្ក​ខឹង ហើយ​បាន​គំរាម​ថា ចាំ​មើល​តិច​ទៀត​ដឹង​គ្នា​ហើយ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ជន​បង្ក​បាន​ទិញ​សាំង​មួយ​ដប​ទឹកបរិសុទ្ធ​យក​មក​គោលបំណង​យក​ទៅ​ដុត​នៅ​ពីមុខ​ផ្ទះ តែ​សំណាងល្អ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ចាំ​លបមើល​ឃើញ​យក​សាំង​មក​ចាក់ នៅ​មុខ​ផ្ទះ បាន​បើកទ្វារ និង​យក​ដំបង​ដេញ​វ៉ៃ ហើយ​ស្រែ​កថា​ចោរ​ៗ ធ្វើ​ឲ្យ​ជន​បង្ក​រត់គេច​បាន​ជាង​៥០​ម៉ែត្រ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ស្មានថា​ចោរ​មែន ក៏​នាំ​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​អោយ​រង​របួសស្រាល ភ្លាម​ៗ​នោះ​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​សែន​សុខ​បាន​មក​ដល់​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ទឹកថ្លា ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​បង្ក​បាន​ប្រាប់​ថា មូលហេតុ​ដែល​គាត់​យក​សាំង​យក​ទៅ​ដុត​នៅ​មុខ​ផ្ទះ​គឺ​មក​ពី​គាត់​ស្រលាញ់​ប្រពន្ធ​គាត់ ចង់អោយ​ប្រពន្ធ​ចេញ​មក​ជួប​គាត់​តែ​ប៉ុណ្ណោះ ក្រោយមក​ស្ត្រី​ជា​ប្រពន្ធ និង​បងប្អូន​សាច់ញាតិ រួម​ទាំង​អ្នក​ជិតខាង​បាន​ទៅ​ដល់​ប៉ុស្តិ៍​ទឹកថ្លា ដើម្បី​អោយ​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង ខណៈ​ពេល​ដែល​ឃើញ​ប្រពន្ធ​ទៅ​ដល់​មិន​ទាន់​បាន​ដាក់​ពាក្យបណ្តឹង​ផង ជន​បង្ក​ត្រូវជា​ប្តី​បាន​អង្វរ​សុំ​កុំអោយ​ដាក់​ពាក្យបណ្តឹង ។ តែ​ជា​ចុង​ក្រោយ​ស្ត្រី​ជា​ប្រពន្ធ​នៅ​តែ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ៕